Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តស្ទូច ដួលរលំ​ជា​គ្រោះថ្នាក់​ការងារ មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស

spot_img

ក្រុងព្រះសីហនុ​៖ គ្រោះថ្នាក់​បណ្តាលមកពីរ​ថ​យន្ត​ស្ទូច នៅ​ក្រុងព្រះសីហនុ​។ ករណីនេះ​សមត្ថកិច្ច​បញ្ជាក់ថា ជា​គ្រោះថ្នាក់​ការងារ មិនមែនជា​គ្រោះថ្នាក់​ចរាចរណ៍​ទេ​។​

​ហេតុការណ៍​បានកើត​ឡើង​នៅវេលា​ម៉ោង​ជិត​៩​ព្រឹក​ថ្ងៃទី​១៦ មីនា ២០២០ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ម្តុំ​ផ្លូវ​ចុះ​ពី​អប្សរា​ថតរូប​មកក្រោម បង្កឡើង​ដោយ​រថយន្ត​១​គ្រឿង​ម៉ាក KATO ពណ៌ លឿង គ្មាន​ផ្លាកលេខ ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ តា​យ ស្នាក់នៅ ភូមិ​៣ សង្កាត់​លេខ​១​ក្រុងព្រះសីហនុ ស្ទូច​សម្ភារៈ​សំណង់ បាន​ដួលរលំ​សង្កត់ មកលើ​យានយន្ត​មួយចំនួន​រួមមាន​៖

១, រថយន្តស្ទូច​ម៉ាក HOWO ពណ៌ ស ពាក់​ផ្លាកលេខ ភ្នំពេញ​3F-1339 ម្ចាស់​ឈ្មោះ ជា រ៉ាវី ភេទ​ប្រុស អាយុ ៣២​ឆ្នាំ នៅ​ខេត្តកំពង់ស្ពឺ ។​

២, រថយន្ត​ម៉ាក LEXUS RX300 ពណ៌ ទឹកមាស ពាក់​ផ្លាកលេខ ភ្នំពេញ​2N-1475 ម្ចាស់​ឈ្មោះ CHEN EI HAO ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅ កន្លែងកើតហេតុ ។​

៣, ឡំ​ប្រឺ​តាក​ង់​៣ ពណ៌ ស ពាក់​ផ្លាកលេខ ភ្នំពេញ​1HA-1873 ម្ចាស់​ឈ្មោះ ទឹម ភា ភេទ​ប្រុស អាយុ ៤១​ឆ្នាំ នៅ​ខេត្តព្រៃវែង ។​

៤, បង្គោល​ភ្លើងអគ្គិសនី​ខេត្ត​ព្រះសីហនុ ចំនួន ១​ដើម ។​

ក្រោយ​ហេតុការណ៍​នេះ សមត្ថកិច្ច​ចម្រុះ​មាន​នគរបាល កងរាជអាវុធហត្ថ​និង​សមត្ថកិច្ច​មូលដ្ឋាន សហការគ្នា អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ផ្សេងៗ​និង​សម្រួល​ចរាចរណ៍​។

បើតាម​សមត្ថកិច្ច​បញ្ជាក់ថា ហេតុការណ៍​នេះ​កើតឡើង​ដោយសារតែ ការបំពេញ​ការងារ​រ​បស់​រថយន្តស្ទូច​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស និង​ថា​ជា​សំណាង​ហើយ​ដែល​គ្មាន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​។

បច្ចុប្បន្ន​វត្ថុតាង នគរបាល​ជំនាញ​ចាត់ចែង​នាំយកមក​រក្សាទុក​ដើម្បី​ដោះស្រាយ​បន្ត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×