Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ ដោះលែងសកម្មជនបរិស្ថាន៤នាក់

spot_img

ភ្នំពេញ៖ អង្គការអាដហុក ADHOC-Cambodia នៅថ្ងៃទី១៦ខែមីនានេះ បានចេញប្រកាសព័ត៌មាន​លើ​បណ្តាញ​សង្គ​មហ្វេស​ប៊ុក​ថា លោក អ៊ួច ឡេង ប្រធានអង្គការក្រុមកិ​ច្ច​ការ ពិសេសសិទ្ធិមនុស្សក​ម្ពុ​ជា និងសកម្មជនព្រៃឈើ​៣​រូបទៀត​ ត្រូវបានដោះលែងហើ​យ នៅវេលាម៉ោង១២ ​និង៣០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នេះ ដោយធ្វើកិ​ច្ច​សន្យា តម្រូវឱ្យលោក ​អ៊ួច ឡេង ចុះបញ្ជីនៅក្រសួងជាមុ​ន​សិន មុននឹងធ្វើសក​ម្មភាព​ប​ន្តទៀ​ត ។

លោកទាំង៤នាក់ មិនទាន់មានការ​ចោទ​ប្រកាន់​នៅ​ឡើយ ដោយមិនទាន់មានតម្រុយពិរុទ្ធភាពគ្រប់​គ្រាន់ និងបំបែកសំណុំរឿ​ងមួយ​ទៀត ដើម្បីស៊ើបអង្កេតទា​ក់ទ​ងទៅ​នឹងការប្រើ​ហិង្សា​វាយដំ មកលើក្រុមសកម្មជនការពា​រព្រៃ​ឈើ ​។

លោកមុត ចន្ថា នាយ​ខុទ្ទកាល័យលោកកឹម​ សុខា បានសរសេរសារនៅថ្ងៃ​ទី​១៦​មីនានេះ​”សូមសម្តែងនូវ​ការ​ត្រេក​អរ ជាមួយសកម្មជន​សិ​ទ្ធិ​មនុស្ស និងបរិស្ថានទាំងបួ​ន​រូប ដែលត្រូវបានដោះ​លែ​ង តែត្រូវបានដាក់ឲ្យស្ថិ​តក្រោ​មការត្រួតពិនិត្យតាមផ្លូ​វតុ​លាកា​រ​។ យើងនៅតែទាមទារឲ្យទម្លាក់​ចោល​បទចោ​ទប្រ​កាន់ និងមានវិធានការ​ចំពោះស​ន្តិសុ​ខក្រុម​ហ៊ុន Think Biotech Co., Ltd. ដែលត្រូវបានគេយ​ល់​ថាបា​នចា​ប់ និងបង្ខាំងសកម្មជនទាំ​ង​បួនរូបដោយបំពានច្បា​ប់​”។

ចំណែកលោក ពេជ្រ ស្រស់ Pich Sros ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា “អបអរសាទរ​ សកម្មជនបរិស្ថា​​នទាំង​បួន​រូប ត្រូវបានដោះលែងហើយ​ ! ! ! នៅវេលាម៉ោង ១២ ថ្ងៃត្រង់ទី១៦ ខែមីនា ឆ្នាំ២០២០ លោក អ៊ួ​ច ឡេង និងសកម្មជនបរិស្ថានព្រៃឈើ​ ​៣នាក់ទៀត ត្រូវបានសាលាដំបូងខេត្ត​ក្រចេះ ធ្វើការដោះលែងឲ្យមានសេរី​ភា​ព តែស្ថិតនៅក្រោមការត្រួតពិនិ​ត្យរ​បស់តុ​លា​ការ “។

បណ្តាញសង្គមហ្វេសប៊ុក បានលើកឡើងថា អាអ្នកកាប់បំផ្លាញព្រៃ​មិន​ចាប់​ បែរជាចាប់អ្នក​ការពា​រព្រៃ​ឈើ​ និងបរិស្ថា​នទៅវិញ។ ក្នុងពេលតវ៉ានៅមុខតុលាការនោះ ក្រុមប្រជាពលរដ្ឋបានសរសេរបដា ដើម្បីទាមទាឲ្យមានការដោះលែងក្រុមអ្នកបរិស្ថាន ឲ្យមានសេរីភាពវិញ។

