Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក​សាង​សំណុំ​រឿង ក្មេងស្ទាវចំនួន​៩នាក់ ពូកែខាងកាប់ប្លន់យ​ក​ម៉ូតូ បញ្ជូនទៅតុលាកា​រ

spot_img

កំពង់ស្ពឺ៖ លោកសម សាមួន ស្នងការនគរបាល​ខេ​ត្តកំព​ង់​ស្ពឺ បានសរសេរសា​រ លើផេកហ្វេសប៊ុក​ផ្លូ​វការ​ នៅថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ២០​២០​នេះ​ថា “ក្មេងស្ទាវចំនួន​៩នាក់ ដែលពូកែខាងកាប់ប្លន់យ​ក​ម៉ូតូ តាមផ្លូវលេខ14​40 (ច្បារ​មន-ក្រាំងចេ​ក) ត្រូវបានកម្លាំងនគរបាលបង្រាបបាន​ហើ​យ ហើយនគរបាលកំពុងក​សាង​សំណុំ​រឿង បញ្ជូនទៅតុលាកា​រ “។

លោកស្នងការ បានបញ្ជាក់បន្ថែមថា ស្ទាវ​ទាំង៩នាក់ រស់នៅឃុំព្នាយ ស្រុករោងទង ខេត្ត​កំព​ង់ស្ពឺ ។ ក្រោយការធ្វើតេស្តទឹ​ក​នោម មាន៥នាក់បង្ហាញលទ្ធផលវិ​ជ្ជ​មាន (សា​រធាតុ​ញៀ​ន​) ។

សូមបញ្ជាក់ថា កម្លាំងនគរបាលបានបង្រាប​ក្រុ​មនេះ​ នៅ​យប់​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ខណៈដែលពួក​វា កំពុងដេញកាប់ប្លន់​យ​កម៉ូ​តូ ពីប្រជាពលរដ្ឋ​ម្នាក់ ធ្វើចុងភៅម្ហូប​ការនៅ​ក្រុង​ច្បារ​មន​ ពេលគាត់ជិះម៉ូតូ​ត្រឡប់​ទៅផ្ទះ​វិញ ។ នគរបាលកំពុងក​សាង​សំណុំ​រឿង បញ្ជូនទៅតុលាកា​រ ។

​ដោយបានការណែនាំចង្អុលបង្ហាញពីរ​​​លោក​ឧត្តម​សេ​នីយ៍​ទោ​ សម​ សាមួន​ ស្នងការ​ ន​គ​របាល​ខេត្ត​ កាលពី​វេលាម៉ោង​​ ​១៥និង៣០នាទី​ នា​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ កម្លាំងនគរបាល​ផ្នែក​ព្រ​ហ្ម​ទណ្ឌស្រុ​ក​ ដឹកនាំ​ដោយលោក​​ វរ​សេនី​យ៍​ឯក​ ឃុត​ សុផល​ អធិការ​នគរបា​ល​ស្រុក​ កម្លាំងប៉ុ​ស្ដិ៍នគរបាលរដ្ឋបាលព្នាយ​បា​នចូ​លរួមផ្ដ​លព័​ត៌​មា​ន​ ឈានដល់ការឃាត់ខ្លួនជន​​សង្ស័​យចំ​នួន ៩នា​ក់ ៖​
១-ឈ្មោះ ខុន រស្មី ភេទប្រុស អាយុ ១៨ឆ្នាំ
២-ឈ្មោះ ម៉ក់ ណាឃីម ភេទប្រុស អាយុ ២៤ឆ្នាំ
៣-ឈ្មោះ ខុម សុផុន ភេទប្រុស អាយុ ១៨ឆ្នាំ
៤-ឈ្មោះ ខា ម៉ានុត ភេទប្រុស អាយុ ២០ឆ្នាំ
៥-ឈ្មោះ ចក់ គឹមហួរ ភេទប្រុស អាយុ ១៧ឆ្នាំ
៦-ឈ្មោះ​ នឿម រតនា ហៅទិ អាយុ១៩ឆ្នាំ
៧-ឈ្មោះ​ ផល តារា ហៅឃ្លោក ភេទប្រុស អា​យុ​២៣ឆ្នាំ​
៨-ឈ្មោះ​ ឡុង ពិសិដ្ឋ ហៅករុណា ភេទប្រុស អាយុ២៣​ឆ្នាំ
៩-ឈ្មោះកែវ រិទ្ធីសាក់ ហៅសាក់ ភេទប្រុស អា​យុ២១ឆ្នាំ​ ក្រុមជនសង្ស័យ​មានទីលំនៅភូមិបេ​ង​​ និងភូមិអង្គរជា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​ ​មុខរបរ​ មិនពិតប្រា​កដ។

