Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រសាសន៍ណែនាំបន្ថែមសំខាន់ៗរប​ស់​ សម្តេចតេជោ ហ៊ុន សែន ក្នុងពិ​ធី​បុណ្យ​ទន្លេ

spot_img

ភ្នំពេញ៖ នៅក្នុងពេលអញ្ជើញបើកពិធីបុណ្យទន្លេលើ​កទី ៦ នៅខេត្តបាត់ដំបងនា​យ​ប់ថ្ងៃទី ១៤ ខែ មីនា ២០២០ សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹង​ក​សាង​ផ្លូ​វយុទ្ធសាស្រ្ត១ខ្សែត​ភ្ជាប់ ពីខេត្តបាត់ដំបងទៅខេ​ត្ត​សៀមរាប ដែលកាត់តាមខេត្តបន្ទា​យ​មាន​ជ័យ ហើយដែលផ្លូវនេះក៏អាច​ត​ភ្ជាប់​ទៅកា​ន់ខេ​ត្ត​ផ្សេង​ៗ មួយចំនួនទៀតដែរដូ​ចជា ខេត្តប៉ៃលិន និង ពោធិ៍សាត់ ជាដើម​។ ផ្លូវថ្មីនេះគឺចំណេញដល់ការធ្វើដំ​ណើរ​ពីខេត្តបាត់ដំបងទៅកាន់ខេ​ត្តសៀម​រាប​បាន​រហូតដល់ ៦៩គីឡូម៉ែត្រ ។ រាជរដ្ឋាភិបាលនឹង​រក​ឥណទានសម្រាប់កសាងផ្លូវ​នេះនៅ​ក្នុង​គម្រោង ឆ្នាំ ២០២១។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំឲ្យសា​លាខេត្ត ​និងក្រសួងមន្ទីរពា់ក់ព័ន្ធនា​នា​ខិតខំ​សិក្សា​ និងរក្សាឲ្យបាននូវព្រលានយន្តហោះបែក​ចា​ន។ ទោះបីនៅពេលនេះមិនទាន់ត្រូ​វកា​រប្រើ​ប្រា​ស់ ប៉ុន្តែនៅពេលខាងមុខគឺពិ​តជាត្រូ​វកា​រមិនខាន។ សម្តេចតេជោ បានស្នើអភិបាលខេត្ត ​និង សម្តេចក្រឡាហោម​ ​ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជូន​ដំណឹ​ងដ​ល់ពលរដ្ឋកុំ​ឲ្យសាងសំណង់ខ្ពស់ៗនៅទី​តំប​ន់ព្រលានចាស់នោះ​​ ព្រោះអាចប៉ះពាល់ដល់គ​ម្រោង​សាងស​ង់ព្រ​លានយន្តហោះនាពេលអនាគត​ខា​ងមុ​ខ ។ ពិតណាស់ ពេ​លប្រជាពលរដ្ឋមានជី​វ​ភាពរ​ស់នៅ​កាន់តែ​ល្អប្រ​សើរ គឺនៅពេលនោះតម្រូវកា​រ​កសា​ងព្រលានយន្តហោះគឺ​ត្រូ​វតែ​មា​ន ដើម្បីពលរដ្ឋមានជ​ម្រើស​មធ្យោ​បាយធ្វើដំណើរតាមឡា​ន ឬតាមរថភ្លើង ឬតាមយន្តហោះ ឬឧទ្ធម្ភាគចក្រ ជាដើម។ល។

ស្រ​បពេល​ដែលពិភពលោកកំពុងប្រយុទ្ធ​ប្រ​ឆាំង​នឹង​ជំងឺឆ្លងកូវីដ ១៩ ។ សម្តេចតេជោ បានអំពាវនាវ​ដល់​ពល​រដ្ឋខ្មែរទូទាំងប្រទេស​ត្រូវ​មាន​អ​នាម័យ ហើយត្រូវចូលរួមទប់ស្កាត់​ព័ត៌​មាន​មិនពិតដែលបំពុលស​ង្គ​មជា​តិ​។ សូមបងប្អូនប្រជាពល​រ​ដ្ឋកុំភ័យខ្លាចជ្រុលខ្លាំ​ងពេក។ មកទល់ថ្ងៃនេះ គឺមាន ១៤៦ប្រទេសនិងដែនដី​ រួមទាំងនាវា ១ដែល​ដែល​កំពុ​ងមានរីករាលដាលជំងឺ​ឆ្លង​កូវី​ដ ១៩ ។ រាជរដ្ឋាភិបាលកម្ពុជាសហ​ការជា​មួយ​ពិភព​លោក ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំ​ងឺឆ្ល​ងដ៏​កាច​សាហា​វនេះ។ មកទល់ពេលនេះ កម្ពុ​ជាមានពលរដ្ឋខ្មែ​រ ១នាក់ ដែលបានឆ្លងមេរោគកូវី​ដ១៩ និងមានជនជាតិអ​ង់​គ្លេស​៣ នាក់ ចិន១នាក់ (ប៉ុន្តែបានព្យាបាល​ជា​ ហើយបញ្ជូនទៅកាន់ប្រទេស​កំ​ណើត​វិញ​ហើយ) និង ជនជាតិកាណា​ដា​២នា​ក់ដែលបានឆ្លងមេរោគកូ​វីដ១៩។ ក្រសួងសុខាភិបាលកម្ពុជា​កំពុ​ងធ្វើការ​ជិតស្និទ្ធជាមួយដៃគូទាំ​ងអស់ ជាពិសេសជាមួយអង្គការ​សុខ​ភាពពិ​ភពលោ​ក (WHO) ក្នុងការព្យាបាល និងទ​ប់ស្កាត់​ជំ​ងឺនេះ ។ សម្តេចតេជោនាយករដ្ឋ​ម​ន្រ្តីបានប​ញ្ជាក់​ច្បាស់​ថា កម្ពុជាគ្មានហេតុផលណា​ដែ​លត្រូវលាក់ទុកទិន្នន័​យ​អ្នក​ឆ្ល​ងជំ​ងឺកូវីដ១៩ នោះទេ។