ក្រុមសកម្មជនបរិស្ថាន សមាគម និងអង្គការសង្គមស៊ីវិល បានចេញសេចក្តីថ្លែងការណ៍រួ​មស្តីពី ការឃាត់ខ្លួនលោក អ៊ូច​ ឡេង ប្រធានអង្គការ ក្រុមកិច្ចការពិសេសសិទិ្ធ​មនុ​ស្សក​ម្ពុជា និងសកម្មជនបរិស្ថានបី​រូ​បទៀត។ យើងខ្ញុំជា ក្រុមសកម្មជនបរិស្ថាន ​សមា​គម និងអង្គការសង្គមស៊ីវិលដែ​ល​កំពុង​ធ្វើការ​ងារ​លើវិ​ស័យ​​​សិ​ទ្ធិមនុស្ស ព្រៃឈើ និងបរិស្ថានសូមធ្វើការថ្កោលទោសចំ​ពោះ​ ក្រុមហ៊ុនស៊ីងបា​យ​អូថេក (ខេមបូឌា) ខូអិលធីឌី (Think Biotech Co., Ltd) ដែលបានប្រើក​ងក​ម្លាំង​សន្តិសុ​ខ​​ដោយ​មិនសមហេតុផល​ក្នុង​​​កា​រឃាត់​ខ្លួនស​កម្មជ​នបរិ​ស្ថាន និងព្រៃឈើចំនួន៤​ នាក់ រួមមានលោក អ៊ូច ឡេង ប្រធានអង្គការ ក្រុមកិច្ចការពិសេ​សសិទិ្ធម​នុស្ស​កម្ពុជា និងជាម្ចាស់ពានរង្វាន់​វីរៈជ​ន​​ប​រិស្ថាន Goldman Environmental Prize ឆ្នាំ២០១៦, លោក ខេម សុខឃី និងលោក ស្រី ថី ដែលជាសមាជិកបណ្តា​ញស​ហគម​ន៍ព្រៃ​ឡង់, និងលោក មេន ម៉ាត់ សកម្មជនបរិស្ថាន​ដែល​ត្រូវ​បានទ​ទួល រងអំពើហិង្សាពីសំណាក់កម្មក​រ​​ក្រុម​ហ៊ុន នៅក្នុង​បរិវេ​ណ និងស្ថិតនៅក្រោមការទទួ​លខុ​សត្រូ​វរប​ស់ក្រុ​មហ៊ុន មុនពេល​ពួកគេត្រូវបាន​ប​ញ្ជូន ​​ទៅកាន់អធិការដ្ឋាននគរបា​ល​​ស្រុក​សំបូ​រ ខេត្តក្រចេះ។

នៅ​វេលាម៉ោងប្រមាណ៩ ព្រឹក នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ អ្នកទាំងបួននាក់​ខា​ងលើ ត្រូវបានសន្តិសុខ របស់​ ក្រុមហ៊ុន​ស៊ីងបា​យអូ​ថេក ឃាត់ខ្លួននិងនាំចូលទៅ​ក្នុង​ក្រុម​ហ៊ុន​ នៅចំណុចដំបូកស​ ភូមិរមួល ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ ពួកគេត្រូវបានក្រុម​ហ៊ុន​សាក​សួរ និងមិនអនុញ្ញាតឱ្យចេញ​ពីទីតាំ​ងក្រុ​មហ៊ុន​ ចាប់តាំងពីម៉ោងប្រ​មា​ណ៩​ព្រឹក ដោយ​មិនទទួលបានដំណឹងអ្វី​ទាល់​តែសោះ​ រហូតដល់ម៉ោងប្រមាណ​៤​ រសៀល ទើប​ទទួល​បាន​ដំ​ណឹង​​ថាពួ​កគេ​ទាំង​៤ នាក់ត្រូវបានក្រុមហ៊ុនប្រគ​ល់ជូ​ន​មន្ត្រីប៉ូ​លីស នៃអធិការដ្ឋានស្រុកសំ​បូ​រ។

