Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ព​កម្ពុជា​ចិន សង្ឃឹមថា​មាន​កិច្ចសហប្រតិបត្តិការ កាន់តែ​ស៊ីជម្រៅ

spot_img

​កំពត​៖ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​អះអាងថា កងទ័ព​ទាំងពីរ​ប្រទេស​មាន​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ស៊ីជម្រៅដើម្បី​លះបង់​ចំពោះ​កិច្ច​ជំរុញ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​មានការ​អភិវឌ្ឍ​ដល់​កម្រិត​កំពូល ក៏​ឆ្លើយតប​រួមគ្នា​អំពី​ជម្នះ​ក្នុង​តំបន់​ការពារ​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់​។​

​នា​ថ្ងៃទី​១៥ ខែមីនា ពិធី​បើក សមយុទ្ធ​នាគ​មាស​២០២០ ត្រូវបាន​រៀបចំឡើង​ក្នុង​ទីលាន​ហ្វឹកហ្វឺន​នៃ​កងពលតូច​លេខ​៧០ ក្នុង​ខេត្តកំពត​ប្រទេស​កម្ពុជា​។ លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​, លោក Zhang Tiren ប្រធាន​ក្រុម​ដឹកនាំ​ភាគី​ចិន​, លោក LiJingfeng អនុព័ន្ធយោធា នៃ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​, លោកនាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​ចូលរួម​វគ្គ​ហ្វឹកហ្វឺន​នៃ​ប្រទេស​ទាំងពីរ ដែល​សរុប​ជាង​៨០០​នាក់ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​។​

​សុន្ទរកថា​របស់លោក Wang Wentian បាន​លើកឡើងថា លំ​ហាត់​រួមគ្នា​នាគ​មាស​២០២០ ជា​លំ​ហាត់​បាញ់​គ្រាប់​ពិត​រួមគ្នា តែមួយគត់រវាង​កងទ័ព​រំដោះប្រជាជន​ចិន និង​កងទ័ព​បរទេស ខណៈពេលដែល​កំពុងតែ​ផ្ទុះ​មាន​ឡើង​នូវ​ជំងឺ​វីរុស​COVID-19​នាបច្ចុប្បន្ន​នេះ​នេះ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​កងទ័ព​ទាំងពីរ​ប្រទេស ដែលមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់ លើ​ជំនឿ​យុទ្ធសាស្ត្រ​រួមគ្នា​និង​មិត្តភាព​ប្រៀប​ដូច​បងប្អូន ដែល​មិនអាច​កាត់ផ្តាច់​បាន​។ សង្ឃឹមថា កងទ័ព​ទាំងពីរ​ប្រទេស​មាន​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ស៊ីជម្រៅ​ដើម្បី​លះបង់​ចំពោះ​កិច្ច​ជំរុញ​ទំនាក់ទំនង នៃ​ប្រទេស​ទាំងពីរ​ឲ្យ​មានការ​អភិវឌ្ឍ ដល់​កម្រិត​កំពូល ក៏​ឆ្លើយតប​រួមគ្នា​អំពី​ជម្នះ​ក្នុង​តំបន់​ការពារ​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​។​

​ក្នុង​សុន្ទរកថា​របស់​ឯ​ឧ​ត្ត​ម វង្ស ពិ​សេន មានប្រសាសន៍ថា វគ្គ​ហ្វឹកហ្វឺន​រួមគ្នា​នៃ​កម្មវិធី​នាគ​មាស របស់​កងទ័ព​ទាំងពីរ​ប្រទេសបានបង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ​មិត្តភាព និង​ព្រមទាំង​បង្ហាញ​ពី​មិត្តភាព​ដ៏​សែន​ជ្រាលជ្រៅ​នៃ​កងទ័ព​ទាំងពីរ​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ដល់​កម្រិត​កំពូល សម្រាប់​ទំនាក់ទំនង​មិត្តភាព នៃ​កងទ័ព​ទាំងពីរ​ប្រទេស​។ ក៏​ជាការ​ហ្វឹកហាត់​និង​ការលើកកម្ពស់​សមត្ថភាព ប្រយុទ្ធ​ក្នុង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​នៃ​កងទ័ព​ទាំងពីរ​។ ទន្ទឹមនឹងនេះ ក៏​ដើម្បី​ធ្វើការ​លះបង់ជូន​ចំពោះ​បញ្ហា​គំរាមកំហែង សុវត្ថិភាព​ដែល​មិនមែនជា​ប្រពៃណី​ក្នុង​តំបន់​៕​ដោយ​៖​កូ​ឡាប​

spot_img
×