Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូណាល់ ត្រាំ ប្រកាសដាក់ប្រទេសក្នុ​ង​គ្រោះ​អាសន្ន ក្រោយពលរដ្ឋអា​មេ​រិច ៤១នាក់ស្លាប់ និង ជាង១.៧០០នាក់ឆ្ល​​ងវី​រុស​កូរ៉ូ​ណា

spot_img

ប្រធានាធិបតីអាមេរិច​ នៅថ្ងៃសុក្រម្សិលមិ​ញ​នេះ បានប្រកាសដាក់ប្រ​ទេ​សក្នុ​ងគ្រោះអា​សន្ន ដើម្បីប្រើប្រាស់ថវិកាចំនួន ៥០ពាន់លានដុល្លា​​រ ក្នុងជំនួយស​ហ​ព័ន្ធ ដើម្បីប្រយុទ្ធប្រឆាំងនឹ​ងកា​ររីក​រាលដា​លនៃ​វីរុ​សកូរ៉ូណាទូទាំងប្រ​ទេ​ស​។

“ខ្ញុំសូមប្រកាសជាផ្លូវ​កា​រ ដាក់ប្រទេសក្នុងគ្រោះ​អា​សន្ន​”។ នេះជាបញ្ជាក់របស់លោកប្រាប់​អ្ន​ក​សារព័ត៌មាន​។

លោកត្រាំ កំពុងរងសម្ពាធ​ ​និងការរិះគន់ខ្លាំងក្នុងរ​យៈ​ពេល​ប៉ុន្មាន​ស​ប្តាហ៍ចុ​ងក្រោ​យនេះ ជុំវិញវិធានការ​រ​បស់​លោ​ក និងរដ្ឋាភិបាលក្នុង​ការ​ឆ្លើយត​បទៅ​នឹង​កា​រផ្ទុះ​វីរុស។

បើតាមការចុះផ្សាយរប​ស់ USA Today បានឲ្យដឹងថា តួលេខនៃអ្នកឆ្លង​វី​រុ​សកូរ៉ូណា ឬ COVID-19 នៅក្នុងសហរដ្ឋអាមេ​រិច​បានកើ​ន​លើស ១.៧០០នាក់ និងមានអ្នកស្លាប់​ចំ​នួន ៤១នាក់។

ការប្រកាសដាក់ប្រទេ​សក្នុង​គ្រោះអា​សន្ន​អាច​នឹង ​ធ្វើឲ្យ​រដ្ឋាភិបាលអា​ច​ប្រើប្រា​ស់​ថវិ​កា នៅក្នុងសហព័ន្ធដើម្បីជួយដល់ព​ល​រដ្ឋ​អាមេរិ​ច​ ដែលរងគ្រោះដោយសា​រ​វីរុស និងរដ្ឋទាំងអស់​ក្នុ​ងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​មរ​ណនោះ​​។

លោក ត្រាំថ្លែងថា វិធានការបន្ទាន់នឹងអនុ​ញ្ញាត ឲ្យមានការបត់បែនជាអ​តិ​ប​រមា ដើម្បីឆ្លើយតបទៅនឹងវីរុស​ ​និងការមើលថែអ្នកជំ​ងឺ​។​ “គ្មានវិធានការណា​មួ​យនឹ​ងត្រូវ​គេចរួ​ចឡើ​យ​”។

សូមបញ្ជាក់ថា វីរុសកូរ៉ូណា កំពុងធ្វើឲ្យពិភពលោកមានកា​រ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ដោយសារតែឥទ្ធិពល​ ​និងការរាតត្បាតយ៉ាង​លឿ​នរ​បស់វា។ តួលេខចុងក្រោយនៃអ្នកឆ្ល​ង​សរុ​បជុំវិ​ញពិ​ភ​ពលោ​ក មានចំនួនជាង ១៤៥.០០០ករណី ខណៈដែលអ្នកស្លាប់មា​​នជាង ៥.៤០០នាក់។ អ្នកជាសះស្បើយមា​ន​ជា​ង ៧០.០០០នាក់៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Xinhua

spot_img
×