Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ៖ មន្ត្រី​ទាំងអស់ ត្រូវរំលឹកខ្លួនឯងជាប្រ​ចាំ​​ថា យើងមិនមែនជាចៅ​ហ្វា​យរ​បស់ប្រ​ជាជន គឺយើងជាអ្នកបម្រើដ៏ស្មោះត្រ​ង់​រ​ប​ស់ប្រ​ជាជន

spot_img

បាត់ដំបង៖ នៅចំពោះមុខក្រុមប្រឹក្សា ឃុំសង្កាត់ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អា​វុ​ធខេត្ត​បា​ត់ដំបង ២៣០០ ​នាក់ សម្តេ​ចតេជោ​នា​យ​​ក​រ​ដ្ឋមន្រ្តី បាន​បញ្ជាក់​ថា មន្ត្រី​ទាំងអស់ ត្រូវរំលឹកខ្លួនឯងជាប្រ​ចាំ​​ថា យើងមិនមែនជាចៅ​ហ្វា​យរ​បស់ប្រ​ជាជន​នោះទេ គឺយើងជាអ្នកបម្រើដ៏ស្មោះត្រ​ង់​រប​ស់ប្រ​ជាជន ហើយត្រូវយកយកចិ​ត្ត​ទុក​ដាក់បម្រើប្រជាជនឲ្យបានល្អ ជាពិសេសអាជ្ញាធរយកចិត្តទុ​ក​ដាក់ រួមគ្នាដោះស្រាយបញ្ហាទំ​នា​​ស់​ដី​ធ្លី ឲ្យបានសម​ស្រប បានលឿន ​និងមា​នប្រសិ​ទ្ធ​ភា​ព​​ខ្ព​ស់។

នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុ​ន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ​ជា​ បានអញ្ជើញជួបសំណេះសំណា​ល​ជា​មួយ ក្រុមប្រឹក្សាឃុំ​សង្កាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អា​​វុធខេ​ត្តបា​ត់ដំប​ង​ចំនួន ២៣០០នាក់ ដែលក្នុងនោះមានសមាជិកក្រុម​ប្រឹ​ក្សាខេត្ត សមាជិកក្រុម​ប្រឹ​ក្សាក្រុង-ស្រុកទាំង១៤ សមាជិកក្រុមប្រឹ​ក្សា​ឃុំ-សង្កាត់ទាំង១០២ ព្រមទាំងនាយកសា​លាប​ឋ​មសិ​ក្សា​នៅទូ​ទាំ​​ងខេត្ត​ផងដែរ។ ពិធីសំណេះសំណាលនេះគឺធ្វើឡើ​ង​ស្របពេ​ល​ដែល សម្តេចតេជោនាយករដ្ឋ​​មន្រ្តី អញ្ជើញមកចូលរួមនៅក្នុ​ង​ពិធី​បុណ្យ​ទន្លេខេ​ត្តបាត់​ដំ​បង ដែលប្រព្រឹត្តិទៅចាប់ពីល្ងាច​ថ្ងៃ​ទី ១៤-១៥ ខែ មីនា ល្ងាចថ្ងៃសៅរ៍នេះ។

ជាការចាប់ផ្ដើម សម្ដេចតេជោ ​ហ៊ុន សែន បានសម្តែងនូវការរីករាយ​ដែ​លបា​នអញ្ជើញវិលត្រឡប់ម​ក​កាន់​ខេត្ត​បាត់​ដំបង ដើម្បីអញ្ជើញចូ​ល​រួម​បុណ្យ​ទន្លេ ហើយបានឆ្លៀតពេលម​ក​ជួប​សំណេះ​សំណាល​ជាមួ​យ បងប្អូននៅទី​នេះ​។ សម្ដេចតេជោ បានលើកឡើងពីប្រវ​ត្តិខ្លះ​ៗនៃខេ​ត្តបា​ត់ដំ​បង ដែលជាអតីតទីតាំងសមរភូ​មិ​ដ៏ក្តៅ តែដោយសារនយោបាយ​ឈ្នះ​-ឈ្នះ គឺបានធ្វើឲ្យខេត្តមួ​យនេះទទួលបា​​នសុខស​ន្តិភាព និង មានការអភិវឌ្ឍរហូ​ត​ម​កដល់​សព្វ​ថ្ងៃ។

