Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ជា​ជំនួយ​ការឃុំ​អូរ​បី​ជាន់​បន្ត​បាត់​ខ្លួន​៣​យប់​៣​ថ្ងៃ ខណៈ​សង្ស័យ​រត់តាម​សង្សារ​ចាស់ ចោល​គូរ​ដណ្តឹង ?

spot_img

​បន្ទាយមានជ័យ​៖ នារី​ជា​ជំនួយ​ការឃុំ​អូរ​បី​ជាន់​បន្ត​បាត់​ខ្លួន​៣​យប់​៣​ថ្ងៃ តាំងពី​ម៉ោង​៦​និង​២០​នាទី​យប់ ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២០​មក ខណៈ សង្ស័យ​រត់តាម​សង្សារ​ចាស់ ចោល​គូរ​ដណ្តឹង មិនមែន​ត្រូវគេ​ចាប់ពង្រត់​ឡើយ ។​

​សូម​រំលឹកថា យោង​អធិការនគរបាល​ស្រុក​អូរជ្រៅ​លោក​វរសេនីយ៍ទោ សែ​ស វិបុល បាន​ឲ្យ​ដឹងថា ៖ ជំនួយការ​ស្មៀនឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ គឺ​កញ្ញា​អឿន ស្រី​និ​ច អាយុ​២៤​ឆ្នាំ ជា​កូនកំព្រា នៅ​ជាមួយ​ម្តាយមីង រស់នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

​នៅមុន​បាត់​ខ្លួន នាង​និង​ក្មេងស្រី​លាង សុគន្ធា អាយុ​១០​ឆ្នាំ បាន​ចេញពី​ភូមិ​ព្រៃ​ចាន់ ថា​យក​ម្សៅ​ឡេ​លាប​ស្បែក​ទៅ​ឲ្យ​គេ​នៅ​ភូមិ​អូ​រី​ជាន់​។​
​តែ​ពេល​ត្រឡប់មកវិញ​ជិត​ដល់ផ្ទះ ស្រាប់​តែមាន​ជនសង្ស័យ​ចំនួន​២​នាក់ មៅ ចុះ​ចាប់​ក្រៀក​ប​ញ្ជូ​ល​ឡាន​រថយន្ត​កាមរី​ពណ៌​ខ្មៅ​ចេញទៅ​បាត់ ។​

​យោង​ការស្រាវជ្រាវ​របស់​នគ​របាល​ស្រុក​អូរជ្រៅ និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​បី​ជាន់ លោក​សេស វិបុល បន្ត​ឲ្យ​ដឹងថា​៖ កញ្ញា​អឿន ស្រី​និ​ច ធ្លាប់មាន​សង្សារ​ឈ្មោះ​សៀន ភា​រ័ត្ន អាយុ​២៥​ឆ្នាំ ។ តែ​ដល់​ភ្ជាប់ពាក្យ​បម្រុង​យក​ជា​អនាគត បែរជា​ធ្វើជា​មួយគូរ​ដណ្តឹង​ឈ្មោះ​គុណ សារ៉ាក អាយុ​២៤​ឆ្នាំ ទៅវិញ​តាំងពី​ថ្ងៃទី​២១ ខែតុលា ២០១៩​មក​ម្លេះ ហើយ​គ្រោង​នឹង​រៀបការ​នៅ​ថ្ងៃទី​៨ ខែមេសា ២០២០ ខាងមុខ​ឯណោះ ។ គូរ​ដណ្តឹង​នោះ​រស់នៅ​ភូមិ​និមិត្ត​១ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត​។​

