Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ ចក្រភព​អង់គ្លេស​ បន្ត​ផ្តល់​​​ថវិកា​ ៤,៣​ លាន​ដុ​ល្លារ​ ដើម្បី​បញ្ចប់​កម្មវិ​ធី​​សក​ម្មភាព​​មីន​សកល​ទី​២​ នៅ​ក​ម្ពុជា​

spot_img

ភ្នំពេញ៖ ថ្ងៃ​ទី​១៦​ ខែ​មីនា​ ឆ្នាំ​២០២០​លោក ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ អនុប្រធាន​ទី​១​ អាជ្ញា​ធរ​​មីន​​ បាន​អញ្ជើញ​ចូលរួ​ម​​ក្នុង​​កម្ម​វិធី​​សក​ម្មភាព​មីន​មនុស្ស​ធម៌​​​នៅ​​កម្ពុជា ​នៅ​និវេសនដ្ឋាន​ឯកអគ្គ​​​រាជ​ទូត​ចក្រភព​​អ​ង់គ្លេស​​ប្រ​ចាំ​នៅ​កម្ពុជា​។ កម្មវិធី​នេះ​ មាន​ការចូលរួម​ពី​​​ប្រតិ​បត្តិករ HALO Trust MAG និង​ អង្គការ​ NPA។

ក្នុង​ឱកាស​នោះ​ លោកស្រី​​ ​Tina Redshaw​ បាន​មាន​ប្រសាសន៍​​ថា​ ចក្រភព​អង់គ្លេស​​ នឹង​ផ្តល់​ថវិកា​​​ចំនួន​ ៤,៣​ លាន​ដុល្លារ​អាមេរិ​ក​ បន្ថែម​ជួយ​ដល់​​ក​ម្មវិ​ធី​ស​កម្មភា​ព​មី​ន​ស​កល​ទី​២​ (GMAP2) ក្នុង​រយៈ​ពេល​១​ឆ្នាំ​ ដែល​បញ្ចប់​នៅ​ខែ​​មីនា​ ឆ្នាំ​២០២១​មុននឹ​ង​​ចាប់​​ផ្តើម​​បន្ត​កម្មវិធី​សកម្មភាព​មី​ន​​ស​កលទី៣ ឆ្នាំ​២០២១​ ។ លោក​ស្រី​ឯកអគ្គ​​រាជ​ទូត​​ បាន​បញ្ជាក់​​បន្ថែម​ថា​ កម្ពុជា​ និង​ចក្រភព​អង់​គ្លេ​ស​​ មាន​បេសកកម្ម​រួម​គ្នា​​​ក្នុង​​ការ​ចូលរួម​សង្រ្គោះជី​វិ​ត​​​មនុស្ស ​​ឲ្យ​រួច​ផុត​ពី​គ្រោះ​ថ្នាក់​​ដោយ​​សារ​​​មីន​​នៅ​កម្ពុជា​។

ជា​ការ​ឆ្លើយតប​ ក្នុ​ង​នា​មសម្តេច​តេជោ​នាយក​​រ​ដ្ឋមន្ត្រី​ និង​ជា​ប្រធាន​​អាជ្ញា​ធរ​មីន​​ លោកទេសរដ្ឋមន្រ្តី​ លី​ ធុជ​ បាន​អរគុណ​ដ​ល់​រាជរដ្ឋាភិបាល​ និង​​ប្រជាជន​ចក្រភ​ព​​អង់គ្លេស​ ដែល​បាន​ចូលរួ​ម​​ជួ​យ​ដល់​ការងារ​​បោ​ស​ស​ម្អា​ត​មីន ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩២​​ លើ​ផ្ទៃ​ដី​ជាង​ ១២២​ គីឡូម៉ែត្រ​ក្រ​ឡា​ និង​រក​ឃើញ​គ្រា​ប់​​និង​​យុទ្ធ​​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ជិ​ត​ ៧​ ម៉ឺន​គ្រាប់​​​។ ​លោក​ទេសរដ្ឋម​ន្រ្តី​​ ក៏បាន​ស្នើ​​សុំ​ឲ្យ​ចក្រភព​អង់គ្លេស​ បន្ត​ជួយ​ដល់​​រាជ​រដ្ឋាភិ​បាល​​កម្ពុជា​ ក្នុង​ការ​អនុវត្ត​​នូ​វ​​​ផែន​​ការ​​យុទ្ធ​សាស្ត្រ​​ជាតិ​​សក​ម្មភា​ព​មីន​ (២០១៨-២០២៥)​ ដើម្បី​ឆ្ពោះ​ទៅ​រក​កម្ពុជា​មួយ​​ដែ​ល​គ្មាន​គ្រោះ​ថ្នាក់ដោយ​​សា​រ​មីន​ និង​គ្មាន​មីន​​​ឆ្នាំ​២០២៥​៕ដោយ៖កូឡាប

spot_img
×