Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19៖ កូរ៉េខាងត្បូង ព្យាបាលអ្នកជំងឺជាង ​១.១០០នាក់ឲ្យជាសះស្បើយ ខណៈក​រណីឆ្ល​ងថ្មីធ្លា​ក់ចុះ​ប​ន្តិច

spot_img

ប្រទេសកូរ៉េខាងត្បូងបានប្រកាសនៅ​ថ្ងៃច​ន្ទថា អ្នកជំងឺចំនួន ៣​០៣នាក់ បានជាសះស្បើយពីវីរុសកូរ៉ូណា​ ​និងបានចេញពីមន្ទីរ​ពេទ្យ ហើយរហូតមកដល់ពេ​ល​នេះ តួលេខសរុប នៃអ្នកជាសះស្បើយមានចំនួ​ន​ ១.១៣៧នាក់។

នៅពេលជាមួយគ្នានេះដែរ​ ម​ជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺ ក៏​បានឲ្យ​ដឹង​ដែរថា មានការឆ្លងវីរុសកូ​រ៉ូ​ណាបន្ថែ​មចំនួ​ន ៧៤ករណី ដែលតួលេខនេះមានការ​ធ្លាក់​ចុះបន្តិ​ច។

ការឆ្លងថ្មីបន្ថែម ៧៤ករណី​ បណ្តាលឲ្យតួលេខនៃអ្នកឆ្លងសរុប​កើន​ដ​ល់ ៨.២៣៦នាក់។ អ្នកស្លាប់សរុបមាន​​ចំនួន ៧៥នាក់។

ចាប់ពីថ្ងៃអាទិត្យម្សិលមិ​ញនេះ​ ប្រទេសកូរ៉េខាងត្បូង​ បានចាប់ផ្តើមរឹតបន្តឹងនៅ​ព្រំដែ​ន​លើអ្នកដំណើរមកពីបារាំង​ អាឡឺ​ម៉ង់ អង់គ្លេស អេស្ប៉ាញ និ​ងហូឡង់ជាដើម​ ខណៈដែលចាត់វិធានការស្រដៀង​គ្នា​នេះលើ​ ចិន អ៊ីតាលី និងអ៊ីរ៉ង ដែលប្រទេសទាំ​ង​ ៣នេះមានការផ្ទុះខ្លាំង។​

ក្រៅពីធ្វើការវាស់កម្តៅនៅព្រលានយន្ត​ហោះ​ អ្ន​កដំណើរដែលមកពីប្រទេសខា​ង​លើទាំង​អ​ស់ ឥឡូវនេះ ត្រូវធ្វើការទាញយកក​ម្មវិ​ធីមួយ​ចេញដោ​យ​រដ្ឋាភិបាលកូរ៉េខា​ង​ត្បូង ដើម្បីធ្វើការរាយការណ៍​រៀង​រាល់ថ្ងៃ​ ថាតើពួកគេមានរោគ​សញ្ញា​ទាក់​ទងទៅនឹងវីរុសឬយ៉ា​ង​ណា។​

សូមបញ្ជាក់ថា កូរ៉េខាងត្បូងបានចាប់ផ្តើ​មកា​រធ្វើតេ​ស្តទៅលើ​ម​នុស្ស​រា​ប់ម៉ឺននាក់ និងតាមដានអ្នកដែលស​ង្ស័យ​ ដូចជាជាការស៊ើបអង្កេតអញ្ចឹង ដោយប្រើប្រាស់ទូរស័ព្ទ ​និងបច្ចេកវិទ្យាផ្កាយ​រណ​ប​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×