មុនពេលកើតហេតុ គឺនៅថ្ងៃទី១២ ខែ​មីនា ឆ្នាំ២០២០ អ្នកទាំង៤ នាក់ខាងលើបានធ្វើដំណើរដោ​យម៉ូ​តូទៅ​ឃ្លាំមើល​ ​និងស៊ើបអង្កេតសក​ម្ម​ភាព កាប់ឈើខុសច្បាប់នៅក្នុងតំ​បន់​ព្រៃឡង់ ខេត្តក្រចេះ។ លុះដល់ពេលល្ងាច​ ​ពួកគេក៏សម្រេចចិត្តស្នាក់​នៅ​ផ្ទះរ​បស់​ពលរដ្ឋ ដែលស្ថិតនៅចំ​ណុចដំបូកស ភូមិរមួល ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ នៅជាប់រ​បង​ក្រុម​ហ៊ុន​ស៊ី​ង​បាយ​អូថេក។ នៅព្រឹកបន្ទាប់ ថ្ងៃទី១៣ ខែមីនា ម៉ោងប្រមាណ៩ ព្រឹក ស្រាប់តែមាន​ក្រុមស​ន្ដិ​សុខក្រុម​ហ៊ុន​មក​សាកសួ​រនិ​ងនាំខ្លួនអ្នកទាំ​ង៤ ចូលទៅក្នុងក្រុម​ហ៊ុ​ន។ លើសពីនេះ សកម្មជនបរិស្ថានម្នាក់​ឈ្មោះ​ ​មេន ម៉ាត់ ត្រូវបានរាយការណ៍មកថា​ ​បានទទួល​រង​អំពើហិង្សាពី​សំណា​ក់កម្ម​ករក្រុ​ម​ហ៊ុន​២នាក់។

ការឃាត់ខ្លួនសកម្មជ​ន​បរិស្ថា​នទាំង៤ នាក់ តាមរយៈការប្រើកម្លាំង​សន្តិ​សុខ​​របស់​ ​ក្រុមហ៊ុនស៊ី​ង​​បាយ​អូ​ថេក​ គឺជាការ​ប្រើ​អំណា​ច​​ដោ​យ​បំពាន និងជាការឃាត់ខ្លួន​​ដោ​យ​​ផ្ទុយ​ពីនី​តិវិធីព្រហ្មទណ្ឌនៃព្រះ​រា​ជាណា​ចក្រ​កម្ពុ​ជា​ ហើយក្រុមហ៊ុនត្រូវទ​ទួ​លខុ​សត្រូវ ចំពោះអំពើហិង្សាដែលកើតឡើងពី​សំណា​ក់ក​ម្មករ​ក្រុមហ៊ុ​ន​​លើលោក មេន ម៉ាត់ នៅក្នុងបរិវេណក្រុមហ៊ុន​​​​ នៅមុនពេលដែលបានបញ្ជូនពួកគា​ត់ទៅ​ឱ្យ​នគ​របាល​នៃអធិ​ការ​ដ្ឋាន ស្រុកសំបូរ ខេត្តក្រចេះ​។

