Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល​អំពាវនាវ​ដល់​បងប្អូន​ខ្មែរឥស្លាម​ដែល​បាន​ចូលរួម​កម្មវិធី​អ៊ី​ជ​ទី​ម៉ា​កនៅ​ម៉ាឡេស៊ី​រួសរាន់​ពិនិត្យ​សុខភាពរ​កកូ​វីដ​ ១៩​ ឲ្យ​បាន​ឆាប់​

spot_img

​ភ្នំពេញ​៖ ប្រភពពី​មន្ត្រី​ក្រសួង​សុខា ភិ​បាល​បាន​ឲ្យ​មជ្ឈមណ្ឌល​ព័ត៌មាន​មូស្លីម​កម្ពុជា​ដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​១៥ ខែ មីនា ឆ្នាំ​២០២០​នេះ ថា ក្រសួង​សុខា ភិ​បាល​សូម​អំពាវនាវ​ដល់​បង​ប្អូន​សាសនិក​ឥស្លាម​ទាំងអស់​ដែល បាន​ទៅ​ចូលរួម​កម្មវិធី​អ៊ី​ជ​ទី​ម៉ាក់​នៅ​ម៉ាឡេស៊ី​ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ​ដល់​ថ្ងៃទី​៣ ខែ​មិនា ឆ្នាំ​២០២០​កន្លងទៅនេះ​ឲ្យ​រួសរាន់​ទៅធ្វើ​តេស្ត៍​ឆាប់ៗ​តាម​ដែល​ធ្វើបាន​នៅ​មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត​សម្រាប់​អ្នក​នៅ​ភ្នំពេញ និង​នៅតាម​មន្ទីរពេទ្យបង្អែក​ខេត្ត ដែល​ខ្លួន​រស់នៅ ហើយ​ក្រសួង​ក៏បាន​ជូនដំណឹង​ដល់​មន្ទីរពេទ្យ​តាម​ខេត្ត​យក​សំណាក​អ្នក​ដែល​ចូលរួម​មកពី​ពិនិត្យ​ដែរ​។ ក្រសួង​ក៏បាន​អំពាវនាវ​ដល់​ពួកគាត់​ឲ្យ​នៅ​ដាច់ដោយឡែក​ពី​ក្រុមគ្រួសារ​មួយរយៈ​សិន​ដើម្បី​បង្ការ​ការឆ្លង​ដល់​ក្រុមគ្រួសារ​។​

​ក្រសួង​សង្ឃឹមថា​បងប្អូន​នឹងចូលរួម​សហការ​ណ៍​ទាំងអស់គ្នា​ដើម្បី​ទប់ស្កាត់​កូ​វីដ​១៩​។​

របស់​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ​បញ្ជាក់​ជុំវិញ​ពាក្យ​ចចាមអារ៉ាម​ដែលថា​មាន​បុរស​ខ្មែរឥស្លាម​ម្នាក់​នៅ​ភូមិ​ពោធិ​ឥ​ន្ធ​២ ខេត្ត​ត្បូងឃ្មុំ​មកពី​ចូលរួម​អ៊ី​ជ​ទី​ម៉ា​កនៅ​ម៉ាឡេស៊ី​មាន​ផ្ទុក​វីរុស​កូ​វីដ​១៩ ។ យោងតាម​ការសាកសួរ​ព័ត៌មាន​និង​ផ្អែកលើ​និយមន័យ​នៃ​ជំងឺ​កូ​វីដ​១៩ នេះ បុរស​ម៉ាន់ សូត ពុំទាន់​មាន​សញ្ញា​ណាមួយ​ថា​ជា​ជំងឺ​កូ​វីដ​១៩​គួរគត់សម្គាល់​នៅឡើយ​ទេ ។ មន្ត្រី​ជំនាញ​កំពុង​ស្វែងរក​ឈ្មោះ​ម៉ាន់​សូត ដើម្បី​ចាត់ចែង​ស្រាវជ្រាវ​រក​មេរោគ​កូ​វីដ​១៩​តាម​លក្ខណៈ​បច្ចេកទេស​។​

​មន្ទីរ​សុខាភិបាល​ខេត្ត​សូម​អំពាវនាវ​ដល់​បង​ប្អូន​ខ្មែរឥស្លាម​ទាំងអស់​ដែល​បាន​អញ្ជើញ​ទៅ​ចូលរួម​បុណ្យ អ៊ី​ជ​ទី​ម៉ាក នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ សូម​ទំនាក់ទំនង​មន្ត្រី​មន្ទីរ​សុខាភិបាល​ជំនាញ នៅតាម​មន្ទីរពេទ្យបង្អែក មណ្ឌល​សុខភាព​នានា ឬ​ក្រុម​ឆ្លើយតប​បន្ទាន់​របស់​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ គ្រប់​ស្រុក ដើម្បី​បាន​ពិនិត្យ​សុខភាព​ជូន​៕​ ដោយ​៖​កូ​ឡាប​

spot_img
×