Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​រកឃើញ​ករណី​ជំងឺ​Covid-19 ទី​៨ លើ​បុរស​ជនជាតិ​បារាំង ដែល​ទើប​មកពី​ប្រទេស​បារាំង ចូលមក​កម្ពុជា​

spot_img

ភ្នំពេញ​៖ ក្រសួងសុខាភិបាល​កម្ពុ​ជា បានប្រកាស​អំពី​ការរកឃើញ​ករណី​កូ​វីដ​១៩ ចំនួន​១​ករណី​ថែមទៀត នៅលើ​ខ្លួន​ជនជាតិ​បារាំង​ម្នាក់ អាយុ​៣៥​ឆ្នាំ ដែល​ចូលមក​កម្ពុជា កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២០ ដោយ​ឆ្លងកាត់​ប្រទេស​សិង្ហ​បុរី ។ ជនជាតិ​បារាំង​រូបនោះ កំពុង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី ។​

​បើតាម​ការប្រកាស​រប​ស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២០​នេះ បុរស​ជនជាតិ​បារាំង​អាយុ​៣៥​ឆ្នាំនេះ មាន​ប្រពន្ធ និង​កូន​អាយុ​៤​ខែ សរុប​មាន​គ្នា ៣​នាក់ បាន​ហោះហើរ​ចេញពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ទៅ​ប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃទី​១៣ ខែមីនា ដោយ​បុរស​បារាំង​រូបនេះ​មាន​អាការ​ក្តៅខ្លួន ហើយ​អាជ្ញាធរ​សិង្ហ​បុរី​បាន​យក​សំណាក​របស់គាត់​ទៅពិនិត្យ​។ ក្នុងពេល​ចាំ​លទ្ធផល ក្រុមគ្រូពេទ្យ​មិន​អនុញ្ញាត​ឲ្យ​គាត់​ទៅណា​ទៀត​ទេ ដោយ​រង់ចាំ​រហូត​លទ្ធ​ផល​ចេញ​សិន ប៉ុន្តែ​នៅពេល​មានការ​ប្ដូរ​វេន​តាមដាន​សុខភាព រូបគាត់​ក៏ត្រូវ​បាន​គេ​ជម្រាប​ថា គាត់​អាចធ្វើ​ដំណើរ​បាន ហើយ​លទ្ធផល​អាច​ផ្ដល់ជូន​តាម​ក្រោយ​។ បុរស​អាយុ​៣៥​ឆ្នាំនេះ ក៏បាន​ហោះ​ចេញពី​សិង្ហ​បុរី​មកដល់​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២០​។ ពេល​គាត់​ធ្វើដំណើរ​គាត់​ពាក់​ម៉ាស់ ហើយ​អត់​មានកំ​ដៅ​ខ្លួន​ទេ ហើយ​បានមក​ដល់ផ្ទះ​ប្រហែល​ម៉ោង​១០ ព្រឹក​ថ្ងៃ​ដដែល​។​

​ក្រោយ​ចេញ​លទ្ធផល​ធ្វើតេស្ត​របស់គាត់ នៅ​សិង្ហ​បុរី​ឃើញថា វិជ្ជមាន​កូ​វីដ​១៩ នា​រសៀល​ថ្ងៃទី​១៤ ខែមីនា ក្រសួង​ក៏បាន​ស្រាវជ្រាវ​ភ្លាម រកឃើញ​បុរស​នោះ​នៅវេលា​ម៉ោង ៨​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​។ បន្ទាប់មក​ក្រុមគ្រូពេទ្យ​កម្ពុជា ក៏បាន​យក​សំណាក​របស់គាត់ ប្រពន្ធ និង​កូន​គាត់​ទៅពិនិត្យ​នៅ​យប់​ថ្ងៃ​ដដែល​ម្តងទៀត​។ ភរិយា និង​កូន​បុរស​ជនជាតិ​បារាំង​រូបនេះ ត្រូវដាក់​នៅ​បន្ត​តាមដាន​សុខភាព​រយៈពេល​១៤ ថ្ងៃ នៅផ្ទះ​របស់គាត់​ម្ដុំ​សង្កាត់​ទួល​ទំពូង រាជធានី​ភ្នំពេញ ដោយ​រង់ចាំ​លទ្ធផល​ធ្វើតេស្ត​សំណាក់​របស់​ពួកគាត់​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​។​

