Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ហិ​ណ្ឌុ​នៅ​ឥណ្ឌា នាំគ្នា​ផ្អើល​ផឹក​ទឹកនោមគោ ព្រោះ​ជឿថា អាច​ព្យាបាល​វីរុស​កូ​រ៉ូ​ណា Covid-19 បាន (​វីដេអូ​)

spot_img

​ក្រុម​ហិណ្ឌូ​មួយក្រុម​បានរៀបចំ​ពិធី​ផឹក​ទឹកនោមគោ កាលពី​ថ្ងៃ​សៅរ៍ ខណៈ​ពួកគេ​ជឿថា​វា​អាច​រារាំង​ការឆ្លង​មេរោគ​នេះ ដោយសារ​ហិណ្ឌូ​ជាច្រើន​ចាត់ទុកថា គោ​ជាស​ត្វ​ដ៏​ពិសិដ្ឋ ហើយ​អ្នកខ្លះ​ផឹក​ទឹកនោមគោ ដោយ​ជឿថា​វា​មាន​លក្ខណៈសម្បត្តិ​ឱសថ​។​

​ពិធីជប់លៀង​នេះ​ដែល​រៀបចំឡើង​ដោយ​ក្រុម​មួយ​មាន​ឈ្មោះថា Akhil Bharat Hindu Mahasabha (All India Hindu Union) នៅ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​នៅក្នុង​រដ្ឋធានី​របស់​ប្រទេស​នេះ ត្រូវបាន​ចូលរួម​ដោយ​មនុស្ស ២០០ នាក់ ហើយ​អ្នករៀបចំ​សង្ឃឹមថានឹង​រៀបចំ​ព្រឹត្តិការណ៍​ស្រដៀង​គ្នា​នេះ​នៅ​កន្លែង​ផ្សេងទៀត​ក្នុងប្រទេស​ឥណ្ឌា​។​

​អ្នកចូលរួម​ម្នាក់​ឈ្មោះ Om Prakash បាន​លើកឡើងថា​៖ “ យើង​បាន​ផឹក​ទឹកនោមគោ​អស់​រយៈពេល ២១ ឆ្នាំ​ហើយៗ យើង​ក៏​ងូតទឹក​ក្នុង​លាមក​គោ​ដែរ​។ យើង​មិន​ដែលមាន​អារម្មណ៍​ថា​ត្រូវការ​ប្រើប្រាស់​ថ្នាំ​អង់គ្លេស​ទេ​” ។​

​ក្រុម​អ្នកជំនាញ​បាន​អះអាង​ម្តង​ហើយ​ម្តង​ទៀតថា​ទឹកនោមគោ​មិនអាច​ព្យាបាល​ជំងឺ​ដូចជា​មហារីក​បានទេ​ហើយក៏​មិនមាន​ភស្តុតាង​ណា​ដែល​បង្ហាញថា​វា​អាច​ការពារ​ជំងឺឆ្លង​បានដែរ​៕

​ប្រែ​សម្រួល​ដោយ​៖ លឹម ហុង (​ប្រភព​៖ Reuters)​

spot_img
×