Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្វើ​ដំ​ណើរ​លើ​យន្ត​ហោះ​របស់ Vietjet នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ៧០% សម្រាប់​គោល​ដៅ​ទាំង​អស់

spot_img

(​ភ្នំពេញ ទី​១៦ ខែមីនា ឆ្នាំ​២០២០) ៖ ចាប់ពីពេលនេះ រហូតដល់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ រយៈពេល​២​ថ្ងៃ​ពេញ ក្រុមហ៊ុន​អាកាសចរណ៍​ជំនាន់​ថ្មី Vietjet ផ្តល់​ការបញ្ចុះ​តម្លៃ ៧០% សម្រាប់​ផ្លូវ​ហោះហើរ​ក្នុងស្រុក និង​អន្តរជាតិ​ទាំងអស់​របស់ Vietjet និង Vietjet Thailand (​ថៃ​)​។ ការផ្តល់ជូន​នេះ​គឺជា​កាដូ​របស់ Vietjet សម្រាប់​រាល់​អ្នកដំណើរ​ទាំងអស់ ដែល​ចង់​បង្កើត​ភាពស្រស់​ស្រាយ​ថ្មីៗ និង​ធ្វើដំណើរ​ឆ្ពោះទៅកាន់​អនាគត​កាន់តែ​ល្អប្រសើរ ក្នុងដំណាក់កាល​ដែល​កំ​ពុង​តែមាន​ការប្រកួត​ប្រជែង​ទាំងនេះ​។​

​រីករាយ​ជាមួយនឹង​ការ​សន្សំសំចៃ​ដ៏​អស្ចារ្យ​លើ​សំបុត្រ​ហោះហើរ​របស់ Vietjet ជាមួយនឹង​កូដ​ប្រ​ម៉ូ​សិន «BOOKNOW70» នៅពេលដែល​កក់​សំបុត្រ លើ​គេហទំព័រ www.vietjetair.com​។ ពេលវេលា​នៃ​ការហោះហើរ ចាប់ផ្តើម​ពីថ្ងៃ​ទី​១ ខែមេសា រហូតដល់​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០​។ ទទួលយក​សំបុត្រ​ប្រ​ម៉ូ​សិន​របស់​អ្នក​នៅពេលនេះ ដើម្បី​សម្រាកលំហែរ​ទៅកាន់​គោលដៅ​ដ៏​គួរ​ឲ្យ​ទាក់ទាញ​ជាច្រើន ជាមួយនឹង​ជើងហោះហើរ​បែប​បរិស្ថាន​បៃតង​របស់ Vietjet​។​

​សំបុត្រ​ក្នុង​ប្រ​ម៉ូ​សិន​នេះ អា​ចរក​ជាវ​បាន​គ្រប់​ប៉ុស្តិ៍​ទាំងអស់ ក្នុងនោះ​រាប់បញ្ចូល​ទាំង​គេហទំព័រ www.vietjetair.com កម្មវិធី​ដំឡើង​លើ​ទូរស័ព្ទ «Vietjet Air» បណ្តាញ​សង្គម Facebook: https://www.facebook.com/vietjetcambodia (​ដោយ​គ្រាន់តែ​ចុច​លើ​ពាក្យ «Booking»)​។ ក្រៅពីនេះ អ្នកដំណើរ​ទាំងអស់​អា​ច​កក់​សំបុត្រ​តាមរយៈ​លេខ​ទូរស័ព្ទ +8419001886 និង​តាម​ភ្នាក់ងារ​/​ការិយាល័យ​លក់​សំបុត្រ​ផ្លូវការ​របស់ Vietjet​។ ការទូទាត់​នានា អាចធ្វើ​ឡើង​យ៉ាង​ងាយស្រួល​តាមរយៈ Visa/ MasterCard/ AMEX/ JCB/ KCP/ UnionPay​។​

