Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ពេជ្រ ស្រស់​ថា​អ្នក​កាប់បំផ្លាញ​ព្រៃឈើ មិន​ជាប់គុក​បែរជា​ម​ក​ជាប់គុក អ្នកការពារ​ព្រៃឈើ​ទៅវិញ​

spot_img

​ភ្នំពេញ​៖ លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២០ បន្ទាប់ពី​បានឃើញ​សារ​ដែល​បង្ហោះ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក N1M ស្នើ​ឲ្យ​មានការ​ដោះលែង បរិស្ថាន​ម្នាក់ ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាប់ខ្លួន ហើយ​ពួកគេ បាន​ដើរ​បញ្ឈប់​ការតវ៉ា ស្នើសុំ​ឲ្យ​តុលាការ​ត្រូវតែ​ដោះលែង​សកម្មជន​បរិស្ថាន​រូប​នោះ លោក​ថា អ្នក​កាប់បំផ្លាញ​ព្រៃឈើ មិន​ជាប់គុក​បែរជា​ម​ក​ជាប់គុក អ្នកការពារ​ព្រៃឈើ​ទៅវិញ។​

​លោក​ពេជ្រ ស្រស់ បាន​ថ្លែងថា ពិចារណា​ដោះលែង​សកម្មជន​ការពារ​ព្រៃឈើ ដើម្បី ផ្ដល់នូវ​តម្លាភាព​ក្នុងសង្គម និង ធានា​​បាន​យុត្តិធម៌​សង្គម​ដោយហេតុថា​ពួកគាត់​ទាំងអស់នោះ​គ្មាន​សមត្ថភាព​ឯណា ទៅ​បំផ្លាញ​ផលប្រយោជន៍​ជាតិឬ​បំផ្លាញ​ព្រៃឈើ​នោះទេ ហើយ​សូម​ឲ្យ​រដ្ឋាភិបាល​គួរតែមាន​វិធានការ​ការពារ​សកម្ម​ជន ដែល​ធ្វើ​កិច្ចការងារ​ការពារ​ព្រៃឈើ​នៅ​កម្ពុជា ខ្ញុំ​ស្នើសុំ​ឲ្យ​ក្រសួងបរិស្ថាន​ជួយ​អន្តរាគមន៍​លើ​កិច្ចការងារ​នេះ​ផង បើ​មិន​ដូច្នោះ​ទេ គឺ​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​នឹង​អស់ជំនឿ​ពី​ប្រជា​​ពលរដ្ឋ​ខ្មែរ​កាន់តែខ្លាំង​មិនខានឡើយ ដោយហេតុថា អ្នក​កាប់បំផ្លាញ​ព្រៃឈើ​មិន​ជាប់គុក​បែរជា​មកជា​ប់​គុក​អ្នកការពារ​ព្រៃឈើ​ទៅវិញ ម្យ៉ាងវិញទៀត ខ្ញុំ​នឹង​ចុះទៅ​ឃ្លាំមើល​ដោយផ្ទាល់​អំពី​ការអនុវត្តន៍​ច្បាប់​លើ​សកម្មជន​ការពារ​ព្រៃឈើ ដែល​តុលាការ​ខេត្តក្រចេះ​កំពុង​ចាត់ការ​លើ​ពួកគាត់​។​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក N1M បាន​ផ្សាយ​ព័ត៌មាន​ថា មិនមាន​ការដោះលែង មិន​បញ្ឈប់​ការតវ៉ា ។ តុលាការ​ត្រូវតែ​ដោះលែង​សកម្មជន​បរិស្ថាន​ដោយ​ឥត​លក្ខខណ្ឌ​។​

