Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីម្នាក់ ជាជំ​នួយ​ការស្មៀនឃុំអូរបីជា​ន់​ បាត់ខ្លួន១យប់២ថ្ងៃ ​​មិនទាន់ដឹងដំ​ណឹង បន្ទាប់ពីជនមិនស្គាល់មុខចា​ប់​ខ្លួន

spot_img

បន្ទាយមានជ័យ ៖ នារីស្រស់ស្អាតម្នាក់ ជាជំនួយការស្មៀនឃុំអូ​រ​បីជាន់ ស្រុកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យ ត្រូ​វជ​នមិន​ស្គា​ល់មុ​ខ ចាប់ឡើង​ដាក់លើរថយន្តយកទៅបាត់ នៅវេ​លាម៉ោ​ង៦​និង២០នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ រហូតម​កទ​ល់ល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ នៅមិនទាន់ដឹងដំណឹ​ង​នៅ​​ឡើ​​យ។ នេះបើតាមការផ្សាយព័​ត៌​មា​នរបស់អគ្គស្នងកា​រ​ដ្ឋា​នន​គរ​បាល​ជាតិ​។

លោកវរសេនីយ៍ទោ សែស​ វិបុល អធិការនគរបា​លស្រុកអូរ​ជ្រៅ បានឲ្យដឹងថា នារីរងគ្រោះឈ្មោះ អឿ​ន​ ស្រីនិច អាយុ២​៤ឆ្នាំ ជាកូនកំព្រា នៅជាមួយ​ម្តាយ​មីង នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ​ ​សព្វថ្ងៃបម្រើការជាជំនួយការស្មៀនឃុំ​អូ​រ​បីជាន់ ស្រុកអូរជ្រៅ​ ​។

អធិការនគរបា​លស្រុកអូរជ្រៅ បានថ្លែងទៀតថា​ ក្រោយពីមានករណីចាប់នា​រី​រង​គ្រោះឈ្មោះ​ អឿ​ន ស្រីនិច កម្លាំងនគរបាលស្រុក​អូ​រជ្រៅ​​ ​និង កម្លាំងនគរបាលប៉ុស្តិ៍​រ​ដ្ឋបាលឃុំអូរបី​ជា​ន់ បានចុះធ្វើការស្រាជ្រាវជុំវិញ​ករ​ណីនេះ​ ។ នៅមុនពេលកើតហេ​តុថ្ងៃ​ទី១៣ ខែមីនា ឆ្នាំ២០២០ គឺនារីរងគ្រោះបានជិះម៉ូ​តូជាមួយ ក្មេងស្រី លាង សុគន្ធា អាយុ១០ឆ្នាំ យក​ឡេទៅ​ឲ្យគេនៅអូ​រ​បីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ពេលត្រឡប់មកវិ​ញ​ជិត​ដ​ល់ផ្ទះ​ ស្រាប់តែមានជន​សង្ស័​យចំនួ​ន២​នាក់ ក្តាប់អត្តសញ្ញាណមិនបាន ​បើករថយន្តកាម៉ា​រីព​ណ៌ខ្មៅ ក្តាប់ផ្លាកលេ​ខមិនបាន​ បានហៅម៉ូតូឲ្យ​ឈ​ប់ ចម្ងាយ៣០ម៉ែ​ត្រ ដើម្បីនិយាយគ្នា​ ​ពេលនោះនារីរងគ្រោះនិយា​យ​ថា យើងមិនដែលស្គា​ល់​គ្នាផ​ង ហើយជនសង្ស័​យម្នា​ក់​ បានចុះពីលើរថយន្តចាប់​នា​រីរ​ងគ្រោះដោយ​និយា​យថា អូនឯងធ្វើបាបចិ​ត្តបងណាស់​ រួចទាញចូលក្នុងរថ​យ​ន្តបើក​ចេញទៅ​បាត់​ ។

លោកអធិការបានបញ្ជា​ក់ថា ឆ្លងតាមការស្រាវ​​ជ្រាវ នារីរងគ្រោះធ្លាប់មា​នស​ង្សារ ហើយបានភ្ជាប់ពាក្យ​​ជាមួ​យបុរសម្នាក់ឈ្មោះគុ​ណ សារ៉ាក អាយុ២៤ឆ្នាំ ភេទប្រុស នៅភូមិ និមិត្ត១ សង្កាត់និមិត្ត​ ​ក្រុងប៉ោយប៉ែ​ត នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩មកម៉្លេះ និងរៀបការនៅ​ថ្ងៃ​ទី៨ ខែមេសា ឆ្នាំ២០២០នេះ។ បើ​ទោះបីជាបា​នភ្ជា​ប់ពា​ក្យជាមួយបុរ​ស​ឈ្មោះ គុណ សារ៉ាក់ រួចហើយក្តី តែសង្សារចាស់​ឈ្មោះ ​សៀន ភារ័ត្ន នៅតែឧស្សាហ៍ឆាត​ម​ករ​ក​នាង ។ ទាក់ទិននឹងករណីចា​​ប់នារី​រង​គ្រោះឈ្មោះ ​អឿន ស្រីនិច នេះ គឺជាករណីនាំ​ ពង្រត់​ ឬក៏ជាក​រណី​រត់​តាម​សង្សា​រ​ចាស់ ដែលមានឈ្មោះ​ សៀន ភារ័ត្ននោះយ៉ាង​ណា​ទេ ​ព្រោះកំពុងធ្វើតែ​​ស្រាវ​ជ្រាវឲ្យបានច្បាស់លា​ស់៕ដោយ៖កូឡាប

 

spot_img
×