​បើ​មើល​ក្នុង​រូបថត គេ​ឃើញថា នាង​មានទឹក​មុខក្រញូវ ហាក់​មិន​ពេញចិត្ត​នឹង​គូ​ដណ្តឹង​ឡើយ​។​
​គូរ​ដណ្តឹង​មើលទៅ​មាន​រូប​សម្រស់​ចាញ់​សង្សារ​សំណព្វចិត្ត​នាង ដែលមាន​សម្រស់​សង្ហារ ។ ហេតុនេះ​គេ​គិតថា នាង​អាច​ត្រូវ​បង្ខំចិត្ត​ភ្ជាប់ពាក្យ ហើយ​អូសបន្លាយ​រយៈពេល​រៀបការ​ដ៏​យូរ​ដូច្នេះ ។​

​ចំពោះ​រូបនាង​មាន​សម្រស់​ស្អាត ឆើតឆាយ ស៊ិ​ច​ស៊ី ហ៊ឺហា ។​
​យោង​រូបភាព​នេះ នាំ​ឲ្យ​មាន​មន្ទិល​ថា នាង​អាច​រត់តាម​សង្សារ ខណៈ​ថ្ងៃ​កំណត់​ចូល​រោងការ ក៏​ជិត​មកដល់​នា​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២០​ខាងមុខនេះ ។​

​បន្ថែម​លើ​នោះ ទោះ​មាន​គូរ​ដណ្តឹង ក៏​មិនសូវ​ស្និទ្ធស្នាល​ស្នេហា​ដែរ តែ​បែរជា​នាង​តែងតែបាន​ជជែក តាម​ឆាត​នៃ​ហ្វេ​ស​ប៊ុ​ក​ទាក់ទង​គ្នា នឹង​សង្សារ​ចាស់​យ៉ាង​ល្អូក​ល្អូ​ន​ទៅវិញ ។​

​នគរបាល​ស្រាវ​ជ្រាប​ក៏​សង្ស័យថា នេះ​មិនមែនជា​ករណី​ចាប់ពង្រត់​មនុស្ស​អី​ទេ​។ តែ​ជា​អាច​ឆាកល្ខោន​របស់​កញ្ញា​អឿន ស្រី​និ​ច នេះ​ទេ ។​

​ជួន​គ្នា​នេះ មន្ត្រី​អាជ្ញាធរ​ឃុំ​អូរ​បី​ជាន់​នា​ល្ងាច​ថ្ងៃទី​១៦​ខែមីនា​ថា ៖ មុន​បាត់​ខ្លួន នាង​អឿន ស្រី​និ​ច បាន​ស្កាត់​ជួប​ផឹកស៊ី​ជាមួយ​សង្សារ​ចាស់ ហើយ​ថតរូប​ជាមួយគ្នា​ផ្ញើ​ទៅ​គូរ​ដណ្តឹង​ទៀតផង ។​

​ឯ​ព្រឹត្តិ​ហេតុ​ដែលថា មាន​ករណី​ថា​មាន​មនុស្ស​ចាប់ពង្រត់​ក្រៀក ចូល​ឡាន​ដឹកចេញទៅ​ក៏​មិន​សម​ដែរ ព្រោះ​មាន​គេ​ឃើញ​នាង​ឈប់​ម៉ូតូ​យ៉ាងយូរ​ទើប​ឡាន​មកដល់ ហើយ​នាង​បញ្ឈរ​ម៉ូតូ​រួច​ដើរទៅរ​កឡាន​ទេ មិនមែន​ឡាន​បើក​លឿន​មក​ឈប់ ហើយ​មាន​មនុស្ស​ចុះមក​ក្រៀក​ចាប់​អី​ឡើយ ។​

​ចំណែក​ថា ម្តាយមីង​នាង​តឹងរ៉ឹង​ណាស់ ព្រោះ​ក្មួយ​ស្រី​មាន​រូប​ស្រស់​ហើយ​ចូលចិត្ត​ស្លៀកពាក់​ស៊ី​ច​ស៊ី ។​

​មកទល់ពេលនេះ សមត្ថភាព​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ និង​នគរបាល​បន្ត​ស៊ើបអង្កេត​សំណុំរឿង​ស្នេហា​ត្រីកោណ​នេះ​បន្តទៀត​៕ ដោយ ៖ បន្ទាយ​

spot_img
×