Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តធុនធំ២គ្រឿងបុកគ្នា លើស្ពានស្ទឹងសំរោង របួស២នាក់ , អ្នកបើ​ករថយន្តHINOបង្ករ​ត់គេ​ចខ្លួ​នបា​ត់

spot_img

ព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពា​​នស្ទឹ​ងសំ​រោង កាលពីម៉ោងជិត៩ព្រឹកថ្ងៃ១៤មីនា​​២០​២០។ នគរបាលស្រុកកំពង់សីលា និងរបាយការណ៍ពីកងរាជអាវុធហត្ថស្រុក ថា​ គ្រោះថ្នាក់នេះនៅលើផ្លូវជាតិលេខ៤ ​ច​ន្លោះ​គីឡូម៉ែត្រ ១១៥-១១៦ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បង្កឡើ​ងដោយ​រថ​យន្ត​ម៉ាកHINO ពណ៌ស ពាក់ផ្លាកលេខ ត្បូង​ឃ្មុំ 3A -0511 មានទិសដៅពី​ខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ មកដ​ល់​លើ​ស្ពាន បានជ្រុលចូល​ទៅបុករថ​យន្ត​មួយគ្រឿ​ងម៉ាក HYUNDIA ពណ៌ស ត្រួយចេក ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A -2329 ​ក្នុង​​ទិស​ដៅ​​ផ្ទុយ​​គ្នា​​អ្នក​បើកប​រ​ឈ្មោះ ឆោម ចន្ធី ភេទ ប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិតាំងស្រឡៅ​ ​ឃុំតាំងខ្យា​ ស្រុកភ្នុំស្រួច​ ខេ​ត្ត​កំព​ង់ស្ពឺ​។

បន្ទាប់​មករថយន្តHYUN​DIA ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿ​ង​ម៉ាក​សង់ ពណ៌​ខ្មៅ ពាក់ផ្លាកលេខ​កោះ​កុង 1B- 8791 ​ទិសដៅ​ស្របគ្នា អ្នកបើកបរឈ្មោះ​ វង់ វិចិត្រា ភេទ​ប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់​ស្មាច់មានជ័យ​​​ក្រុង​ខេមរភូមិន្ទ ​ខេត្ត​កោះកុង​និង​​​ឈ្មោះ ប៉េង សុខន ភេទប្រុស​អាយុ២៥​ឆ្នាំ អ្នក​រួម​ដំណើរ មានទីលំនៅជាមួយគ្នា​​​។​

ក្រោយពេលកើតហេតុអ្នកបើក​ប​ររ​ថយ​ន្ត HINO ដែលជារថយន្តបង្កបានរ​​ត់គេច​ខ្លួន​បាត់​។​

គ្រោះថ្នាក់ខាងលើនេះបណ្តា​លឲ្យរងរបួសមនុស្ស​ចំ​នួន ២នាក់ ៖ ១-ឈ្មោះ ឆោម ចន្ធី​ អ្នកបើកបររថ​យ​ន្តHYUNDIA រងរបួសមធ្យម។ ​២-ឈ្មោះ ប៉េង សុខន​ អ្នករួម​ដំណើរ​ម៉ូ​តូ ឌ្រីមសង់​រង​រ​បួសធ្ងន់ បាក់ជើងឆ្វេង។​ ក្រោយហេតុការណ៍នេះ ស​មត្ថកិច្ច​ចម្រុះ​មានន​គ​របាល កងរាជអាវុធហត្ថនិង​ក្រុម​អ្នកស​ង្គ្រោះ​ស្ម័គ្រ​ចិ​ត្តបា​នជួយជនរងគ្រោះទាំង​ពី​រនាក់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​រា​ជធានី​ភ្នំ​ពេញ និងសម្រួលចរាច​រ​ណ៍​នៅនឹ​ងក​ន្លែង ។

ចំណែក ម៉ូតូ១គ្រឿង រថយ​ន្ត​​២​​គ្រឿង​ផ្នែកជំនាញអូស​ចេ​ញ​ពីលើផ្លូវជា​តិ យកមករក្សាទុកនៅអធិ​កា​រដ្ឋា​ននគ​របា​លស្រុ​កកំពង់សី​លាដោះ​ស្រាយបន្ត៕ដោ​យ៖កូឡាប

spot_img
×