នៅក្នុងឱ​កាសនេះ​ដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរ​ជាមួ​យមិត្ត​ចិន ដែលបានខិតខំជម្នះ​បាននូវគ្រោះមហន្តរាយ ដោ​យបានរំដោះខ្លួនចេញពីជំងឺឆ្លង​ដ៏កា​ចសាហា​វនេះ​ ដែលបានធ្វើឲ្យចំនួនអ្នកឆ្លងមេរោគត្រូវ​បាន​កាត់​បន្ថយជាបន្តបន្ទាប់ពី​មួយ​ថ្ងៃទៅមួ​យ​ថ្ងៃ ហើយដែលមកទល់ថ្ងៃនេះ​ គឺពុំមានអ្នកស្លាប់ដោយសា​រ​ជំងឺ​កូវីដ១៩ នេះទេ។ ស្របពេលជាមួយ​គ្នានេះ​ដែ​រ មិត្តចិនកំពុងជួយទៅ​លើប្រ​ទេស​ដទៃ​ទៀត​ដែលកំពុងរាតត្បាត​ដោ​យជំ​ងឺឆ្លងកូវីដ ១៩ នេះ គឺមានដូចជាប្រទេសអ៊ីតា​លី​ និងប្រទេសកូរ៉េខា​ង​ត្បូង​ ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បា​នជម្រាបជូនជាសាធារ​ណៈឲ្យដឹងផងដែរថា ក្រសួងអប់រំយុវជន​និ​ង​កីឡា បានសម្រេចផ្អាក​ជា​បណ្តោះ​អាសន្ន​បិទគ្រឹះ​ស្ថាន​អ​ប់រំចំ​ណេះដឹ​ងទូទៅរដ្ឋ និងឯកជននៅក្នុងទី​រួម​ខេត្តសៀម​រា​ប និង ក្នុងរាជធានីភ្នំ​ពេ​ញ​។ នេះគឺជាការផ្អាកប​ណ្តោះអា​សន្នដែ​លហៅ​ថា វិស្សមកាលតូច​ ដែលក្រសួងនឹងជូនដំណឹ​ងអំ​ពី​ថ្ងៃចូលសិក្សាវិញនៅពេ​ល​ក្រោយ​។ នៅពេលនេះ សុខភាពគឺសំខាន់បំផុត​សម្រា​ប់ពល​រដ្ឋទូ​ទាំង​ប្រទេស​។

ស្ថិតក្នុងស្ថានភាពនៃការ​រីក​រាលដាល​ជំ​ងឺឆ្ល​ងកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​សូម​អំពាវនាវជាបន្តដល់បងប្អូ​នប្រ​ជាព​លរដ្ឋ​ទូទាំងប្រទេស ត្រូវតែមានអនាម័យរ​ស់​នៅល្អ ទាំងសម្រាប់ខ្លួនឯង និងសម្រាប់ក្រុម​គ្រួ​សា​រ ហើយត្រូវចូលរួម​ទប់​ស្កា​ត់ជំងឺឆ្លងនេះទាំងអស់គ្នា​។ សម្តេចតេជោ បានអំពាវនាវដល់ប្រ​ជា​ពល​រដ្ឋទាំ​ងអស់​គ្នា បើមានការសង្ស័យណា​មួ​យ សូមទំនាក់ទំនងជាបន្ទា​ន់​មក​កាន់​មន្ទីរពេទ្យ​ជំនាញ ដើម្បីទទួលបានការពិ​និ​ត្យ និងព្យាបាល៕​ដោយ៖កូឡាប

spot_img
×