Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះបរមរាជវាំង ផ្សាយសារលិខិតឯ​ក​អគ្គ​រាជទូ​ត​​ថៃក្រុ​ម​ហ៊ុ​ន One31 Companyដែលសុំទោសចំពោះការប្រើប្រា​ស់​ដោយ​គ្មានការ​អ​នុ​​ញ្ញាត នូវព្រះឆាយាលក្ខ​ណ៍​ ស​ម្តេចរាជបុត្រី​ព្រះ​រៀម នរោត្តម ​បុ​ប្ផាទេ​វី

spot_img

ភ្នំពេញ៖ បើតាមផេកហ្វេសប៊ុកផ្លូវការរបស់ព្រះបរមរាជវាំង Royal du Cambodge នៅថ្ងៃទី១៤ខែមីនាឆ្នាំ២០២០២ បានផ្សព្វផ្សាយ
“សារលិខិតឯក​ឧ​ត្តម Panyarak Poolthup ឯកអគ្គរាជទូត​ថៃ ​ប្រចាំ​ក​ម្ពុជា និងសារលិខិតក្រាប​ប​ង្គំសុំ​ព្រះ​រាជទាន​លើកលែ​ង​ទោស របស់ក្រុមហ៊ុ​ន One31 Company Limited ដែលជាក្រុមហ៊ុ​​ន​ផលិ​តភាព​យន្ត​ភាគ ទូរទស្សន៍ថៃ ថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្ត​ម ​មុនិ​នាថ សីហនុ ព្រះវររាជមាតាជា​តិ​ខ្មែ​រ ក្នុងសេរីភាព ​សេចក្តី​ថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏​​ខ្ពង់ខ្ព​ស់​បំផុ​ត ចំពោះការប្រើប្រាស់ដោយគ្មានការ​អ​នុ​ញ្ញាត នូវព្រះឆាយាលក្ខណ៍ ស​ម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេ​វី “។

សូមបញ្ជាក់ថា ក្រុមហ៊ុន One31 Company Limited សុំទោសចំពោះការយកព្រះ​ឆា​យ​លក្ខ័​ណ៍របស់សម្តេចរាជបុត្រីព្រះរាមបុ​​ប្ផាទេ​វី ទៅប្រើដោយពុំមានការ​​អនុ​ញ្ញាត។ ក្រុមហ៊ុន One31 Company Limited ដែលជាក្រុមហ៊ុនផលិ​ត​ភា​​ពយ​ន្តភាគ ទូរទស្សន៍ថៃបានផ្ញើលិខិតមួ​​យច្បា​ប់មកលោកស្រីរដ្ឋមន្ត្រីក្រសួងវប្ប​ធ​ម៌ និងវិចិត្រ​សិ​ល្បៈ ដើម្បីពន្យល់ និងស្នើសុំអភ័យទោ​ស​ចំពោះ​កំហុសឆ្គងដោយអចេតនានេះ​ ​។

ជាមួយគ្នានេះ ក្រុមហ៊ុនផ្ញើលិខិ​តមួយច្បាប់ថ្វាយសម្តេ​ច​ព្រះម​ហាក្សត្រី​​ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជា​តិ​ខ្មែរ​ ដើម្បីបញ្ជាក់ការទទួល​ស្គា​ល់ ចំពោះកំហុសឆ្គងដោយអចេត​នា​នេះ និងស្នើសុំការ​ព្រះ​រាជ​ទានទោស ពីសម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទូទៅផងដែរ។

