Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំរី​មួ​យ​ក្បាល​​ចាប់ក្មេងប្រុសម្នាក់នឹងប្រមោយ​ បោកផ្ទប់នឹ​ងគ​ល់ឈើស្លាប់

spot_img

ខេត្ត​រតនគិរី៖ ក្មេង​ប្រុស​ម្នាក់ ​បាន​ស្លាប់​ បន្ទាប់​ពី​ដំរី​មួយ​ក្បា​ល​​ស្ទុះ​​មក​ចាប់នឹងប្រមោយបោក​ បណ្ដាល​​ឲ្យ​​ផ្លោង​ប៉ះ​នឹង​​ដើមឈើ កាលពី​វេលា​ម៉ោង​៩​​​និង​១១​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២០ ត្រង់​ចំណុច​ភ្នំ​ក្រូ​ច ស្ថិតនៅ​ក្នុងភូមិ​​កា​​ទៀង ឃុំ​ល្បាំ​ង​២ ស្រុក​លំផាត់ ខេត្ត​រតនគិរី​។

មន្ត្រី​នគរបាល​ឃុំ​ល្បាំ​​ង​២ ​បាន​ឲ្យ​ដឹងថា ក្មេងរងគ្រោះ​ ឈ្មោះ ហៀក ជីវៈ អាយុ​១០​ឆ្នាំ ជ​ន​ជាតិ​ព្រៅ ជា​សិស្ស មាន​ទីលំនៅ​​ភូមិ​​ ​ឃុំ​កើតហេតុ​ បានស្លាប់ក្រោយពី​ដឹក​បញ្ជូន​ទៅដ​ល់​​ម​ន្ទីរ​ពេទ្យ​​បង្អែ​ក​​ខេត្ត​។​ រីឯ​ម្ចាស់​ដំរី​ ឈ្មោះ ខៃ ចិន្តា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជន​ជា​តិខ្មែរ មាន​ទីលំនៅ​រាជ​​ធា​នី​​ភ្នំ​ពេញ​​។​

​មន្ត្រីនគរបាល​បាន​បន្ត​ថា ហ្មដំរី ឈ្មោះ ប៊ុន រឿង​ផ្លា​ល ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ព្រៅ មុខ​របរ អ្នក​ថែទាំ​ដំរី ​​មាន​ទីលំនៅ​ភូមិ​កា​​ទៀង ឃុំ​ល្បាំ​ង​២ ស្រុក​លំផាត់ ខេត្ត​រតនគិរី ហើយ​ដំរី​នោះ​​មា​ន​​ឈ្មោះ បុក ម៉ា​យ ឈ្មោល មាន​អាយុ​៣២​ឆ្នាំ។​

លោក​ថា នៅ​មុនពេល​កើតហេ​តុ​​ ឈ្មោះ ប៊ុន រឿង​ផ្លា​ល បាន​នាំ​ជនរងគ្រោះ​​​ជិះ​​ម៉ូតូ​​ជូន​ទៅ​ក​ន្លែង​​ចង​ដំរី ដើម្បី​ឲ្យ​យក​​ម៉ូ​តូ​​មក​ភូមិ​វិញ ពេលនោះ ​ដំរី​ក៏បាន​ស្ទុះ​មក​ចាប់​​ក្មេ​ង​ប្រុសរងគ្រោះនឹងប្រមោយបោកផ្ទប់​​ទៅ​នឹង​គល់​ឈើ​ ​រងរបួស​ធ្ងន់ធ្ងរ។​ ហ្ម​​ដំរី​ ក៏បាន​លើក​ក្មេងរងគ្រោះ​​​ដាក់​​លើ​ម៉ូតូ​ដឹក​យកមក​មន្ទី​រ​ពេទ្យ​​ប​ង្អែក​ខេត្ត គ្រូពេទ្យ​មិនទាន់បាន​​ជួ​យ​សង្គ្រោះ​​ផង​​នោះ ក្មេងរងគ្រោះ​ក៏បាន​ស្លាប់​​​បាត់​​​ទៅ​ហើយ​។ ក្រោយពេល​ដឹងថា​ក្មេងរងគ្រោះ​​​បាន​​ស្លាប់​នោះ ហ្ម​ដំរី​នេះ ​ក៏បាន​រត់​គេចខ្លួន​​បាត់​​តែម្ដង​។​

​ក្រោយពី​ទទួល​បាន​​ព័​ត៌មាន​ កម្លាំង​ជំនាញ​ និង​អធិការដ្ឋាន ​សហការ​ជា​មួយ​កម្លាំង​ប៉ុ​​ស្តិ៍ ចុះ​មក​ពិនិត្យ​នៅ​កន្លែងកើ​ត​ហេតុ​ និង​ធ្វើ​កោសល្យវិច័យ​ រួ​ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​​​ទៅ​​ឲ្យ​ឪពុកម្ដាយ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕​ដោយ៖កូឡាប

spot_img
×