Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ហាព័​ត៌មា​​នមិ​​ន​ពិត​ជា​ជំងឺឆ្លង​ខ្លាំង​​​ជា​ងCOVID-19 និងណែនាំឲ្យបន្ត​ការ​ថែ​​រក្សា​​សុ​​ខ​ភា​ព

spot_img

សៀមរាប៖ លោកអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ជំងឺកូវីដ១៩ស្រដៀងគ្នា ទៅ​នឹ​ងជំងឺផ្តាសាយធំ បើយើងមានប្រព័​ន្ធកា​​រពារ​រាងកា​យល្អ ធ្វើអនាម័យជាប្រចាំជំងឺមិ​នងាយនឹងឆ្លងចូល​បានទេ ។

លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងបែបនេះ នារសៀលថ្ងៃទី១៣ខែមីនា​ឆ្នាំ​២០​២០ នៅមន្ទីរពេទ្យខេត្តសៀមរាប​ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយវិធានកា​រ​បង្កា​រ ការចម្លងជំងឺកូវីដ១៩ ដែលរៀបចំឡើងដោយស​ហ​ភាពស​ហព័ន្ធ​យុ​វ​ជ​​ន​​ក​ម្ពុជាខេត្ត ដោយមានការ ចូលរួមពីមន្ត្រីជំនា​ញ​ ព្រមទាំងវត្តមានសិក្ខាកាមជាតំ​ណាង​មក​ពី​បណ្តាមន្ទីរ អង្គភាព ស្ថាប័ននានាក្នុងខេ​ត្ត​ សហភាពសហព័ន្ធយុវ​ជនក​​​ម្ពុជាខេត្ត ផ្នែកឯកជននិងប្រ​តិប​ត្តិក​រទេចរណ៍ជាច្រើននាក់ផង​ដែ​រ។

លោក ទៀ សីហា បានអរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ​សុ​ខា​ភិបា​លខេ​ត្ត គ្រូពេទ្យ ដែលបានអនុវត្តការងា​រយ៉ា​ងស​កម្ម ដោយប្រុងប្រយ័ត្នទប់ស្កាត់កា​ររី​ករាល​ដាល​នៃ​កូវីដ-១៩ ធ្វើឲ្យខេត្តសៀមរាបយើង​​មាន​ស្ថានភាពល្អប្រសើរជា​ង​មុន ប្រជាពលរដ្ឋមិន​មា​នកា​រភ័យខ្លាចដូចការបំផុសព័ត៌​មានមិនពិតនោះទេ ។

ទន្ទឹមនឹងនោះ អាជ្ញាធរខេត្តក៏បានយកចិត្តទុ​​កដា​ក់ សហការជាមួយស្នងការដ្ឋានន​គ​របា​ល​ខេត្ត ពិនិត្យស្រាវជ្រាវ​ ទប់ស្កាត់ និងបានធ្វើការណែនាំចំពោះម្ចាស់គ​ណ​នេយ្យ​ហ្វេសប៊ុ​កមួ​យចំនួ​ន​តូចដែល “បំប៉ោងស្ថានភាព ​បំពុលដល់សង្គម បង្កើ​នការភ័យខ្លាច បង្កការរើសអើង ធ្វើ​បាបប្រ​ជាព​លរ​ដ្ឋខេ​ត្តសៀមរាប ដោយបង្ហោះព័ត៌មានមិន​ពិត ” ហើយបញ្ហាព័ត៌មានមិនពិ​ត​នេះ គឺជាជំងឺឆ្លងខ្លាំងជាងជំងឺ​ម្ងឺកូវីដ១៩ទៅទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋ បាក់​បង់នូវអារម្មណ៍ស្មារតី​ទៀ​តផ​ង​ ។ ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តក៏អំពាវនាវ និងណែនាំដល់បងប្អូននិងណែនាំអោយបន្តការថែរក្សាសុខភាព និងវិធានការការពាររបស់ក្រសួងសុខាភិបាល៕ដោយ៖កូឡាប

spot_img
×