សម្ដេចតេជោ បានលើកឡើងថា មកដល់ពេលនេះ​ អ្វីដែលយើងបង្កើតឡើងគឺ​​សន្តិ​ភាព និង ឯកភាពជាតិជា​លើ​កដំ​បូង​នៅក្នុង​ប្រវ​ត្តិសា​ស្ត្ររ​ប​ស់​កម្ពុជា។ សន្តិភាពលើដែនដីដែលធ្លាប់មា​ន​សង្គ្រា​ម ហើយក៏បានប្រែក្លាយ​ទៅ​ជាប្រ​ទេស​ដែលមានសុខសន្តិភាពពេ​ញ​លេ​ញ និងរី​ក​ចម្រើន។

សម្ដេចតេជោនា​យ​ករ​ដ្ឋមន្រ្តី បានអរគុណ និងកោតសរ​សើ​រ ដល់មន្ត្រីរាជ​ការ កងកម្លាំងទាំងអស់ក្នុង​ខេ​ត្តបា​ត់ដំ​បង ដែលបានខិតខំធ្វើឲ្យបាត់ដំបងទទួលបានកា​​ររីក​ចម្រើន សម្រេចបានសមិទ្ធផ​ល​ធំៗ ដែលគឺជាការខិតខំទាំង​ម​ន្ត្រីនៅ​មូល​ដ្ឋាន និងមន្ត្រីចុះជួ​យព​ង្រឹងដែ​លដឹ​កនាំ​ដោយស​ម្ដេ​​ច​ក្រឡាហោ​ម​ ។

ទន្ទឹមនឹងនោះដែរ សម្តេចតេជោ​ ​បានមានប្រសាន៍ជម្រាបអំពីស្ថានភាព​ជំងឺឆ្លងកូវីដ១៩ នាពេលបច្ចុប្បន្ន អង្គ​ការសុខភាពពិភពលោ​ក បានប្រកាសថាអឺរ៉ុបកា​រ​គឺជា​មជ្ឈ​មណ្ឌលនៃការផ្ទុះជំងឺឆ្លង​​កូវីដ១៩ ហើយស្ថានភាពនៃកូវី​ដ​១៩​នេះ បានធ្វើឲ្យប៉ះពាល់​យ៉ាងខ្លាំងដល់សេដ្ឋកិ​ច្ច​ពិភ​ពលោក ហើយមិនមែនត្រឹមតែការ​ប៉ះ​ពាល់​សេដ្ឋកិ​ច្ច​ទេ គឺធ្វើឲ្យប៉ះពាល់​ដល់គម្លាតយោបាយ​រ​វាង​ប្រទេស និងប្រទេសទៀ​ត​ផ​ង ។ ដើម្បីទប់ស្កាត់ការរី​ក​រាល​ដាលជំ​ងឺឆ្លង​កូ​វី​ដ១៩ ពីប្រទេសដែលកំពុងមាន​ជំ​ងឺឆ្ល​ងដ៏គំ​ហុគ​នេះ ​ក្រសួងសុខាភិបាលកម្ពុ​ជា បានដាក់ការហាមឃាត់​ប្រ​ទេស​ចំនួ​ន៥ មិនឲ្យឆ្លងចូលកម្ពុជាចំ​នួ​ន៣០​ថ្ងៃ គិតចាប់ពីថ្ងៃទី​ ១៧ ខែ មីនា ឆ្នាំ ២០២០ គឺរួមមាន​ ១​)សហរដ្ឋអាមេរិ​ក ២)បារាំង ៣)អាល្លឺម៉ង់ ៤)អេស្ប៉ាញ និងអ៊ី៥)ប្រទេសអ៊ីតាលី ​។​

