Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គាំទ្រ​ទេ​? ឯកឧត្តម ពេជ្រ ស្រស់ ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​បញ្ជា​បិទ​ក្លឹប​កំសាន្ត និង KTV ផង ព្រោះថា​កន្លែង​ទាំងអស់នេះ​គឺ​ងាយ​ឆ្លង Covid-19 ណាស់​

spot_img

​ដូចដែល​បងប្អូន​មហាជន​បានដឹង​ច្បាស់​ហើយ​ថា ជំងឺ Covid-19 បច្ចុប្បន្ន កំពុង​រីក​រាល​យ៉ាង​លឿន ទៅកាន់​ប្រទេស​នានា​នៅលើ​ពិភពលោក និង​បានសម្លាប់​មនុស្ស​អស់​ជាង ២​ពាន់​នាក់​រួចហើយ និង​ចំនួន​អ្នក​ឆ្លង​យ៉ាងច្រើន ។ ជាក់ស្តែង មកទល់ពេលនេះ នៅ​កម្ពុជា​យើង​បាន​រកឃើញ​វីរុស​កូ​វីត ១៩ នេះ កើត​ទៅលើ​ជនជាតិខ្មែរ​ម្នាក់ និង​ជនបរទេស​ផ្សេងៗ នៅក្នុង​ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ សរុប​កើនឡើង​ចំនួន ៧ នាក់​ហើយ ។​

​ប្រការនេះ គឺ​តម្រូវ​ឲ្យ​ក្រសួង​អប់រំ និង​កីឡា សម្រេច​ឲ្យ​ផ្អាក​ការសិក្សា​ជា​បណ្តោះអាសន្ន នៅ​គ្រប់​គ្រឹះស្ថានសិក្សា​ទាំង​រដ្ឋ និង​ឯកជន​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ និង​សៀមរាប ផងដែរ ។​

​ដោយឡែក កាលពី​១​ម៉ោង​មុននេះ តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ឯកឧត្តម ពេជ្រ ស្រស់ បាន​បង្ហោះ​គួរ​ឲ្យ​ចាប់អារម្មណ៍ ដោយ​ស្នើរ​សុំ​ដល់​រដ្ឋាភិបាល សូមមេត្តា​បិទ ក្លឹប​កំសាន្ត KTV ផង ព្រោះថា​កន្លែង​ទាំងអស់​នឹង ងាយ​នឹង​ចម្លងជំងឺ ប្រភេទ​ថ្មី​កូ​វីដ​១៩​ខាង​ខ្លាំងណាស់ ។ ក្នុងនោះ ឯកឧត្តម ពេជ្រ ស្រស់ បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖

«​សាលារៀន​វ៉ា​កង​ហើយ ខ្ញុំ​ស្នើ សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ជា​ឲ្យ ក្លឹប​កំសាន្ត KTV វ៉ា​កង​ផងដែរ ពីព្រោះ​កន្លែង​KTV​គឺ​ងាយ​ឆ្លង អា​រោគ​COVID-19​នឹង​ណាស់ ហើយក៏​ដើម្បី​ថែរក្សា​សុខភាព នារី​បម្រើ​ការងារ​នៅ​ទី​នោះដែរ ជា​

​ពិសេស​កាត់​ចំណាយ​របស់ បុរសៗ​ក្នុងការ​ទប់ទល់​នឹង​ជំងឺ ឈ្លោះ​គ្នា​ក្នុងផ្ទះ​។ ពេជ្រ ស្រស់​» ។​

​គួរ​ឲ្យ​ដឹងផង​ដែរ​ថា ដើម្បី​បង្ការ​ឆ្លង​វីរុស Covid-19 អ្នកជំនាញការ​ផ្នែក​សុខាភិបាល​នៅ​ថៃ​កាលពី​ថ្មីៗ​នេះ បាន​ណែនាំ​ឲ្យ​មនុស្ស​គួរ​ជៀសវាង​ការចូល​កន្លែង​សាធារណៈ ជាពិសេស​ពិធី​ជួបជុំ​សប្បាយ​នានា ការចែករំលែក​ចំណីអាហារ ឬ បារី រួមគ្នា និង​ជាពិសេស​នៅ​កន្លែង​ដែលមាន​លក្ខណៈ​ស្និទ្ធស្នាល ៕ អត្ថបទ​៖ លឹម ហុង​

spot_img
×