​សូមបញ្ជាក់ថា ក្រុម​សកម្មជន​បរិស្ថាន សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ដែល​កំពុងធ្វើការ​ងារ​លើ​វិស័យ​សិទ្ធិមនុស្ស ព្រៃឈើ និង​បរិស្ថាន ចំនួន​២៤ បានរួម​គ្នា កាលពី​ថ្ងៃទី​១៤​ខែមីនា​ឆ្នាំ​២០២០ បានចេញ​សេចក្តីថ្លែងការណ៍​រួម​ស្តីពី ការឃាត់ខ្លួន​លោក អ៊ូច ឡេង ប្រធាន​អង្គការ ក្រុម​កិច្ចការ​ពិសេស​សិ​ទិ្ធ​មនុស្ស​កម្ពុជា និង​សកម្មជន​បរិស្ថាន​បី​រូប​ទៀត​។​

​បើតាម​សេចក្តី ថ្លែងការណ៍​រួម​បាន​បញ្ជាក់ថា យើងខ្ញុំ​ជា ក្រុម​សកម្មជន​បរិស្ថាន សមាគម​និង​អង្គការ​សង្គម​ស៊ីវិល ដែល​កំពុងធ្វើការ​ងារ​លើ​វិស័យ​សិទ្ធិមនុស្ស ព្រៃឈើ និង​បរិស្ថាន​សូម​ធ្វើការ​ថ្កោលទោស​ចំពោះ ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី (Think Biotech Co., Ltd) ដែល​បាន​ប្រើ​កងកម្លាំង​សន្តិសុខ ដោយ​មិន​សម​ហេតុផល​ក្នុងការ​ឃាត់ខ្លួន​សកម្ម​ជន​បរិស្ថាន និង​ព្រៃឈើ​ចំនួន​៤ នាក់ រួមមាន​លោក អ៊ូច ឡេង ប្រធាន​អង្គការ ក្រុម​កិច្ចការ​ពិសេស​សិ​ទិ្ធ​មនុស្ស​កម្ពុជា និង​ជា​ម្ចាស់​ពានរង្វាន់​វីរៈជន​បរិស្ថាន Goldman Environmental Prize ឆ្នាំ​២០១៦, លោក ខេ​ម សុខ​ឃី និង​លោក ស្រី ថី ដែលជា​សមាជិក​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​, និង​លោក មេន ម៉ាត់ សកម្មជន​បរិស្ថាន​ដែល​ត្រូវបាន​ទទួលរង​អំពើហិង្សា ពី​សំណាក់​កម្មករ​ក្រុមហ៊ុន​នៅក្នុង​បរិវេណ និង​ស្ថិតនៅក្រោម​ការទទួលខុសត្រូវ​របស់​ក្រុមហ៊ុន មុនពេល​ពួកគេ​ត្រូវបាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​សំបូរ ខេត្តក្រចេះ​។​

​លោក អ៊ូច ឡេង ជា​សកម្មជន​លេចធ្លោ ដែល​បាន​លះបង់​ដើម្បី​ការពារ​ព្រៃឈើ​ប្រទេស​កម្ពុជា រហូត​ទទួលបាន​ពានរង្វាន់ ធំជាងគេ​ក្នុង​ពិភពលោក​។ បែរជា​មន្ត្រី​អាជ្ញាធរ​ខ្មែរ​តបស្នង​ទៅលើ​គាត់ ដោយ​ការចាប់ខ្លួន​គាត់​ទៅវិញ​។ បច្ចុប្បន្ននេះ​តាមរយៈ​ដំណឹង​ចុងក្រោយ​បាន​ឲ្យ​ដឹងថា លោក អ៊ូច ឡេង និង​សកម្មជន​ព្រៃឈើ​៣​នាក់​ទៀត នៅ​បន្ត​ស្ថិតនៅក្នុង​ការឃាត់ខ្លួន និង​សាកសួរ​នៅឡើយ​តាំងពី​ម៉ោង ៩​ព្រឹក​ម្សិលមិញ​មកម្ល៉េះ​៕ ដោយ​៖​កូ​ឡាប​

spot_img
×