Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ៖ឆ្នាំ២០១៩ សមត្ថកិច្ចរឹបអូសគ្រឿងញៀន ​បា​នជាង៧​៥០គីឡូក្រាម

spot_img

ភ្នំពេញ ៖លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងថា នៅឆ្នាំ២០១៩ គឺជាការអនុវត្តផែ​ន​ការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ​ខុសច្បាប់លើកទី៤​ បង្ក្រាបបានចំនួន​៩៨០៦ករណី ឃាត់ខ្លួនជនសង្ស័យ២​០៤៩០នាក់ រឹបអូសគ្រឿងញៀន បា​នចំ​នួន​៧៥០,៧០គីឡូក្រាម រួ​មទាំងមធ្យោបាយ សម្ភា​រ និងវត្ថុតាងមួ​យ​ចំនួន។

នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀ​ន​ បានរៀបចំពិធីបើ​កស​ន្និបាត បូកសរុបលទ្ធផលការ​ងារ ត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២​០​១៩ និងទិសដៅការងារ​ឆ្នាំ២​០​២០ និងកិច្ចប្រជុំបូកសរុ​បល​ទ្ធផល នៃការអនុវត្តផែន​ការ​យុទ្ធ​នាកា​រប្រ​យុទ្ធប្រ​ឆាំងគ្រឿង​ញៀ​ន ខុសច្បាប់លើកទី៤ ក្រោមអធិបតីភាព ​លោក នាយឧត្តមសេនី​យ៍​ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និងប្រធានអាជ្ញាធរជាតិប្រយុ​ទ្ធ​ប្រឆាំង​គ្រឿងញៀ​ន។

បើយោងតាមរបាយការណ៍សង្ខេប ​ស្តីពីលទ្ធផលត្រួតពិនិត្យ​គ្រឿងញៀ​ន ឆ្នាំ២០១៩ និងលើកទិសដៅការងា​រឆ្នាំ​២០២០ បានឱ្យដឹងថា នៅឆ្នាំ២០១៩ គឺជាការអនុវ​ត្តផែ​នការ​យុទ្ធ​នាការប្រយុទ្ធប្រ​ឆាំង​គ្រឿងញៀ​ន ខុសច្បាប់លើកទី​៤ (ពី​ថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ​ខែធ្នូ ឆ្នាំ២០១៩) ដោយអនុវត្ត​ច្បាប់ បង្ក្រាបបានចំនួន​៩៨០៦ករណី ឃាត់ខ្លួនជនសង្ស័​យ​២០៤៩០នាក់ រឹបអូសគ្រឿ​ង​ញៀន បានចំនួន៧៥​០,៧០គីឡូក្រាម រួមទាំងមធ្យោបាយ​ សម្ភារ និងវត្ថុតាងមួយចំនួ​ន។ ក្នុងនោះករណីបទល្មើស​គ្រឿងញៀ​នធំ​ៗ ចាប់បាន១គីឡូក្រាមឡើង មានចំនួន៦១ករ​ណី (៦១ក្រុម) ចាប់យគ្រឿងញៀនស​រុប​ ៦៩៧,៤៦គីឡូក្រាម និងចាប់ឃាត់ខ្លួនចំ​នួ​ន ១៤០នាក់ ក្នុងនោះមេ​ខ្លោ​ង ២៧នាក់ ខ្សែរយៈបណ្តាញចំនួន​ ១១៣នាក់៕ដោយ៖កូឡាប

spot_img
×