Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មួយថ្ងៃសោះ អ៊ីតាលីមានអ្នក​ស្លាប់ប​ន្ថែម​ជិត ៤០០នាក់ដោយសារវីរុស​កូ​រ៉ូ​ណា

spot_img

ប្រទេសអ៊ីតាលី នៅថ្ងៃអាទិត្យនេះ បានប្រកាសតួលេខអ្នក​ស្លាប់​ខ្ពស់​បំផុតក្នុងរយៈពេលមួ​យ​ថ្ងៃ ហើយមេដឹកនាំនៃប្រទេស​នេះ​បាន​ព្រមានពីបញ្ហាខ្វះគ្រែ​ និងឧបករណ៍ផ្លូ​វ​ដង្ហើ​ម​។

បើតាមតួលេខផ្លូវការណ៍ មានអ្នកស្លា​ប់បន្ថែ​ម​ចំនួន ៣៦៨នាក់ បណ្តាលឲ្យចំនួនអ្នកស្លាប់​សរុ​បកើ​ន​ដល់ ១.៨០៩នាក់។

ចំណែការឆ្លងវិញ មាន​ចំនួ​ន ២៤.៧៤៧ករណី។ ការឆ្លង និងការស្លាប់ដ៏ច្រើននៅ​អ៊ី​តាលី​ ជាការប្រកាសអាសន្នទៅដល់ប្រទេ​សទាំ​ងអស់​ក្នុងតំ​ប​ន់អឺរ៉ុប ដែលត្រូវគេមើលឃើញថា ​មានកា​រឆ្ល​ង និងស្លាប់កើនឡើងយ៉ាងខ្លាំ​ង​ ក្នុងរយៈពេលប៉ុន្មានសប្តា​ហ៍​នេះ​។

សូមបញ្ជាក់ថា កាលពីថ្ងៃពុធកន្លង​ទៅ​នេះ អ៊ីតាលី បានប្រកាសបិទហាងលក់ទំ​និញ​ទាំង​អស់ទូ​ទាំង​ប្រទេ​ស​​ លើកលែងតែឱសថស្ថាន និងហា​ងល​ក់ម្ហូប​អា​ហារ ដើម្បីទប់ស្កាត់ការរាតត្បាតរប​ស់វីរុ​សកូ​រ៉ូណា​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×