Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរាជទូត​​ និង​អគ្គកុ​ងស៊ុល ដាក់បម្រាមផ្អាកមិនឲ្យចូល​​ និង​មិនផ្ដ​ល់​ទិដ្ឋាកា​​​​រ ដ​ល់ជន​បរ​ទេ​ស​ម​​កពី​​ ប្រទេសចំនួន៥​​ ​ចូលម​ក​កម្ពុ​ជា

spot_img

ភ្នំពេញ៖ ក្រសួង​ការបរទេស​ និង​ សហប្រតិបត្តិការ​​អ​ន្តរជាតិ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ បានចេញ​លិខិត​ជូន​ដំណឹង​ជម្រាបមក ឯកអគ្គរាជទូត​​ និង​អគ្គកុងស៊ុល​ កុងស៊ុលកិត្តិយស ​នៃ​ព្រះរាជា​​ណាច​ក្រ​ក​ម្ពុជា​ប្រចាំ​នៅ​​បរ​ទេស​​ ដោយការដាក់បម្រាមផ្អាកមិនឲ្យចូល​​ និង​មិនផ្ដ​ល់​ទិដ្ឋាកា​រដ​ល់ជន​បរ​ទេស​ម​កពី​​ ប្រទេសបារាំង​​​ អ៊ីតាលី​ អេស្ប៉ាញ អាល្លឺម៉​ង់​ និង​សហរដ្ឋអាមេ​រិក​​ ​ចូលម​ក​កម្ពុ​ជា​ ។

បើយោងតាមលិខិតរប​ស់​លោ​ក ​អ៊ុច​ បូររិទ្ធ រដ្ឋលេខាធិការប្រចាំក្រសួ​​​ង​​ការ​​​បរ​​ទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់​ថា ពាក់ព័ន្ធប​ញ្ហា​នេះ ក្រ​សួងសូ​មណែនាំដល់គ្រប់ស្ថានតំណាង​ទាំ​ងអ​ស់​ ត្រូវផ្អាកការផ្ដល់ទិ​ដ្ឋាកា​រគ្រ​ប់ប្រ​ភេទ ដល់ជនប​រទេ​សដែ​លមកពីប្រទេ​ស​ទាំង​៥ខាង​លើ ចាប់ពីថ្ងៃចន្ទទី១​៦ ខែមីនា ឆ្នាំ២០២០ ​រយៈពេលមួយខែសិ​ន​។ ចំពោះទិដ្ឋាការដែ​លបា​នផ្ដ​ល់រួ​ចហើយ​ដល់ជ​នប​រទេស ដែលចេញមកពីប្រទេស​ទាំ​ង៥​ខាងលើ ​ស្ថានតំណាងទាំងអស់​ត្រូ​វបង្វែរ​ស​ង់ថ្លៃ​ទិដ្ឋា​ការ​ជូនទៅ​សាមី​ជន​វិញ​។

ដោយឡែកចំពោះការគ្រប់គ្រងដំណើ​រ​ការបំ​ពេញការងាររប​ស់​ស្ថានតំ​ណាង​កម្ពុ​ជាទាំ​ងអស់​នៅ​បរទេ​ស ក្រសួង ស្នើឯកអគ្គរាជ​ទូត អគ្គកុងស៊ុ​ល និងកុងស៊ុលកិតិ្ដយ​សរប​ស់ក​ម្ពុជា សម្រេចឲ្យធ្វើការ​តាម​អន​ឡាញ​ ឬនៅការិយាល័យ​ក្នុ​​ងក​រណីចាំបា​ច់ ទៅតា​មសភា​ពកា​រជា​ក់​ស្ដែងនៃការចម្លងរា​លត្បា​តវីរុ​សកូវី​ដ​១​៩ នៅតា​មប្រ​ទេសនី​មួ​យៗ​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×