Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អាក​អ្នកដំណើរ​ជនបរទេស​មកពី​ប្រទេស​អ៊ីរ៉ង់ ចូល​កម្ពុជា ក្នុង​រយៈពេល​៣០​ថ្ងៃ​

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៥​មីនា​នេះ បាន​ឲ្យ​ដឹងថា អ្នកដំណើរ​ជនបរទេស​មកពី​ប្រទេស​អ៊ីរ៉ង់ បន្ថែម​លើ​ប្រទេស​៥ គឺ​សរុប​ចំនួន​៦​ប្រទេស ដែល​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​ចូលមក​កម្ពុជា​។

​ក្រសួងសុខាភិបាល​កម្ពុ​ជា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ផ្លូវការ​មួយ ស​ម្រ​ច​ដាក់​បម្រាម​ហាម​មិន​ឲ្យ​ជនបរទេស​ដែល​មកពី​ប្រទេស​អ៊ីរ៉ង់ ចូល​ប្រទេស​កម្ពុជា រយៈពេល​៣០​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០​តទៅ ដើម្បី​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជំងឺ Covid-19​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា «​នាពេល​ថ្មីៗ​នេះ ព្រះរាជាណាចក្រ​កម្ពុជា បាន​រកឃើញ​ជា​បន្តបន្ទាប់​នូវ​វីរុស​កូ​វីដ​១៩ លើ​ជនបរទេស មាន​សញ្ជាតិ​ផ្សេងៗ ដែល​តម្រូវ​ឲ្យ​មាន​វិធាន​ការការពារ​ទប់ស្កាត់​បន្ទាន់​នូវ ការចម្លង​នាំចូល​វីរុស​កូ​វីដ​១៩ មក​ក្នុងប្រទេស​កម្ពុជា​។ ដូចនេះ ក្រសួងសុខាភិបាល សូម​ចាត់វិធានការ​ដាក់​បម្រាម​ផ្អាក​មិន​ឲ្យ​ជនបរទេស ដែល​មកពី​ប្រទេស​អ៊ីរ៉ង់​ចូលមក​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​៣០​ថ្ងៃ ដោយ​ត្រូវអនុវត្ត​ចាប់ពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០​នេះ​តទៅ បន្ថែម​លើ​ប្រទេស​អ៊ីតាលី អាល្លឺម៉ង់ អេ​ស្ប៉ា​ញ បារាំង និង​អាមេរិក ដែល​ចេញប្រកាស​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២០​រួច​ម​ហើយ​»​។​

​សូមបញ្ជាក់ថា រហូតដល់​ពេលនេះ គិត​ត្រឹម​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២០​នេះ កម្ពុជា​បាន​រកឃើញ​កូ​វីដ​១៩ ចំនួន​៧​ករណី​៕​ដោយ​៖​កូ​ឡាប​

​ព័ត៌មាន​លម្អិត សូម​អាន​សេចក្តីប្រកាស​ខាងក្រោម​នេះ​៖​

spot_img
×