Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​ឃ្លាំង​ស្តុក​រថយន្ត Mitsubishi Motors ឆេះ​រថយន្ត​ស៊េរី​ទំនើប ២៧​គ្រឿង និង​របួស​មនុស្ស ៣​នាក់

spot_img

​ភ្នំពេញ ៖ ភ្លើង​កំពុង​ឆាបឆេះ ឃ្លាំង​លក់​រថយន្ត ក្រុមហ៊ុន Mitsubishi មួយកន្លែង នៅក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ សមត្ថកិច្ច និង​ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង បាញ់​ទឹក​ជួយ​ពន្លត់ នៅវេលា​ម៉ោង ១៥ រសៀល​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២០​នេះ បណ្តា​ឱ្យ​មនុស្ស​៣​នាក់ រងរបួស ខូចខាត​រថយន្ត​ស៊េរី ២០២០ ចំនួន ២៧​គ្រឿង ដែលមាន​តម្លៃ​រាប់សែន​ដុល្លារ​។

​ចំពោះ​មូលហេតុ​នេះ កម្លាំង​នគរបាល​ជំនាញ កំពុង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ពុំទាន់​ដឹង​លទ្ធផល​នៅឡើយ​។​

​បើតាម​របាយការណ៍រ​បស់​ប្រធានការិយាល័យ​បង្ការ និង​សង្គ្រោះ​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ក្នុង​ប្រតិបត្តិការ ជួយសង្គ្រោះ កម្លាំង​សមត្ថកិច្ច​ជំនាញ​ទាំងអស់ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៣៧​គ្រឿង ប្រើ​ទឹក​ចំនួន ៧០​ឡាន ទើប​អាច​គ្រប់គ្រង និង​បាញ់​ពន្លត់​បាន​ទាំងស្រុង រហូត​១៧​ល្ងាច​។​

ម្ចាស់​ឃ្លាំង​រថយន្ត​មានឈ្មោះ ឡៅ សាក់ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​។ ករណីនេះ មាន​បង្ក​ឲ្យ​របួស​មនុស្ស​ចំនួន ៣​នាក់ រួមមាន​ទី​១ ឈ្មោះ អ៊ិត សុខា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ មន្ត្រី​ការិយាល័យ​អគ្គិភ័យ ទី​២ ឈ្មោះ ព្រហ្ម បញ្ញា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មុខរបរ មន្ត្រី​ការិយាល័យ​អគ្គិភ័យ និង​ទី​៣ ឈ្មោះ ផាន់ សំ​អ៊ាង ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ បុគ្គលិក​អគ្គិភ័យ​ក្រុមហ៊ុន​កោះ​ពេជ្រ​៕​ដោយ៖កូឡាប

spot_img
×