Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួនបុរសម្នាក់អាយុ៦​៤ឆ្នាំ ករ​ណីរំ​លោភ​សេព​សន្ថវៈ លើក្មេងស្រី​អា​យុ៨​ឆ្នាំ

spot_img

ក្រចេះ៖ស្នងការដ្ឋាននគរបាលខេត្ត​ក្រ​ចេះ បានឲ្យដឹងថា នគរបាលស្រុកចិត្រ​បុ​រី នៅថ្ងៃទី១៣ ខែមីនា បានធ្វើការចាប់ខ្លួ​នបុ​រស​វ័យ៦​៤ឆ្នាំ​ម្នាក់ ទៅតាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះអា​យុ​៨ឆ្នាំ​ ពីបទរំលោភសេពសន្ថវៈលើអនិ​តិ​ជន​ ក្រោយពីជននេះបានធ្វើ​សកម្ម​ភាព​ចាប់​រំលោភ​ក្មេ​ងស្រី នៅព្រៃ​គុម្ព​ឫស្សី រហូតបានសម្រេចម្តង​កា​លពី​ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ។

ជនសង្ស័យឈ្មោះថូ ឡូញ អាយុ៦៤ឆ្នាំ ស្នាក់នៅភូមិខ្នាច ឃុំថ្មី ស្រុកចិត្របុ​រី​ និងបានធ្វើសក​ម្ម​ភាពចា​ប់រំ​លោភ​ក្មេង​ស្រីរ​ងគ្រោះ​អាយុ៨ឆ្នាំ នៅគុម្ពព្រៃឫស្សីមួយកន្លែងក្បែរ​អូរ នៅពេលនាងត្រឡ​ប់ មកពីងូតទឹកអូរម្នា​ក់​ឯង ក្រោយពីបានទៅស៊ីឈ្នូលច្រក​ធ្យូ​ងឲ្យ​ជន​សង្ស័​យ។​

អធិការនគរបាលស្រុក​ចិ​ត្របុ​រី លោកវរសេនីយ៍ទោ ប៊ុត នឿន ឲ្យដឹងថា ដោយសារតែខ្លាចកា​រ​គំរាម ពីជនង្ស័យ នាង​មិ​នហ៊ាប្រាប់​រឿងនេះ ទៅឱពុកម្តាយភ្លាមៗនោះ​ទេ​ ​។ ហើយជនសង្ស័យត្រូ​វ​បានធ្វើ​ការចា​ប់ខ្លួនភ្លា​មៗ ក្រោយទទួលបានពាក្យបណ្តឹ​ង​ពីស្រ្តី​ជាម្តា​យរបស់​ក្មេ​ងស្រីរ​ង​គ្រោះ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×