Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទម្លាប់​ទាំងនេះ ជួយ​រក្សា​សម្ពាធ​ឈាម​ឲ្យ​ស្ថិតក្នុង​កម្រិត​ត្រឹមត្រូវ​

spot_img

​ការគ្រប់គ្រង​សម្ពាធ​ឈាម​ឱ្យ​ស្ថិតក្នុង​កម្រិត​ត្រឹមត្រូវ​មួយ​ដែល​មិន​ទាប ឬ​ខ្ពស់​ពេក គឺ​ចាំបាច់​ណាស់​ដើម្បី​ចៀស​ផុតពី​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេងៗ​។ ថា​តើ​ធ្វើ​បែបណា​ទើប​អាច​គ្រប់គ្រង​សម្ពាធ​ឈាម​បាន​? កុំ​បារម្ភ​! ខាងក្រោម​នេះ​ជា​គន្លឹះ​ងាយៗ​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម ៖

១. កម្រិត​ការទទួល​ទាន​គ្រឿង​ស្រវឹង​

​ការទទួល​ទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម ២ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​បុរស និង ១ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​នារី​ពិតជា​អាចជួយ​បញ្ចុះ​សម្ពាធ​ឈាម​របស់​អ្នក​បាន ក៏ប៉ុន្តែ​ការទទួល​ទាន​ច្រើន​លើស​វិញ​នឹង​បង្ក​ទៅជា​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​គួរឱ្យ​ព្រួយបារម្ភ​។ ជៀសវាង​ការទទួល​ទាន​គ្រឿង​ស្រវឹង ប្រសិនបើ​អ្នកមាន​ជំងឺលើសឈាម ឬ​កាត់បន្ថយ​ការទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​លើស​ប្រសិនបើ​អ្នក​ចង់​ជៀស​ផុតពី​បញ្ហា​សុខភាព​នេះ​។​

២. រក្សា​ទម្ងន់​ត្រឹមត្រូវ​មួយ​

​ភាពធាត់​ជ្រុល​ជះឥទ្ធិពល​គួរឱ្យ​ព្រួយបារម្ភ​ជាច្រើន​ចំពោះ​សុខភាព​រួមទាំង​បញ្ហា​លើស​សម្ពាធ​ឈាម​។ អ្នក​អាច​គ្រប់គ្រង​ទម្ងន់​តាមរយៈ​ការទទួល​ទាន​អាហារ​សុខភាព​ល្អ​និង​ធ្វើ​លំ​ហាត់ប្រាណ​។​

៣. គេង​ឱ្យបាន​គ្រប់គ្រាន់​

​ក្រៅពី​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​ជាតិ​សូ​ដ្យូ​ម​ច្រើន​ហើយ​នោះ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ក៏​អាច​បណ្ដាលមកពី​កង្វះ​នៃ​ការ​គេង​ផងដែរ​។ យោងតាម​ការសិក្សា​ស្រាវជ្រាវ​មួយ​នៃ​វិទ្យាស្ថាន​សុខភាព​ជាតិ​របស់​សហ​រដ្ឋ​អាមេរិក NCBI បានឱ្យដឹងថា ប្រមាណ​ជា ៩០ ភាគរយ​នៃ​អ្នក​ដែល​គេង​មិន​គ្រប់ ឬ​មាន​ជំងឺ​គេង​មិន​លក់​នឹង​អាច​ជួបប្រទះ​នូវ​បញ្ហា​សុខភាព​គួរអោយ​បារម្ភ​ជាច្រើន រួមទាំង​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។​

៤. ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​

​ការមិនធ្វើ​លំ​ហាត់ប្រាណ​សោះ​អាច​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេងៗ រួមបញ្ចូល​ទាំង​ជំងឺ​លើស​សម្ពាធ​ឈាម​។ ដើម្បី​ជៀសផុត​ពី​ជំងឺ​សាហាវ​នេះ​អ្នកជំនាញ​ផ្នែក​សុខភាព​ជាច្រើន​បាន​ណែនាំ​អោយ​អ្នកធ្វើ​លំ​ហាត់ប្រាណ​ក្នុង​កម្រិត​មធ្យម​ពី ៤ ទៅ ៧ ម៉ោង​ក្នុង​មួយ​សប្តាហ៍ គឺ​ប្រហែលជា ៣០ នាទី ទៅ ១​ម៉ោង​ក្នុង​មួយថ្ងៃ​។ អ្នក​មិនចាំបាច់​តែ​ធ្វើ​លំ​ហាត់ប្រាណ​ខ្លាំងក្លា​អ្វី​ឡើយ គ្រាន់តែ​ដើរ ឬ​ឡើងជណ្ដើរ​ក៏​ល្អ​ណាស់​ហើយ​សម្រាប់​សុខភាព​។​

៥. កាត់បន្ថយ​ការទទួល​ទាន​អាហារ​ប្រៃ ឬ​អំបិល​

​ការទទួល​ទាន​ប្រៃ​ពេក​ញឹកញាប់​ក៏​អាច​បណ្ដាលឱ្យ​កើត​ជំងឺលើសឈាម ឬ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ផងដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ព្យាយាម​កាត់បន្ថយ​ការទទួល​ទាន​អាហារ​ប្រៃ ឬ​អំបិល​មិនឱ្យ​លើសពី ១៥០០ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។​

៦. គ្រប់គ្រង​ស្ត្រេ​ស​

​ធ្លាប់​ដឹង​ទេ​ថា​ស្ត្រេ​ស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍​ខ្លាំង​ជាប្រចាំ​ក៏​អាច​បណ្ដាលឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ផងដែរ​? ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ព្យាយាម​គ្រប់គ្រង ឬ​កាត់បន្ថយ​ភាព​ស្ត្រេ​ស​របស់​អ្នក​។​

៧. កុំ​ជក់បារី​

​មិនមែន​តែ​សួត​ប៉ុណ្ណោះ​ទេ​ដែល​ទទួលរង​ផលប៉ះពាល់​ដោយសារ​ការជក់បារី ប៉ុន្តែ​ការជក់បារី​ក៏​មិនល្អ​ចំពោះ​សុខភាព​បេះដូង​ផងដែរ ក៏​ព្រោះ​វា​អាចធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ខុស​ប្រក្រតី​ផងដែរ​៕

៨. ទទួលទាន​អាហារ​សុខភាព​ល្អ​

​មួយ​ក្នុងចំណោម​មូលហេតុ​ផ្សេងទៀត​នៃ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់ គឺពាក់ព័ន្ធ​នឹង​អាហារ​ដែល​អ្នក​ទទួលទាន​។ ប្រសិនបើ​អ្នក​ចង់​រក្សាបាន​នូវ​សម្ពាធ​ឈាម​ប្រក្រតី ចូរ​ព្យាយាម​ទទួលទាន​អាហារ​សុខភាព​ល្អ​។ របប​អាហារ​សុខភាព​ល្អ​មាន​រួមបញ្ចូល​នូវ​បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ និង​ត្រី​។ អាហារ​ប្រភេទ​នេះ​មិន​ត្រឹម​តែមាន​ផ្ទុក​សារធាតុចិញ្ចឹម​ចាំបាច់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​បាន​យ៉ាង​ប្រសើរ​ផងដែរ​៕

​អត្ថបទ​៖ health

spot_img
×