Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល​វៀតណាម ផ្តល់​អាហារឆ្ងាញ់ៗ និង​តម្រូវការ​ផ្សេងៗ​ជាប្រចាំ​ថ្ងៃ ដល់​ពលរដ្ឋ​កំពុង​ប្រឈម​នឹង​ជំងឺ Covid-19 ខណៈ​ក្រុមគ្រូពេទ្យ​វិញ​ផ្តល់​ភាពកក់ក្តៅ​ល្អ​ហួស​!

spot_img

​រដ្ឋាភិបាល​វៀតណាម​បានផ្តល់​ស្បៀងអាហារ និង​តម្រូវ​ការចាំបាច់​ផ្សេងៗ​ទៀត ដល់​ប្រជាជន​របស់ខ្លួន ដែល​កំពុងស្ថិត​ក្នុងកា​រ​ឃ្លាំមើល​ផ្នែក​វេជ្ជសាស្ត្រ នៅក្នុង​តំបន់​ដាច់ស្រយាល​មួយ​នៅ​ផ្លូវ Truc Bach ស្រុក Ba Dinh ទីក្រុង​ហាណូយ​។​

​ចាប់តាំងពី​ថ្ងៃទី​១០ ខែមីនា សាច់ជ្រូក សាច់គោ ប​សុ​បក្សី និង​អាហារ​សមុទ្រ ត្រូវបាន​នាំយក​ទៅជូន​ប្រជាជន​នៅ Truc Bach រៀងរាល់ ២ ថ្ងៃ​ម្តង ខណៈ​បន្លែ និង​ផ្លែឈើ​ស្រស់ៗ ក៏ត្រូវ​បានផ្តល់​ជូន​ក្នុង​ម្តង​ក្នុង​១​ថ្ងៃ​ផងដែរ ។ នេះ​បើ​យោងតាម​លោក Quan Doi Nhan Dan ។​

​ការផ្គត់ផ្គង់​ទាំងអស់​រួមមាន​៖ សាច់មាន់ ៣៩ គីឡូក្រាម សាច់គោ ១៥ គីឡូក្រាម សាច់គោ ៦៩ គីឡូក្រាម ស្ពៃក្តោប ៦៩ គីឡូក្រាម និង​ទឹក ៦០០ ដប ដោយ​តប​តាម​លក្ខណៈវិនិច្ឆ័យ​សុវត្ថិភាព និង​អនាម័យ​ចំណីអាហារ​។​

​ពលរដ្ឋ​ម្នាក់​បាន​ប្រាប់ Hanoi Times ថា​៖ «​កញ្ចប់​ស្បៀង​នីមួយៗ​មាន ស៊ុត​៣​គ្រាប់ សាច់ ឬ​ត្រី ២ បន្ទះ និង​បន្លែ​ដែល​ត្រូវបាន​ចែកជូន​ជា​រៀងរាល់ថ្ងៃ​។ ក្រៅពីនេះ​យើង​នៅ​ទទួលបាន​អង្ករ ១០ គីឡូក្រាម និង​ប្រេងឆា​មួយ​ដប​ផងដែរ​» ។ ពលរដ្ឋ​រូបនោះ​បន្តថា​៖ «​អាហារ​មាន​ជីវជាតិ​ខ្លាំងណាស់ សូម្បីតែ​ប្រពន្ធ​ខ្ញុំ​ក៏​មិនដែល​អោយ​ខ្ញុំ​បាន​ហូប​របស់​ល្អ​បែបនេះ​ដែរ​» ។​

​ទំនិញ និង​របស់​ចាំបាច់ ត្រូវបាន​រក្សាទុក​នៅ​កន្លែង​ដាច់ដោយឡែក​ពីគ្នា ហើយ​ត្រូវបាន​ត្រួតពិនិត្យ និង​សម្លាប់​មេរោគ​ដោយ​មន្ត្រី​សុខាភិបាល មុនពេល​បញ្ជូនទៅឱ្យ​ប្រជាជន​។ នេះ​បើ​យោងតាម​គណៈកម្មាធិការ​ប្រជាជន​នៃ​សង្កាត់ Truc Bach ។​

​អ្នកស្រុក​បានទទួល​ការ​ចុះមក​ពិនិត្យ​ដោយ​មន្ត្រី​សុខាភិបាល ២ ពេល ក្នុង​១​ថ្ងៃ និង​ត្រូវ​បានផ្តល់​អនាម័យ និង​កញ្ចប់​សំរាម​រៀងរាល់ថ្ងៃ ។ ក្រុម​អ្នកប្រមូល​សំរាម​បានមក​យក​សំរាម​ចេញ​នៅវេលា​ម៉ោង ៦ ល្ងាច ។​

​នៅ​តំបន់​ដាច់ស្រយាល​នេះ ប្រជាជន​នៅតែ​បន្ត​រស់នៅ​ប្រចាំថ្ងៃ​ជាធម្មតា​របស់​ពួកគេ ខណៈដែល​មន្ត្រី​នៃ​សង្កាត់ Truc Bach និង​ស្រុក Ba Dinh តែងតែ​មក​បំពេញភារកិច្ច​ក្នុងការ​ផ្តល់ព័ត៌មាន​អំពី​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 ។​

​លោក Pham Quang Long បាន​ប្រាប់ Hanoi Times តាម​ទូរស័ព្ទ​ថា “ ប្រជាជន​មិនគួរ​ខ្លាច​ភាព​ឯកោ​ទេ​។ យើង​មិន​ខ្លាច​ការឆ្លង​ទេ ពីព្រោះ​ប្រសិនបើ​វា​កើតឡើង នោះ​យើង​ជា​ប្រជាជន​ឯកោ នឹង​ក្លាយជា​មនុស្ស​ដំបូង​គេ​ដែល​ទទួល​ការព្យាបាល​” ៕

ប្រែ​សម្រួល​ដោយ​៖ លឹម ហុង (​ប្រភព​៖ nextshark)​

spot_img
×