Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សល់​តែ​១០​ថ្ងៃ​ទៀត ចូល​រោងការ បែរជា​ត្រូវ​រំសាយ​ចោល​វិញ ដោយសារតែ​បញ្ហា​វីរុស Covid-19 សូម​អភ័យទោស​ភ្លៀវ​ទាំងអស់​តាម​ Facebook ​ផង​!

spot_img

​ដូចដែល​ប្រិយមិត្ត​យល់​ជ្រាប​រួចហើយ​ថា បច្ចុប្បន្ននេះ ជំងឺ Covid-19 កំពុងតែ​រាតត្បាត​ទូទាំង​ពិភពលោក និង​សម្លាប់​ជីវិត​មនុស្ស​ដ៏​ខ្លោចផ្សារ និង​អ្នក​ឆ្លង​យ៉ាងច្រើន​កំពុង​ទទួល​ការព្យាបាល ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ ។ ជាក់ស្ដែង នៅក្នុង​ប្រទេស​កម្ពុជា​យើង​ផ្ទាល់ ក៏មាន​អ្នក​ឆ្លង​ជំងឺ Covid-19 ដល់​ទៅ ៧ ករណី រួចហើយ​។​

​ដើម្បី​បង្ការ​ការឆ្លង​វីរុស​នេះ​កាន់តែ​រីក​រាល​ខ្លាំង កម្ពុជា​បានសម្រេច​ដាក់​បម្រាម​ផ្អាក​មិន​ឲ្យ​ជនបរទេស​មកពី​ប្រទេស​អ៉ី​តា​លី អាល្លឺម៉ង់ អេ​ស្ប៉ា​ញ បារាំង និង​អាមេរិក ចូល​ប្រទេស​រយៈពេល​៣០​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៧ ខែមីនា ។ ហើយ​កាលពីពេល​ថ្មីៗ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២០ ក៏បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី​ការអនុវត្ត​វិស្សមកាល​តូច​មុន​កាលកំណត់ សម្រាប់​គ្រឹះស្ថានសិក្សា​ចំណេះដឹង​ទូទៅ​សាធារណៈ និង​ឯកជន នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​សៀមរាប ដើម្បី​ជា​វិធាន​ការការពារ​ទប់ស្កាត់​ជាបន្ទាន់ នូវ​ការ​រាតត្បាត​នៃ​វីរុស​កូ​វីដ​១៩ (Covid-19)​។​

​ស្របពេល​សាលារៀន​សិស្ស​ខាងលើ​​ត្រូវបាន​បិទ​មុន​ការកំណត់​វិស្សម​កាលនោះ ដោយឡែក សម្រាប់​ពិធីមង្គលការ របស់​តារាចម្រៀង​ប្រុស​ប្រចាំ​ផលិតកម្ម​សាន់​ដេ លោក ហ៊ុន បរិ​ញ្ញា ដែល​ត្រៀមខ្លួន​នឹង​រៀបការ នៅ​ថ្ងៃទី ២៥ ខែមីនា ឆ្នាំ​២០២០ ខាងមុខនេះ ក៏បាន​ប្រកាស​ពី​ពី​ធី​រៀប​មង្គលការ​របស់ខ្លួន ដែល​ត្រូវបាន​ពន្យារពេល​ជា​បណ្ដោះអាសន្ន​ផងដែរ​។​

​នៅក្នុង​នោះដែរ តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​អនាគត​ភរិយា​របស់លោក កញ្ញា ជ័យ វណ្ណ​វី​រី​យ៉ា បាន​សរសេរ​រៀបរាប់ថា​៖ «​យើងខ្ញុំ​ទាំងពីរ​នាក់ ព្រមទាំង​លោក​ពុក​អ្នក​ម្តាយ​ទាំងសងខាង សូម​ខន្ដី​អភ័យទោស​ដល់ ទ្រង់ ឯកឧត្តម លោក​ឧក​ញ្ញា លោកជំទាវ លោក​/​លោកស្រី ព្រមទាំង​ភ្ញៀវកិត្តិយស​ទាំងអស់​អោយ​បាន​ជ្រាបថា នៅ​ថ្ងៃទី ២៥ ខែមីនា ឆ្នាំ​២០២០ ខាងមុខនេះ ដែលជា​ថ្ងៃ​សិរី​មង្គល​របស់​យើងខ្ញុំ​ទាំងពីរ និង​ប្រារព្ធ​ធ្វើឡើង​នៅ មជ្ឈមណ្ឌល​សន្និបាត និង​ពិ​ព័រ​ណ៌​កោះ​ពេជ្រ (​អាគា​A) ត្រូវបាន​ពន្យា​ពេល​លើក​ថ្ងៃ ដោយសារ​តែមាន​មេរោគ Covid-19 អាស្រ័យ​ដូច​ហេតុ​ខាងលើ យើង​ទាំងពីរ​ព្រមទាំង​ក្រុមគ្រួសារ​ទាំងសងខាង សូម​អភ័យទោស តាមរយះ Account Facebook របស់​នាង​ខ្ញុំ​ផ្ទាល់​យើងខ្ញុំ​ទាំងពីរ សូម​ជូនពរ អោយ​សុខ​ភាពល្អ និង​សំរេច​ជោគជ័យ​គ្រប់​ភារកិច្ច​ទាំងអស់ និង​ឆ្លង​អោយ​ផុត​ទាំងអស់គ្នា​នៅ​ជម្ងឺ Covid-19 នេះ​សូម​បងប្អូន​ភ្ញៀវកិត្តិយស​ទាំងអស់​ជ្រាប​ជា​ព៌​ត​មាន សូម​អរគុណ​» ៕ អត្ថបទ​៖ លឹម ហុង​

spot_img
×