Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី ម៉ែន សំអន ៖​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​ការពារ​ខ្លួន ដោយ​ធ្វើ​អនាម័យ​ជាប្រចាំ ដើម្បី​បង្កា​ជំងឺឆ្លង COVID-19

spot_img

​ខេត្តស្វាយរៀងៈ​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២០​នេះ បាន​មានប្រសាសន៍ថាៈ ប្រជាពលរដ្ឋ​ត្រូវ​ចេះ​ការពារ​ខ្លួន​ដោយ​ធ្វើ​អនាម័យ​ជាប្រចាំ​ដើម្បី​បង្ការ​ជំងឺឆ្លង COVID-19 ខណៈដែល ១៤៤​ប្រទេស នៅលើ​ពិភពលោក​កំពុងតែ​ជួបនឹង​បញ្ហា​ដោយសារ​វីរុស​នេះ​។​

​លោកស្រី​បាន​មានប្រសាសន៍​ដូច្នេះ ក្នុងឱកាស​ដែល​លោកស្រី​បាន​អញ្ជើញ ជា​អធិបតី​ក្នុង​ពិធី​កាត់​ឬ​សសី​មា និង​សម្ពោធ​សមិទ្ធផល​នៅក្នុង​វត្ត​ពោធិ៍​ឧ​ត្ត​ម (​ហៅ​វត្ត​អណ្តូង​ត្របែក​) ស្ថិត​ក្នុងភូមិ​អណ្តូង​ត្របែក ឃុំ​អណ្តូង​ត្របែក ស្រុក​រមាសហែក ខេត្តស្វាយរៀង ដែលមាន​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ ១០០០​នាក់​។​

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន មានប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​ពី​សំណាក់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ និង​លោកស្រី អ៊ូ សាន នូវ​ការសាកសួរ​សុខ​ទុក និង​សេចក្តី​នឹករលឹក​ចំពោះ​បងប្អូន​ទាំងអស់គ្នា​ដែលមាន​វត្តមាន​នា​ថ្ងៃនេះ​។​

​លោកស្រី​បាន​ថ្លែង​អំណរ​ព្រះ​គុណ​ចំពោះ ព្រះ​មុន្នី​ចន្ទ​ធ​ម្មោ នេ​ត សែម ព្រះចៅអធិការ​វត្ត​ពោធិ៍​ឧ​ត្ត​ម និង​អតីត​គណៈកម្មការ និង​ព្រះចៅអធិការ​វត្ត​គ្រប់​ជំនាន់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ និង​លោកជំទាវ អ៊ូ សាន (​សម្តេច និង​លោកស្រី គឺជា​អ្នក​ផ្តើមបុណ្យ​) ព្រមទាំង​សប្បុរសជន​ជាច្រើន​ទៀត រួមជាមួយ នឹង​ថ្នាក់ដឹកនាំ​ខេត្ត​គ្រប់​លំដាប់ថ្នាក់ និង​អង្គភាព​ជុំវិញ​ខេត្តស្វាយរៀង ដែល​បានរួម​សាមគ្គី គ្នា​ដោយបាន​ចលនា​គៀរគរ​ថវិកា​ម​កក​សាង ព្រះវិហារ ដងទង់ សាលា​បាលី វច្ចកុដិ និង​ចាក់ដី​បំពេញ​ក្នុង​វត្ត ដែល​បាន​ចំណាយ​អស់​ថវិកា ៣៥០.០០០$ ដូចដែល​យើង​ទាំងអស់ គ្នា​បាន​នឹង​កំពុង​រៀបចំ​ពិធី​នាពេលនេះ​។​

​លោកស្រី​បាន​បន្តថា សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ក៏បាន​គិតគូរ​ប្រាក់ខែ​ដល់ក​ម្មករ​-​កម្មការិនី​រោងចក្រ ដែល​ជាប់គាំង​ពុំមាន​ដំណើរការ ក្នុងអំឡុងពេល​វត្ថុធាតុដើម​ផ្គត់ផ្គង់​មិនទាន់ នៅពេលដែល​មានការ​វាយលុក​ពី វីរុស​កូ​រូ​ណា COVID-19 នេះ គឺ​រដ្ឋាភិបាល​បានចេញ ២០​ភាគរយ ចំណែកឯ​ម្ចាស់​រោងចក្រ​បានចេញ ៤០​ភាគរយ​រួម​ជាមួយនឹង ការទទួលបាន​នូវ​ការបណ្តុះបណ្តាល ជំនាញ​ពី​មន្ទីរ​ការងារ​ខេត្តស្វាយរៀង​ផងដែរ​។​

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​នូវ​ចំណុច សំខាន់​មួយចំនួន​ដូចខាងក្រោម​៖

១- ការចេះ​ការពារ​ខ្លួន ការធ្វើ​អនាម័យ​ជាប្រចាំ គឺជា​ជម្រើស​ដែល​ល្អ​បំផុត ដែល​ការ​ញរ​ខ្លួន​បាន​ពី​ជំងឺ​គ្រប់​ប្រភេទ រួមទាំង​ជំងឺ COVID-19 ផងដែរ ខណៈពេលដែល ១៤៤​ប្រទេស នៅលើ​ពិភពលោក​កំពុងតែ​ជួបនឹង​បញ្ហា ដោយសារ​ការឆ្លង រាលដាល​វីរុស​កូ​រ៉ូ​ណា ឬ COVID-19 នេះ ដែលមាន​អ្នក​បាន​ឆ្លង​ដល់​ទៅជិត ១៦​ម៉ឺន​នាក់ និង​មាន​អ្នកស្លាប់​ដល់​ទៅ​ជាង ៦​ពាន់​នាក់​។​

២- ត្រូវ​រួមគ្នា​ថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍន៍ ដោយ​រក្សា​ឲ្យ​បាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​ពង្រឹង​នូវ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​នៅ​មូលដ្ឋាន និង​រួមគ្នា​ថែរក្សា​នូវ​សមិទ្ធផល​នានា​របស់​រាជរដ្ឋាភិបាល ដែល​បាន​ផ្តល់ជូន ឱ្យបាន​គង់វង្ស​សម្រាប់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​។​

៣- មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង ត្រូវ​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត ក្នុង​ការផ្តល់សេវា អប់រំ​សុខភាព ការបង្ការ​ជំងឺ និង​ផ្តល់​សេវា​សុខាភិបាល​ជូន​ប្រជាជន​តាម​មូលដ្ឋាន ក្នុង​ដែន​សមត្ថកិច្ច​រៀងៗ​ខ្លួន​ឱ្យបាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​។​

៤- ដោយសារតែ​ការកើនឡើង​នៃ​កម្តៅ​ផែនដី និង​បាតុភូតធម្មជាតិ​នានា ដែល​អាច​កើតឡើង​ជាយថាហេតុ ខ្ញុំ​ស្នើ​ឲ្យ​បងប្អូន​ទាំងអស់គ្នា​ត្រូវ​ថែរក្សា​ទឹក​ទុក ឲ្យ​បានល្អ​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ​៕ ដោយ​៖​វ៉ៃ​កូ​

spot_img
×