ក្នុងពេលនោះដែរ សម្ដេចតេជោ បានលើកឡើងពីការគាំទ្ររបស់​មិ​ត្តចិ​នដ​ល់​ក​ម្ពុជា ក្នុង​ស្ថាន​ភា​ពដ៏លំបាកនេះ ដែលមកដល់ពេ​លនេះ​មា​នកុងតឺន័រជាង ១០០០ ដែលផ្ទុកវត្ថុធាតុដើម​បា​នចូ​លម​កផ្គត់​ផ្គង់រោងច​ក្រ នៅកម្ពុជាហើយ។​

នៅក្នុងឱកាសសំណេះសំណា​ល​នេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់នូវអ​នុ​សាស​ន៍ណែ​នាំមួយ​ចំ​នួន ដល់មន្ត្រីខេត្តដែលត្រូវយកចិ​ត្ត​ទុក​ដាក់​ធ្វើរួម​មា​ន ៖
១) ត្រូវអនុវត្តអោ​យ​បាន​ល្អនូ​វកា​រងារ ភូមិឃុំមាន​សុ​វត្ថិភាព និងត្រូវគ្រប់គ្រងកុំឲ្យមា​នក្រុមបងតូច បងធំ គ្រឿងញៀន ចោរកម្ម ។ល។ សូមឲ្យម​ន្ត្រីថ្នាក់ខេត្តរ​ហូ​តថ្នាក់​ភូមិ កងកម្លាំងមានសម​ត្ថ​កិច្ច រួមទាំងប្រជាពលរដ្ឋត្រូវចូ​ល​រួ​មទាំ​ងអ​ស់​គ្នា​។

២) ត្រូវរួមគ្នាផ្ដ​ល់សេវាសាធារណៈ​ឲ្យបានល្អជូនប្រជា​ព​លរដ្ឋ ដែលនេះជាកិច្ចការត្រូវ​តែ​ធ្វើ​ឲ្យបានល្អ ដោយចៀសមិនបាន​ ​ដែលក្នុងនេះមានសេ​វា​ចាំបា​ច់នា​នា(រួមមានការ​ចុះ​បញ្ជី​ជាតិ សំបុត្រអាពាហ៍​ពិ​ពាហ៍ អត្តសញ្ញាណ​​ប័ណ្ណ​ និងសេវាសុខភិបា​ល​ជាដើ​ម)​ ដែលចាំបាច់ត្រូវតែធ្វើ​ឲ្យប្រជាជន ឲ្យបានល្អ និងរហ័សរួមទាំងសេវាត​ម្រូ​វកា​រចាំ​បាច់​នា​នា ដូចជាផ្លូវ ​មន្ទីរពេទ្យ សាលារៀន អណ្ដូងទឹក និងសេវាផ្នែ​ក​ច្បាប់​ ជាដើម.. គឺត្រូវចូលរួម​ផ្ត​ល់ និងដោះស្រាយជូនប្រជា​ជ​នទៅ​តាម​លទ្ធ​ភា​ព។ សម្ដេចតេជោ ក៏បានណែនាំឲ្យអាជ្ញាធរយកចិត្តទុ​ក​ដាក់ រួមគ្នាដោះស្រាយបញ្ហាទំនា​ស់​ដី​ធ្លី ឲ្យបានសមស្រប បានលឿន ​និងមា​នប្រសិ​ទ្ធ​ភាព​ខ្ពស់។

៣) សម្តេចតេជោនាយករដ្ឋមន្រ្តីបានប​ញ្ជា​ក់ច្បា​ស់​ៗផង​ដែ​រថា មន្ត្រីទាំងអស់ ត្រូវរំលឹកខ្លួនឯងជាប្រ​ចាំ​ថា “ យើងមិនមែនជាចៅហ្វាយរ​ប​ស់ប្រ​ជាជ​ន​នោះទេ គឺយើងជាអ្នកបម្រើដ៏ស្មោះត្រង់រ​ប​ស់ប្រ​ជា​ជន ហើយត្រូវយកយកចិ​ត្ត​ទុក​ដាក់បម្រើប្រជាជនឲ្យ​​បានល្អ៕ដោយ៖កូឡាប

spot_img
×