​ជាមួយនឹង​ការបញ្ចុះ​តម្លៃ​រហូតដល់ ៧០%​នេះ ក្រុមហ៊ុន Vietjet ចង់​ផ្តល់​ភាព​រីករាយ និង​បទពិសោធន៍​ប្រកបដោយ​ផាសុខភាព​សម្រាប់​រាល់​អ្ន​ក​ដំណើរ​ទាំងអស់​នៅលើ​យន្តហោះ​ថ្មី ដែល​បំពាក់​ដោយ​កៅអី​ដ៏​មាន​ផាសុខភាព និង​ហោះ​លើ​រយៈកម្ពស់ ១​ម៉ឺន​ម៉ែត្រ ជម្រើស​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់ និង​ក្តៅៗ​ចំនួន​៩​លើក ដែល​បម្រើ​ដោយ​បុគ្គលិក​ប្រកបដោយ​ភាព​រួសរាយ​រាក់ទាក់ ក៏ដូចជា​កម្មវិធី​ប្រ​ម៉ូ​សិន​ជាច្រើន សកម្មភាព​កម្សាន្ត​នានា និង​សេវា​បន្ថែម​ដ៏​ទំនើប​ជាច្រើន​ទៀត​នៅលើ​ផ្លាត​ហ្វ​ម​ពាណិជ្ជកម្ម​អេឡិចត្រូនិក​។​

​ដើម្បី​ឆ្ពោះទៅកាន់​អនាគត​បៃតង ក្រុមហ៊ុន​អាកាសចរណ៍​ជំនាន់​ថ្មី Vietjet ក៏​កំពុងតែ​ធ្វើ​ការវិវឌ្ឍ​លើ​ការប្រតិបត្តិ​កម្មវិធី​ឈ្មោះថា «​ការពារ​ភពផែនដី​របស់​យើង ហោះហើរ​ជាមួយ Vietjet» ដើម្បី​ការពារ​ផែនដី កាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះធម្មជាតិ និង​ជំងឺឆ្លង ក៏ដូចជា​ជួយ​នាំយក​តម្លៃ​ដ៏​សំខាន់​ទាំងនេះ ទៅកាន់​ពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង​គោលដៅ​ជាច្រើន ដែល Vietjet មាន​ខ្សែ​ហោះហើរ​។​

Vietjet បានធ្វើការ​យ៉ាង​ប្រកៀក​ជាមួយនឹង​អាជ្ញាធរ​គ្រប់​ជានថ្នាក់​ដូចជា ការិយាល័យ​សុខាភិបាល និង​អាជ្ញាធរ​គ្រប់គ្រង​អាកាស​យាន្ត​ដ្ឋា​ន ដើម្បី​អនុវត្ត​យ៉ាងសកម្ម​នូវ​រាល់​ការប្រតិបត្តិ​ទាំងអស់​ស្របតាម​កម្រិតស្តង់ដារ​កំពូល​ទូទាំង​សកល​។ ក្រុមហ៊ុន ក៏​អនុវត្ត​យ៉ាង​យកចិត្តទុកដាក់​តាម​កា​រ​ណែនាំ​ទាំងអស់​ដែល​ត្រូវ​បានចេញ​ដោយ​សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ (IATA) អង្គការ​សុខភាព​ពិភពលោក (WHO) ដើម្បី​ការពារ​ការរីក​រាលដាល់​របស់​ជំងឺ​ផ្សេងៗ​និង​ដើម្បី​ធានា​ឲ្យ​នូវ​សុវត្ថិភាព​ដ៏​ខ្ពស់បំផុត​សម្រាប់​បុគ្គលិក អ្នកដំណើរ និង​សហគមន៍​ទាំងមូល​។​

​អំពី​ក្រុមហ៊ុន Vietjet

​ក្រុមហ៊ុន​អាកាសចរណ៍​ជំនាន់​ថ្មី Vietjet មិន​ត្រឹមតែ​ជា​ឧស្សាហកម្ម​អាកាសចរណ៍​ដែល​បង្កើត​ឲ្យ​មានប​ដិ​វដ្ត​ន៍​ក្នុងប្រទេស​វៀតណាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដែលមាន​ការច្នៃប្រឌិត​ថ្មី​មួយ​ទូទាំង​តំបន់​នេះ និង​ជុំវិញ​ពិភពលោក​ផងដែរ​។ ជាមួយនឹង​ការផ្តោត​លើ​សមត្ថភាព​គ្រប់គ្រង​លើ​ការចំណាយ​ថ្លៃដើម ការប្រតិបត្តិ​ដ៏​មាន​ប្រសិទ្ធិភាព ក្រុមហ៊ុន Vietjet ផ្តល់ឱកាស​ហោះហើរ​ជាមួយនឹង​តម្លៃ​សំបុត្រ​ប្រកបដោយ​ភាព​សន្សំសំចៃ និង​បត់បែន ក៏ដូចជា​សេវាកម្ម​ចម្រុះ​ផ្សេងគ្នា​ជាច្រើន ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​។​

