Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រើ​គ្រឿងចក្រ វាយកម្ទេច​ផ្ទះ​ពលរដ្ឋ​សង់​ពី​បេតុង​កម្ពស់​២​ជាន់ សង់​ប៉ះពាល់​ដី​អូរ ប្រឡាយ បិទ​ប្រព័ន្ធ​ផ្លូវទឹក

spot_img

​ព្រះសីហនុ​៖ នៅ​ថ្ងៃ​១៦​មីនា​២០២០ អាជ្ញាធរខេត្ត​ព្រះសីហនុ បាន​ចាត់វិធានការ​ធម៌​ក្តៅ ប្រើ​គ្រឿងចក្រ កម្ទេច​ផ្ទះ​ពលរដ្ឋ​សង់​​ពី​បេតុង​កម្ពស់​២​ជាន់ ដែល​អាជ្ញាធរ​អះអាងថា សាងសង់​ប៉ះពាល់​ដី​អូរ​នៅ​ម្តុំ​ក្រោយ​សាលារៀន​អូរ​២ ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ​ក្រុងព្រះសីហនុ ។

​មន្ត្រី​ជំនាញ បាន​ថ្លែងថា ការ​ឈូស​កម្ទេច​នេះ ក្រោយ​ដល់​ឱសានវាទ ដែល​អាជ្ញាធរ​បាន​ជូនដំណឹង​ឲ្យ​ម្ចាស់​រុះរើ​ដោយ​ខ្លួនឯង និង​ថា​នេះ​ជា​យុទ្ធនា​ការស្តារ​អូរ ប្រឡាយ​បើកផ្លូវ​ទឹក​ក្នុង​ក្រុងព្រះសីហនុ ហើយ​ជា​បន្តបន្ទាប់ មាន​សំណង់​ឬ​ផ្ទះ​តូច​ធំ​ជាច្រើន​ខ្នង​មកហើយ​ដែល​សង់​ប៉ះ​លើដី​អូរ ប្រឡាយ​ត្រូវបាន​អាជ្ញាធរ​រុះរើ ឬក៏​ម្ចាស់ផ្ទះ​រុះរើ​ខ្លួនឯង​៕​ដោយ​៖​កូ​ឡាប​

spot_img
×