Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ចេញសារាចរណែនាំទប់ស្កាត់ការរាតត្បាតជំងឺកូរ៉ូណា

spot_img

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរណែនាំស្ដីពីវិធានការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺ កូវីដ១៩ ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ បានចេញសារាចរណែនាំថា សព្វថ្ងៃជំងឺនេះកំពុងរីករាលដាលជាសកលមានភាពធ្ងន់ធ្ងរនៅបណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ដែលនាំឱ្យមានផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទូទៅ។

ដើម្បីទប់ស្កាត់ការរីករាលដាលនេះរាជរដ្ឋាភិបាល ដាក់ចេញនូវវិធានការមួយចំនួនដូចជា ត្រូវណែនាំដល់ប្រជាពលរដ្ឋទាំងអស់សូមកុំធ្វើដំណើរទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុបសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ប្រសិនបើមិនមានការចាំបាច់បំផុតដែលខានពុំបាន។ គ្រប់ក្រសួងស្ថាប័នទាំងអស់ទាំង នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិមិនត្រូវអនុញ្ញាតឲ្យមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ធ្វើដំណើរចូលរួមកិច្ចប្រជុំគ្រប់ប្រភេទទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឡើយ។ ករណីចាំបាច់ខានមិនបាន ត្រូវតម្រូវឲ្យមានតំណាងរបស់កម្ពុជាចូលរួមប្រជុំ នៅបណ្ដាប្រទេសដូចបញ្ជាក់ខាងលើ ក្រសួងស្ថាប័នពាក់ព័ន្ធនីមួយៗ ត្រូវធ្វើសំណើរទៅតាមក្រសួងការបរទេសដើម្បីចាត់តំណាងស្ថានទូតប្រចាំនៅប្រទេស នៃកិច្ចប្រជុំឲ្យចូលរួមជំនួស។ ចំពោះមន្ត្រីរាជការនិងប្រជាពលរដ្ឋទាំងឡាយណា ដែលទើបវិលត្រឡប់មកពីបណ្ដាប្រទេសនៅអឺរ៉ុបសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ត្រូវដាក់ខ្លួនឲ្យនៅដោយឡែកក្នុងរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃដែលបានត្រឡប់មកដល់កម្ពុជាវិញស្របតាមនីតិវិធីកំណត់ដោយក្រសួងសុខាភិបាល៕ដោយ៖កូឡាប

ខាងក្រោមនេះគឺជាសារាចរណែនាំ ដែលដាក់ចេញដោយ សម្ដេចតេជោ ហ៊ុន សែន ៖

spot_img
×