​ក្រុមហ៊ុន Vietjet គឺជា​សមាជិក​ពេញសិទ្ធិ​របស់​សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ (IATA) ដោយ​ទទួលបាន​វិ​ញ្ញាប​ន​ប័ត្រ សវនកម្ម​សុវត្ថិភាព​ប្រតិបត្តិការ (IOSA) ពី IATA​។ ក្នុងនាម​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន​ដ៏​ធំ​បំផុត​របស់​វៀតណាម ក្រុមហ៊ុន​នេះ ក៏​ទទួលបាន​រង្វាន់​សុវត្ថិភាព​ខ្ពស់បំផុត​លំដាប់​ផ្កាយ 7 នៅ​ឆ្នាំ 2018 និង​ឆ្នាំ​2019 ដោយ​គេហទំព័រ​ដាក់ពិន្ទុ​សុវត្ថិភាព និង​ផលិតផល​តែមួយគត់​របស់​ពិភពលោក​ឈ្មោះ AirlineRatings.com និង​បាន​ជាប់​ឈ្មោះ​ក្នុងចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​ល្អ​បំផុត​ទាំង 50 របស់​ពិភពលោក​ក្នុង​ឆ្នាំ 2018 និង​ឆ្នាំ​2019 សម្រាប់​ភាពរឹងមាំ​ផ្នែក​ហិរញ្ញប្បទាន និង​ប្រតិបត្តិការ ដែល​ការចាត់​ថ្នាក់​នេះ​ធ្វើឡើង​ដោយ Airfinance Journal​។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ ក៏​ទទួលបាន​ពានរង្វាន់​ក្នុងនាម​ជា ក្រុមហ៊ុន​អាកាសចរណ៍​ល្អ​បំផុត សម្រាប់​ការគិតថ្លៃ​សេវា​ដឹកជញ្ជូន​ទាប​បំផុត ដែល​ទទួលស្គាល់​ដោយ​អង្គភាព​ល្បីៗ​ជាច្រើន​ដូចជា Skytrax, CAPA, Airline Ratings និង​អង្គភាព​ជាច្រើន​ទៀត​។​

​ជាមួយនឹង​ការប្រជុំ​ដោយ​យន្តហោះ​មាន​អាយុកាល​វ័យក្មេង និង​ទំនើប ដោយមាន​កម្រិត​អាយុ​ជា​មធ្យម​ត្រឹមតែ ២,៧​ឆ្នាំ និង​ក្នុងនាម​ជា​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​ឈានមុខ​គេ​ក្នុង​ពិភពលោក ដែល​ផ្តោតលើ​ប្រព័ន្ធ​សុវត្ថិភាព គុណភាព និង​ភាពជឿ​ទុកចិត្តបាន​លើ​បច្ចេកទេស ក្រុមហ៊ុន Vietjet ប្រតិបត្តិ​ការហោះហើរ​ជាប្រចាំ​ថ្ងៃ​ចំនួន ៤០០​លើក និង​បាន​ដឹកជញ្ជូន​អ្នកដំណើរ​ជិត​១០០​លាន​នាក់ មកទល់ពេលនេះ ទូទាំង​បណ្តាញ​ដែលមាន​ការពង្រីក​រប​ស់​ខ្លួន ក្នុងនោះ​រាប់បញ្ចូល​ទាំង​គោលដៅ​ជាច្រើន ទូទាំងប្រទេស​វៀតណាម និង​គោលដៅ​អន្តរជាតិ​នានា ក្នុងប្រទេស​ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ សិង្ហ​បុរី ហុងកុង ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា កម្ពុជា និង​ចិន​៕ ដោយ ៖ CEN

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​៖ www.vietjetair.com​

spot_img
×