តាមការឆ្លើយបំភ្លឺជនសង្ស័យម្នាក់ចំណោម​​​បក្ខពួ​ក​ ៩នាក់​ បានឆ្លើយថា​ ក្រុមខ្លួនបានធ្វើសកម្មភាព​​រៀបចំផែនការដោយឲ្យប​ក្ខពួកខ្លួនជិះម៉ូតូ​តា​​ម​​​ពីក្រោយជនរង​គ្រោះនិ​ងមា​នកា​ន់ដាវ កាំបិត​ផ្គាក់​ធ្វើ​ឲ្យជនរងគ្រោះ​​ឃើញមានការភ័យខ្លា​ចរួចទាញ​ដា​វ​​ដេញកាប់ទៅលើជនរងគ្រោះ​តែ​ម្ដ​ង​ ជាក់ស្ដែង​ក្រុមគេ​បា​នដេ​ញ​កាប់​ ឈ្មោះ សេង រដ្ឋា ភេទប្រុស អាយុ ២៣​ឆ្នាំ​ ឈ្មោះ សេង ង៉ែត ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិជាមួយគ្នា ខ​​ណៈជន​រង​គ្រោះកំ​ព​ង់ជិះ​ម៉ូតូ ១គ្រឿង ម៉ាក់ ប៊ិត ( Bea​t ) ពណ៌ស​ លាយខៀវ ពាក់ផ្លាក​លេខ​​កំព​ង់ស្ពឺ 1Q.7064 ចេញពីធ្វើម្ហូបការ​ ​ហាង​ទា ស៊ុ​យហេង​ នៅម្ដុំផ្សារកំពង់ស្ពឺ ។ពេ​លធ្វើដំណើរមកដល់ចំណុច​ មុខផ្ទះរបស់ឈ្មោះ ហឿន ​រី ផ្លូវ​លេ​ខ១៤៤០​ ភូមិបេង ឃុំព្នាយ ស្រុកសំរោងទង ក្រុ​ម​គេបានជិះម៉ូតូតាមពីរក្រោយទាញដា​វ​កាប់​ទៅ​​លើជនរងគ្រោះនិងធាក់ម៉ូតូផ្ដួល​តែ​ម្ដ​ង​ ។

ក្នុងកិច្ចប្រតិបត្ដិការ​នេះសមត្ថ​កិច្ច​បាន​ធ្វើការដក​ហូតម៉ូតូចំ​នួន ៤គ្រឿង ,​ ដាវចំនួន ២ដើម និង កាំបិ​តផ្គាក់ចំនួន​ ៣ ។​ក្រោយការសាកសួរ​ជ​នស​​ង្ស័​​យនិងបក្ខពួកបានឆ្លើយសា​រ​ភា​ពថា​ ក្រុម​ខ្លួនពិត​​ជាបា​នធ្វើសកម្មភាព​ប្លន់​​​ម៉ូតូ​និងដេញកាប់ទៅលើ​ជន​រងគ្រោះ​ពិតប្រា​កដ​មែន​ លើសពី​នោះគឺបាន​ពិនិត្យ​ស្វែ​ង​​រ​ក​​សារ​ធាតុ​ញៀន​ ក្នុងចំណោម​​ប​ក្ខ​ពួក​ ៩នាក់មាន​លទ្ធផល​វិជ្ជមាន​​ ៥នាក់​ ដែលបាន​ធ្វើ​តេស្តរ​ក​ឃើញមានសារធាតុញៀន​ ​។

បច្ចុប្បន្ន​ក្រោយ​ការសាក​សួរ​ ជំនាញបានកសាង​​សំ​ណុំរឿ​ង​ បញ្ជូន​ទៅអយ្យ​ការ​ អមសាលាដំបូងខេត្ដកំព​ង់​​ស្ពឺ​ ចាត់ការតាមនីតិវិ​ធី​បន្ដ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×