​លទ្ធផល​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នៅ​ម៉ោង ២​រសៀល​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២០ នេះ​បង្ហាញថា បុរស​ជនជាតិ​បារាំង​អាយុ​៣៥​ឆ្នាំ មាន​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ហើយ​ប្រពន្ធ និង​កូន​របស់គាត់​តម្រូវ​ឲ្យ​រង់ចាំ​លទ្ធផល​បន្តទៀត​។ បុរស​ជនជាតិ​បារាំង​អាយុ ៣៥​ឆ្នាំ រូបនោះ​ត្រូវ​បានដាក់​ឲ្យ​សម្រាក​នៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ចំណែក​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ ក្រសួងសុខាភិបាល បាន​ថ្លែងថា នៅពេល​បច្ចុប្បន្ននេះ ប្រទេស​ចិន​ការ​រាតត្បាត​ក៏ដូចជា​ការកើតឡើង​នូវ​វីរុស Covid-19 បើតាម​របាយការណ៍រ​បស់ អង្គការ​សុខភាព​ពិភពលោក សង្កេតឃើញថា ករណី​ឆ្លង​ថ្មី​នៃ​វីរុស Covid-19 មានការ​ថយចុះ​ជា​គំហុក​ដែល​មក​ត្រឹម​ត្រែ​ជាង​២០​ករណី​ប៉ុណ្ណោះ ដែល​បញ្ជាក់​ឲ្យ​ឃើញថា ការ​រាតត្បាត​នៅ​ប្រទេស​ចិន ហាក់​មាន​សភាព​ធូរស្រាល និង​ថយចុះ​ច្រើន​។ យើង​សង្កេតឃើញ​នាពេល​ថ្មីៗ​នេះ ប្រធាន​អង្គការ​សុខភាព​ពិភពលោក ក៏បាន​បញ្ជាក់ជូន​ដែរ​ថា បច្ចុប្បន្ននេះ​នៅ​ប្រទេស​តំបន់​អឺរ៉ុប ក្លាយទៅជា​តំបន់​ដែលមាន​ការព្រួយបារម្ភ​ខ្លាំង សម្រាប់​ការរីក​សាយភាយ​នូវ​ការឆ្លង​រាតត្បាត​នៃ​វីរុស Covid-19​។ ដូច្នេះ​ផ្អែកលើ​ការរកឃើញ​ករណី​ជំងឺ Covid-19 ថ្មីៗ​នេះ​នៅ​កម្ពុជា គឺជា​ជនបរទេស​ផ្សេងៗ ដែល​សុទ្ធសឹង​បាន​ឆ្លង ពេល​បាន​ចេញទៅ​កម្សាន្ត​ក្រៅប្រទេស​កម្ពុជា ឲ្យ​វិល​ត្រឡប់មក​កម្ពុជា ដូច្នេះហើយ​ការកើតឡើង​នៃ​ជំងឺ Covid-19 នៅ​ប្រទេស​កម្ពុជា យើង​ពិនិត្យឃើញថា ជា​ករណី​នាំចូល ដូច្នេះ​វា​ជា​ឱកាស​មួយ​ដែល​យើង​ត្រូវ​គិតគូរ​នូវ​ការ​កាត់ផ្តាច់​ខ្សែចម្លង ដែល​នាំ​ចូលមក​កម្ពុជា និង​ក៏​ជា​វិធានការ​ទប់ស្កាត់​នៃ​ការនាំ​ចូល​នូវ​វីរុស Covid-19 ដែល​យើង​មិនអាច​ប៉ាន់ប្រមាណ​បាន ដូច្នេះ​ទើប​មានការ​ចាក់ចេញ​នូវ​ការផ្អាក នៃ​ការធ្វើដំណើរ​របស់​ជន​បរទេស​មក​ប្រទេស​ទាំង​៦​នេះ ព្រោះ​ប្រទេស​ទាំងនេះ មានការ​រាតត្បាត​ធំ និង​សន្ទុះ​នៃ​ការ​រាតត្បាត គឺ​លឿន​ខ្លាំង​។​

