Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Bill Gate លាឈប់ពីសមា​ជិក​ក្រុមប្រឹ​ក្សា ដើម្បីយកផ្តោតលើកិច្ច​កា​រម​នុស្ស​ធម៌

spot_img

លោក Bill Gates សហស្ថាបនិកក្រុមហ៊ុ​នប​ច្ចេកវិ​ទ្យា​យក្ស Microsoft បានលាឈប់ពីសមាជិ​​ក្រុ​មប្រឹក្សា កាលពីថ្ងៃសុក្រ ដើម្បីយកពេលវេលា​ផ្តោត​លើកិ​ច្ចការមនុស្សធម៌ទាក់ទងនឹ​ង សុខភាព ការអប់រំ និងការប្រែប្រួលអាកាសធាតុពិភ​ពលោ​ក​។



មហាសេដ្ឋីរូបនេះ និងភរិយារប​ស់​គាត់​ឈ្មោះ Melinda បានបង្កើតមូលនិធីដ៏ធំមួយ​ឈ្មោះ​ថា ​Gates Foundation ដែលមានទ្រព្យសម្បតិ្តរាប់ពាន់លានដុ​ល្លា​រ និងបានផ្តល់មូលនិធិដល់កម្ម​វិ​ធីសុខ​ភា​ពពិ​ភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំ​​ងឺ និងភាពក្រីក្រ។

លោក Bill Gates បានលាឈ​ប់​ពីតំ​ណែង​នាយកប្រតិបត្តិពេញម៉ោ​ង​នៅក្រុ​ម​ហ៊ុន Microsoft ក្នុងឆ្នាំ ២០០៨ ប៉ុន្តែពេលនោះ លោកនៅ​តែ​ជាប្រធានក្រុមប្រឹក្សារ​ហូ​តដ​ល់ឆ្នាំ ២០១៤ លោកគឺជាសមាជិកក្រុម​ប្រឹ​ក្សា។​

ប្រធានប្រតិបត្តិ ក្រុមហ៊ុន លោ​ក Satya Nadella បាននិយាយថា “វាគឺជាកិត្តិយស និងឯកសិទ្ធិដ៏ធំធេ​ង​ ដែលបានធ្វើកិ​ច្ច​ការ​ និងរៀនសូត្រពីលោ​ក​ Bill ក្នុងរយៈពេលប៉ុន្មានឆ្នាំ​ក​ន្លង​មក​នេះ”​។

សូមបញ្ជាក់ថា​ លោក Bill Gates បច្ចុប្បន្នគឺជាមហាសេ​ដ្ឋី​លេខ​ ២ ក្នុង​ពិភព​លោ​ក ដោយលោកមានទ្រព្យសម្បត្តិ​សរុ​បចំ​នួន១១២,៨ពាន់លានដុល្លារ ខណៈដែលតំណែងលេខមួយបានទៅ​លើ​ប្រធា​នក្រុម​ហ៊ុ​ន Amazon លោក Jeff Bezos ដែលមានទ្រព្យស​ម្បត្តិស​រុប​ចំនួន ១២៣,៩ពាន់លានដុល្លារ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភ​ព៖ Xinhua

spot_img
×