Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើករថយន្ត​ប្រើប្រាស់​ល្បឿន​លឿន មិន​គោរព​ផ្លូវ​អាទិភាព​បុក​ម៉ូតូ​ធ្លាក់​ប្រឡាយទឹក​នៅ​ស្រុក​រមាសហែក​

spot_img

​ខេត្តស្វាយរៀងៈ​​បុរស​បីនាក់ បាន​រងរបួស​ធ្ងន់​និង​ស្រាល​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​និង​ម៉ូតូ​ដែល​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ ​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០២០​នៅលើ​ផ្លូវ​ប្រសព្វ ភ្លឺ​ប្រឡាយ​ព្រែកជីក ត្រង់ចំណុច​ភូមិ​ត្រពាំង​ស្មាច់ ឃុំ​ជ្រៃ​ធំ ស្រុក​រមាសហែក ខេត្តស្វាយរៀង​។​

សមត្ថកិច្ច​បានឱ្យដឹង​ថាៈ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រវាង​រថយន្ត និង​ម៉ូតូ លើផ្លូវ​ប្រសព្វ ភ្លឺ​ប្រឡាយ​ព្រែកជីក ត្រង់ចំណុច​ភូមិ​ត្រពាំង​ស្មាច់ ឃុំ​ជ្រៃ​ធំ ស្រុក​រមាសហែក ទី​១ ឈ្មោះ​ហែម សាវឿន ភេទ​ប្រុស អាយុ​៤៧ ឆ្នាំ មុខរបរ​គ្រូពេទ្យ រស់នៅ​ភូមិ​ថ្មី ឃុំ​ក្រសាំង ជា​អ្នកបើកបរ​រថយន្ត​ម៉ាក​KIA morning ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​1AM.3803 បើក​ពី​ទិស​ខាងជើង មក​ត្បូង រួម​ដំណើរ​១ នាក់​ឈ្មោះ​មោគ ខៃ​វិ​សិទ្ធ ភេទ​ប្រុស អាយុ​១៥ ឆ្នាំ មុខរបរ​សិស្ស ត្រូវជា​កូន​អ្នកបើកបរ​។ ទី​២ ឈ្មោះ​វ៉ាន់ សា​ផន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​បិត​ទឹង ឃុំ​សម្បត្តិ​មានជ័យ ជា​អ្នកបើក​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ ពណ៌​ក្រហម ពាក់​ផ្លាកលេខ​ព្រៃវែង​1I.0933 បើក​ពី​ទិសខាងកើត ទៅ​លិច (​ពាក់មួក​សុវត្ថិភាព​)​។​

​ប្រភព​ដដែល​បាន​បន្តថាៈ ករណីនេះ​គ្រោះថ្នាក់​មនុស្ស​៣​នាក់ ប្រុស ធ្ងន់​១​នាក់​គឺ​ឈ្មោះ​វ៉ាន់ សា​ផន បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​រមាសហែក​។​

​ចំណែក​រថយន្ត​ខូច​១​គ្រឿង​ធ្ងន់ (​ធ្លាក់ទឹក​) ម៉ូតូ​១​គ្រឿង​ធ្ងន់​ហើយ​បច្ចុប្បន្ន វត្ថុតាង​បាន​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រមាសហែក ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​។ មូលហេតុ​: រថយន្ត​ប្រើប្រាស់​ល្បឿន​លឿន មិន​គោរព​ផ្លូវ​អាទិភាព​៕​ដោយ​៖ វ៉ៃ​កូ​

 

spot_img
×