មួយរយៈចុងក្រោយនេះ មហាជនខ្មែរបានប្រតិកម្មជា​ប​ន្តបន្ទាប់ ជុំវិញខ្សែ ភាពយន្តភាគថៃរឿង​ អសិរពិស បានប្រើរូបព្រះឆាយ​ល​ក្ខណ៍ សម្តេចព្រះរាជបុ​ត្រី​ ព្រះរាម នរោត្តម បុប្ផាទេវី ដោយពុំបានទទួលសេចក្តី​អ​នុញ្ញាត​ឲ្យប្រើ​ប្រាស់។ តែយ៉ាងណា ពេលនេះក្រុមហ៊ុន O​ne31 Company Limited ដែលជាក្រុមហ៊ុនផលិតភាពយន្តភា​គ​ ទូរទស្សន៍នោះ បានផ្ញើលិខិតមួយច្បាប់​ម​កលោក​ស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ ​និងវិចិត្រសិល្បៈ ដើម្បីពន្យល់ និងស្នើ​សុំ​អភ័យ​ទោស​ចំពោះ​កំហុ​សឆ្គង​ដោយអចេ​ត​នានេះ ។ តាមរយៈលោក ប៉ុក បូរក្ស ដែលជាប្រធាននាយ​ក​ដ្ឋាន​សិល្បភា​ព​យន្ត​ និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ​បានឲ្យដឹងតាមរយៈបណ្តាញសង្គ​​មថា ក្នុងនាមនាយកដ្ឋាន​សិ​ល្បភា​ព​យន្ត និងផ្សព្វផ្សាយវប្បធម៌​​នៃក្រ​សួងវ​ប្បធម៌ និងវិចិត្រសិល្បៈ ខ្ញុំបាទមានកិត្តិយសសូ​ម​ជម្រា​បជូ​នដល់ សាធារណជនទាំងអស់​បា​ន​ជ្រា​បថា ក្រោយពីមានប្រតិ​ក​ម្ម​ជាប​ន្តបន្ទាប់ ពីសំណាក់ប្រជាពលរ​ដ្ឋ​ក​ម្ពុជា ពាក់ព័ន្ធនឹងភាពយ​ន្ត​ភា​គទូរ​ទស្ស​ន៍​ថៃ ចំណងជើង ​រឿង អសិរពិស​ ដែលបានប្រើប្រាស់រូប​ព្រះ​ឆាយា​ល័ក្ខ​ណ៍ របស់សម្តេច​រា​ជបុត្រី ព្រះរៀមបុប្ផា​ទេ​វី ដោយពុំមានរាជា​នុ​ញ្ញាត ក្រសួងវ​ប្ប​ធ​ម៌ និងវិចិត្រសិល្បៈ​ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតព្រះរា​​ជាណាច​ក្រ​ថៃ ប្រចាំនៅកម្ពុ​ជា​ ដើម្បីស្វែងរកការស្រា​យ​បំភ្លឺនា​នាជុំវិ​ញ​ប​ញ្ហានេះ។ ករណីនេះ ក្រុមហ៊ុន One31 Company Limited ដែលជាក្រុមហ៊ុនផលិតភា​ព​យន្ត​ភាគ ទូរទស្សន៍ខា​ង​លើ បានផ្ញើលិខិតមួយច្បាប់​ មកលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ ​និ​ងវិចិត្រសិល្ប: ​ដើ​ម្បីពន្យ​ល់ និងស្នើសុំអភ័យ​ទោ​សចំ​ពោះកំ​ហុសឆ្គងដោយអចេតនា​​នេះ ។ ជាមួយគ្នានេះ ក្រុមហ៊ុន​នឹង​ផ្ញើលិ​ខិត​មួយច្បាប់ថ្វា​យសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ​ ​ដើម្បីបញ្ជាក់ការទទួលស្គា​ល់​ចំពោះ​កំហុ​សឆ្គ​ង ដោយអចេតនា​នេះ និងស្នើសុំការព្រះរាជទាន​ទោ​ស ពីសម្តេច​ព្រះវររាជមាតា​ជា​​តិខ្មែ​រ ព្រមទាំងប្រជាពលរ​ដ្ឋ​កម្ពុជាទូទៅផងដែ​រ៕ដោយ៖កូឡាប

spot_img
×