Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម្បី​បង្ការ​វីរុស​កូ​រ៉ូ​ណា វៀតណាម​តម្រូវ​ឲ្យ​ពលរដ្ឋ និង​ជនបរទេស​ទាំងអស់​ពាក់​ម៉ាស​នៅ​កន្លែង​សាធារណៈ​

spot_img

​ប្រជាជន​វៀតណាម និង​ជនបរទេស​ទាំងអស់​ក្នុងប្រទេស​វៀតណាម ត្រូវបាន​អាជ្ញាធរ​តម្រូវ​ឲ្យ​ពាក់​ម៉ាស​គ្រប់គ្នា នៅ​កន្លែង​សាធារណៈ ដូចជា​នៅ​ព្រលានយន្តហោះ ចំណតរថយន្ត​ក្រុង ផ្សារ​ទំនើប និង​នៅក្នុង​មធ្យោបាយ​ដឹកជញ្ជូន​សា​ធា​រៈ​ជាដើម ដែល​វិធានការ​នោះ​នឹងត្រូវ​ចាប់ផ្តើម​អនុវត្ត​ពីថ្ងៃ​ចន្ទ​នេះ​ទៅ ដើម្បី​បង្ការ​ពី​ការរីក​រាលដាល​វីរុស​កូ​រ៉ូ​ណា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម Vietnam News​។​

​សារព័ត៌មាន​ចុះផ្សាយ​ថា អ្នកដំណើរ​នៅលើ​យន្តហោះ​ក្នុងស្រុក និង​អន្តរជាតិ ដែល​ធ្វើដំណើរ​ទៅកាន់ និង​មកពី​វៀតណាម ក៏ត្រូវ​ធ្វើការ​ពាក់​ម៉ាស​ផងដែរ កំឡុងពេល​ហោះហើរ និង​ពេល​កំពុង​នៅ​ព្រលានយន្តហោះ​។​

​សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ វៀតណាម​មាន​អ្នក​ផ្ទុក​វីរុស​កូ​រ៉ូ​ណា (COVID-19) ចំនួន ៥៧​ករណី រួមមាន​ជនបរទេស ២០​នាក់ និង​មាន ករណី​សង្ស័យ ១០២​នាក់ ហើយ​មនុស្ស​ជិត ៣០.០០០​នាក់ កំពុង​ត្រូវ​បានដាក់​អោយនៅ​ដោយឡែក​ក្នុងប្រទេស​។​

​អត្ថ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Xinhua​

spot_img
×