Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេង២នាក់ ស្លាប់​ ពេលឡើងតោងលេងអាស្រម​អ្ន​ក​តា​​ ដួលរលំស​​​ង្ក​ត់​ពីលើ នៅស្រុក​​ច​​ន្ទ្រា

spot_img

ខេត្តស្វាយរៀងៈ ក្មេងប្រុសម្នាក់និ​ង​ក្មេង​ស្រីម្នាក់ បានស្លាប់ភ្លាម​ៗ ដោយសារដួលរលំ​អាស្រ​មរា​នអ្នកតា សង្កត់លើ ដែលហេតុ​កា​រណ៍គួរឱ្យរ​ន្ធត់ និង​សង្វេ​កនេះបានកើតឡើងកាល​ពី វេលាម៉ោង ១៥​និ​ង៣០ នាទី រសៀល ថ្ងៃទី១៣ខែមីនា​ឆ្នាំ២​០២​០ នៅភូមិកោះក្បានខាង​ជើ​ង​ឃុំសំរោង​ ស្រុក​ចន្ទ្រា ខេត្តស្វា​យរៀ​ង។

សមត្ថកិច្ចបានឱ្យដឹងថាៈ មានករណីក្មេងស្លាប់ដោ​យ​សារ​ដួល​រ​លំ​អាស្រ​មអ្ន​​ក​​តា នៅផ្ទះខ្លួនឯង​ចំ​នួ​ន​​២នាក់់ មានឈ្មោះដូចខាងក្រោម ​​:
១ / ឈ្មោះអាត សំណាង ភេទប្រុសអាយុ ២ ​ឆ្នាំ ត្រូវជាកូនរបស់ឪពុ​ក​ឈ្មោះ អាត វណ្ណ អាយុ ២៥ ឆ្នាំមុខរបររោង​ច​ក្រ និង ម្តាយឈ្មោះ​ ស៊ីម សុណា អាយុ ២៤ ឆ្នាំ មុខរបរ​រោង​ចក្រ មានទីលំនៅភូមិកោះក្បានខាង​ជើ​ង ឃុំសំរោង ស្រុកច​ន្រ្ទា ​ខេត្តស្វា​យ​រៀង។ ២ / ឈ្មោះអឿន ស៊ីដា ភេទស្រីអាយុ ៣ ​ ឆ្នាំ ត្រូវជាកូនរបស់ឪ​ពុ​កឈ្មោះ ស៊ីម កាស៊ន់ អាយុ​២៨ឆ្នាំ មុខរបររោងច​ក្រ និង ម្តាយឈ្មោះ ​ចិន រតនៈ អាយុ២៣ ឆ្នាំ មុខរបររោងច​ក្រ មានទីលំនៅភូមិកោះក្បានខាង​​ជើង ឃុំសំរោង ស្រុកចន្រ្ទា ស្រុកចន្រ្ទា ។

ប្រភពដដែលបានប​ន្តថាៈ មូលហេតុ ដោយសារ ក្មេងទាំងពីរនាក់​ខា​ងលើ បានលេងតោ​ង​អាស្រ​មអ្នក​តា ហើយក៏​រលំស​ង្កត់​ពីលើបណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងតែម្ត​ង​។ បច្ចុប្បន្នសាកសពត្រូវបានឪ​ពុ​កម្តា​យយ​កទៅ​ធ្វើបុណ្យតាមប្រពៃណី៕ដោយ៖វ៉ៃកូ

spot_img
×