​លោកស្រី វណ្ណឌី​ន បាន​បញ្ជាក់ថា ការសម្រេច​ផ្អាក​ជនបរទេស មក​ប្រទេស​ទាំង​៦ គឺ​ប្រទេស អ៊ីតាលី អាល្លឺម៉ង់ អេ​ស្ប៉ា​ញ បារាំង អាមេរិក និង​អ៊ីរ៉ង់ នេះ​ជា​ដំណាក់​ជំហាន​ដំបូង ដែល​ក្រសួង​បានដាក់​ចេញ ប៉ុន្តែ​ក្រសួង​នៅ​រង់​ចាំមើល​បន្តទៀតថា តើ​មានការ​វិវត្តន៍​ថ្មីៗ​បែបណា​ទៀត​នោះ នឹងមាន​ការពិចារណា​បន្ថែមទៀត ថា​តើ​ត្រូវ​ផ្អាក​មិន​ឲ្យ​ជនបរទេស ប្រទេស​ណា​ទៀត​ចូល​កម្ពុជា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ Covid-19​។​

​លោកស្រី​បាន​លើក​ជា ឧ​ទារ​ហណ៍​អំពី​វិធាន​ការផ្អាក មិន​ឲ្យ​ជនបរទេស​ប្រទេស​ចូល​កម្ពុជា​ទៀតថា ចាប់ពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ ប្រសិនបើ​មាន​ជនបរទេស​ពី​ប្រទេស​អ៊ីតាលី ដែល​ចូល​ប្រទេស​កម្ពុជា ឬ​ឆ្លងកាត់​កម្ពុជា គឺ​មិន​អនុញ្ញាត​ឲ្យ​ចូល​កម្ពុជា​។ ប៉ុន្តែ​បុគ្គល​ដែល​ធ្វើដំណើរ​ជា​ជនជាតិ ប៉ុន្តែ​គាត់​អត់​មាន​រស់នៅ​ប្រទេស​អ៊ីតាលី​ទេនោះ ឬ​ក្រៅពី​ប្រទេស​ទាំង​៦​ដែល​កម្ពុជា​ផ្អាក ហើយ​គាត់​មិនមាន​ប្រវត្តិ​រយៈពេល​១៤​ថ្ងៃ ចូល​ប្រទេស​ទាំងអស់​៦​នោះ គឺ​គាត់​អាច​ចូលមក​កម្ពុជា​បាន​។​

​ជាមួយគ្នានេះ​លោកស្រី ឱ វណ្ណឌី​ន ក៏​អំពាវនាវ​ដល់​អ្នកដំណើ​រ​ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ទាំង​៦​ដែល​កម្ពុជា បាន​ហាមឃាត់​សូមមេត្តា​យោគយល់ និង​កុំ​អាក់អន់ស្រពន់ចិត្ត ព្រោះនេះ​គឺជា​វិធាន​ការដែល​ត្រូវប្រកាន់យក​ការពារ​ការរីក​រាលដាល​ជំងឺ Covid-19​។ ជាមួយគ្នានេះ​សូម្បី​សហរដ្ឋអាមេរិក ក៏​ប្រកាន់យក​នូវ​គោលការណ៍​នេះដែរ ដោយ​ធ្វើ​ការផ្អាក ប្រទេស​នៅ​អឺរ៉ុប​ស្ទើរ​ទាំងអស់​មិន​ឲ្យ​ចូល​អាមេរិក​ឡើយ​។​

​លោកស្រី​បន្តថា សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បំណង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ហាមឃាត់​ទាំង​៦​នោះ ចាប់ពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ គឺ​មិន​តម្រូ​វ​បានអនុញ្ញាត​ឡើយ ហើយ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ចេញទៅ​បាត់ទៅហើយ ប៉ុន្តែ​ដល់ពេល​ត្រូវ​មកវិញ គាត់​អាច​អញ្ជើញ​មកវិញ​បាន ប៉ុន្តែ​ពេល​ត្រឡប់មកវិញ សូម​រាយការណ៍​ជា​បន្ទាប់មក​ក្រុមគ្រូពេទ្យ ដែល​នៅ​ឈរជើង​តាម​ព្រលានយន្តហោះ ប្រសិនបើ​មាន​បញ្ហា​សុខភាព​ពាក់ព័ន្ធ​នឹង​ជំងឺ Covid-19៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×