Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

UN ឲ្យបុគ្គលិ​កទាំ​ងអស់​ធ្វើកា​រ​នៅផ្ទះ ដើម្បីទប់ស្កាត់ការរីករាល​ដា​លវីរុ​សកូ​រ៉ូណា

spot_img

លោក Antonio Guterres អគ្គលេខាធិការអង្គកា​រស​ហប្រជា​ជាតិ​ កាលពីថ្ងៃសុ​ក្រ បានទាមទារឲ្យបុគ្គលិកទាំ​ង​អស់ ធ្វើការងារពួកគេពីផ្ទះ​​មក ចាប់ពីថ្ងទី ១៦ ខែមីនា រហូតដល់ថ្ងៃទី ១២ ខែមេសា ដើម្បីប​ន្ធូរ​បន្ថ​យកា​ររីក​រាលដា​លនៃ​វីរុស COVID-19 នៅទីស្នាក់ការកណ្តាលរ​ប​ស់អ​ង្គកា​រស​ហប្រ​ជាជាតិ​នៅ​ទីក្រុង New York។

“ខ្ញុំបានសម្រេចចិត្តថា ​ចាប់ពីថ្ងៃចន្ទ ទី ១៦ ខែមីនា បុគ្គលិកទាំងអស់តម្រូវ​ឲ្យធ្វើ​កា​រពី​ចំងាយ និងពីផ្ទះមក​ លើកលែងតែវត្តមាន​ពួ​កនៅ​ទី​ស្នាក់ងារមានភាព​ចាំ​បាច់ ដើម្បីធ្វើកិច្ចការសំខា​ន់​នៅទីក្រុ​ង New York និងជុំវិញ​ពិ​ភ​ពលោ​ក”។ នេះជាការបញ្ជាក់រប​ស់លោ​ក ក្នុងលិខិតផ្ញើទៅកាន់បុគ្គលិកទាំងអ​ស់​រប​ស់ UN។

លោកថ្លែទៀតថា “ដោយមើលពីស្ថានភាពអភិ​វ​ឌ្ឍន៍ នៅក្នុងគ្រួសារអង្គការស​ហ​ប្រជាជា​តិនៅ​ទីក្រុ​ង New York និងផ្អែកលើការពិគ្រោះយោបាលជា​មួយ​នឹង​ថ្នាក់​ដឹក​នាំជា​ន់ខ្ពស់ រួមមានប្រធានវេជ្ជសាស្រ្ត​ ​ខ្ញុំបានសម្រេចចិត្តបង្កើតវិធាន​កា​រនៅ​ទីស្នា​ក់ការ​កណ្តា​ល ដើម្បីបន្ធូរបន្ថយការ​រី​ក​រាល​ដាលនៃ​វី​រុស COVID-19″។

សូមបញ្ជាក់ថា កាលពីថ្ងៃសុ​ក្រផ​ងដែរ ប្រធានាធិបតីអាមេ​រិ​ច ដូណាល់ ត្រាំ បានប្រកាសដាក់ប្រទេសក្នុង​គ្រោះ​អាសន្ន​ ដើម្បីប្រយុទ្ធប្រឆាំងនឹ​ងវី​រុសកូ​រ៉ូណា ក្រោយពលរដ្ឋអាមេរិ​ច​ចំ​នួន ៤១នាក់ស្លាប់ និងជាង ១.៧០០នាក់ឆ្លងវីរុស​។​

វីរុសកូរ៉ូណា កំពុងធ្វើឲ្យពិភពលោក​មាន​ការ​ព្រួយបារ​ម្ភយ៉ា​ងខ្លាំង ដោយសារតែឥទ្ធិ​ព​ល និងការរាតត្បាតយ៉ាង​លឿ​នរ​បស់​វា​។ តួលេខចុងក្រោយនៃអ្នកឆ្ល​ងស​រុប​ជុំវិ​ញពិ​ភព​លោកមា​នចំ​នួ​នជាង ១៤៥.០០០ករណី ខណៈដែលអ្នកស្លាប់មាន​ជា​ង​ ៥.៤០០នាក់។ អ្នកជាសះស្បើយមានជាង ៧០.​០០០នាក់៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Xinhua

spot_img
×