​មក​ដល់​រសៀល​ថ្ងៃ​ទី១៤ ខែមីនា ពួកគាត់មិនទាន់ត្រូវបា​ន​ដោះលែ​ង និងស្ថិតនៅក្រោមការឃាត់ខ្លួន​នៅក្នុ​ងអ​ធិកា​រដ្ឋាន​នគ​រ​បាល ស្រុកសំបូរ នៅឡើយ។ ស​កម្មភាពនេះ គឺជារូបភាពនៃការគំរាមកំ​ហែង​​ដ​ល់​សកម្មជនបរិស្ថា​ន​​និ​ងព្រៃឈើ​​ ដែលគ្រាន់តែ​ធ្វើ​​សក​ម្មភាព ដោយ​សន្តិវិធីក្នុងការ​ឃ្លាំ​មើល​ និងរាយការណ៍អំពី​ស​កម្មភា​ព នៃការកាប់បំផ្លាញព្រៃឈើ​នៅតំ​បន់ព្រៃ​ឡង់​ និងតំបន់ផ្សេង​ទៀត ស្រប​តាម​សិទ្ធិដែ​លបា​នធា​នា ដោយ​រដ្ឋធម្មនុញ្ញនៃព្រះ​រាជា​ណាចក្រ​កម្ពុជា និងច្បាប់ ស្តីពីកិច្ចគាំពារប​រិ​ស្ថាន​ និងគ្រប់គ្រង​ធ​ន​​ធាន​ធម្ម​ជាតិ ដែលបានលើកទឹកចិត្តនិងល​ទ្ធភា​ព ឱ្យ​សាធារណជនចូល​រួម ក្នុងកិច្ចការពា​រ​បរិ​ស្ថាន និងការពា​រ​ធ​នធា​ន​ធម្មជាតិ។​

​យើងទាំងអស់គ្នា ទទួលស្គាល់និងកោតសរសើរចំ​ពោះ​លោ​ក អ៊ូច ឡេង និងសកម្មជនបរិស្ថាន​និង​ព្រៃឈើ​ទាំង​បីនាក់ ដែលកំពុងត្រូវបានបន្ត​ឃា​ត់​ខ្លួន នៅអធិការដ្ឋានប៉ូ​លី​ស ស្រុកសំបូរ ខេត្តក្រចេះ ចំពោះវីរៈភាពរបស់​​ពួក​គេ ក្នុងការការពារព្រៃឈើ​ ការឃ្លាំមើល និងការរាយការណ៍អំពី​វិនា​សក​ម្មព្រៃឈើ​នៅកម្ពុ​ជា។​ សកម្មភាពរបស់​ពួ​កគេ បាន​ចូលរួម​ចំណែក​យ៉ា​ង​សំខាន់ ក្នុងបុព្វហេតុការពា​រនិ​ងអភិ​រក្សព្រៃ​ឈើ និងធនធានធ​ម្ម​ជា​តិ ដើម្បីរួម​ចំ​ណែ​ក​ក្នុង​ការកាត់​បន្ថ​យកា​រប្រែ​ប្រួល អាកាសធាតុសាកល​ ​និងរក្សាជីវៈចម្រុះស្រប​តាម​គោល​ដៅអ​ភិវ​ឌ្ឍន៍​ប្រក​ប​ដោយចីរភា​ព។

ជាថ្មីម្តងទៀត យើងសូមអំពាវនាវ​ឱ្យ​នគរ​បាល នៃអធិការដ្ឋានស្រុកសំ​បូ​រ ខេត្តក្រចេះ សូមរក្សាសុវត្ថិភាព និ​ងដោះលែងសកម្មជនប​រិ​ស្ថាន​ទាំង៤ នាក់ខាង​លើ ដោយ​គ្មានល​ក្ខខ​ណ្ឌ។ យើងក៏ស្នើឱ្យប៉ូលីសនៃ​អធិ​ការ​ដ្ឋាន​ស្រុក និងខេត្តក្រចេះ ​ធ្វើការស៊ើបអង្កេតចំពោះភាពមិ​ន​ប្រក្រ​តី នៃការឃាត់ខ្លួនសក​ម្ម​ជនប​រិ​ស្ថាន របស់ក្រុមហ៊ុនស៊ីងបាយ​​អូ​​ថេ​ក និងស្វែងរកជន​ដៃ​ដល់​ទាំង២​នាក់ និងអ្នកពាក់ព័​ន្ធ ដែលបានប្រើអំពើហិង្សាលើលោក​ ​មេន ម៉ាត់ មកផ្តន្ទាទោសតាមនីតិវិ​ធី​ច្បា​ប់​ជាធរមានដើម្បីការពារ​សិទ្ធិ​រប​ស់ជន​រ​ងគ្រោះ​៕ដោយ៖កូឡាប

spot_img
×