Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាន់តែ​ថា កាន់តែ​ផ្គើន​! ហែ​ជំ​នួន​រាំ​បទ​ញាក់​កន្ត្រាក់​អារម្មណ៍ ចាក់​ក្បាច់​ប្រកាច់​ពេញ​ផ្លូវ ទាំងប្រុស​និង​ស្រី (​វីដេអូ​)

spot_img

​ដូចដែល​ប្រិយមិត្ត​បានដឹង និង​ផ្ទុះ​ការរិះគន់​រួចហើយ ទាក់ទង​នឹង​ករណី​ទង្វើ «​ឆ្កួត​ឡប់​» របស់​មង្គលការ​មួយ​ប៉ុន្មាន​រោង​កន្លងទៅនេះ ដែល​ហែ​ជំ​នួន​បែរជា​នាំគ្នា​រាំរែក​ញាក់​កន្ត្រាក់​ស្ទើរ​ដាច់​.​ក ធ្វើតាម​ប្រពៃណី​ថៃ ភ្លេច​អស់​ទំនៀប​ទម្លាប់​ព្រៃ​ណី​ខ្មែរ​ដ៏​សុភាពរាបសារ ថ្លៃថ្នូរ​ពី​បុ​រម​បុរាណ​មក ។​

​បើទោះជា​មានការ​រិះគន់​ខ្លាំងៗ និង​រហូត​គេ​ស្នើ​ដល់​ក្រសួង​ពាក់ព័ន្ធ មេត្តា​ត្រួតពិនិត្យ​ណែនាំ អប់រំ ទៅលើ​ករណីនេះ​យ៉ាងណា ក៏​វីដេអូ​នៃ​ទង្វើ​ដ៏​គួរ​ឲ្យ​ស្អប់​នេះ ហាក់​នៅតែ​បន្ត​កើតមាន​ដដែល ។ ជាក់ស្តែង ដូចជា​ពិធីមង្គលការ​មួយ​នេះ​អ៊ីចឹង​…. ។​

​ទាក់ទង​នឹង​ទង្វើ «​កាន់តែ​ថា កាន់តែ​ផ្គេ​ី​ន​» នេះ​ផងដែរ តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក សុ​ី​ម ចាន់​សុ​ី បាន​បញ្ចេញមតិ​លើកឡើង​អម​នឹង​វីដេអូ យ៉ាង​ដូច្នេះ​ថា​៖ «​មិន​រិះគន់​ទេ​ទុក​ឲ្យ​បងប្អូន​បញ្ចេញមតិ​តាម​ការគួរ​គ្រាន់តែ​ចង់​ប្រាប់ថា #​វប្បធម៌​រលត់​ជាតិ​រលាយ​វប្បធម៌​ពណ្ណរាយ​ជាតិ​ថ្កើងថ្កាន ភ្លេង​ញាក់​កន្ត្រាក់​អារម្មណ៍ ហើយ​ភ្លេងបុរាណ គោះ​លាយឡំ​បញ្ចូល​គ្នា​អស់ហើយ​?» ៕ អត្ថបទ​៖ លឹម ហុង​

spot_img
×