Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព័ត៌មាន​ចចាមអារ៉ាម​ថា មាន​ខ្មែរឥស្លាម​៤០​នាក់ នៅ​ព្រែកប្រា មាន​ផ្ទុក​វីរុស​កូ​វីដ​១៩ តែ​មន្ត្រី​ខណ្ឌ​ច្បារអំពៅ​បដិសេធ

spot_img

​ភ្នំពេញ​៖ បន្ទាប់ពី​មាន​សារ​សំឡេង​ចែករំលែក​តៗ​គ្នាៗ​តាម​បណ្តាញ​សង្គម ដោយ​ជនអនាមិក​ថា​មាន​ខ្មែរឥស្លាម​ជាច្រើន​នាក់ នៅ​សង្កាត់​ព្រែកប្រា បាន​ឆ្លង​កូ​វីដ​១៩ មកពី​ម៉ាឡេស៊ី​នោះ លោកស្រី សេន សា​ណាស់ សា​មា​ជិ​ក​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នា​ល្ងាច​ថ្ងៃទី​១៦​មីនា នេះ​ថា ៖ ព័ត៌មាន​នេះ​ជា​ព័ត៌មាន​មិន​ពិត គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នោះទេ ចំពោះ​បណ្តា​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​ថា សង្កាត់​ព្រែកប្រា កើត 40​រូប covid-19 មិន​ពិត​ឡើយ ជា​ព័ត៌មាន​បំពុលសង្គម​។​

​បងប្អូន​ខ្មែរឥស្លាម​រស់នៅក្នុង​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ មាន​ចំនួន ៧​នាក់ ក្នុងចំណោម​បងប្អូន​ជនជាតិ​ឥស្លាម​ក្នុងប្រទេស​កម្ពុជា ដែល​បាន​ចូលរួម​ក្នុង​ពិធី​អ៊ិ​ជ​ទី​ម៉ាក នៅ​ជាយ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។ បច្ចុប្បន្ននេះ​ក្រសួងសុខាភិបាល បាន​យកចិត្តទុកដាក់​តាមដាន​ពិនិត្យ​សុខភាព និង​ធ្វើតេស្ត​ស្វែងរក​ជំងឺ​covid-19 លើ​ពួកគាត់​ទាំងអស់គ្នា​។ លទ្ធផល​នៃ​ការត្រួតពិនិត្យ​ក្រសួងសុខាភិបាល នឹង​ប្រកាសជូន​ជា​សាធារណៈ​។​

​សូមបញ្ជាក់ថា បងប្អូន​ជនជាតិ​ឥស្លាម​ចំនួន​២​នាក់​នៅ​ខេត្តព្រះវិហារ ដែល​បាន​ចូលរួម​ក្នុង​ពិធី​អ៊ិ​ជ​ទី​ម៉ាក នៅ​ជាយ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី មកដល់​កម្ពុជា​វិញ ត្រូវបាន​រកឃើញ​មាន​ជំងឺ​កូ​វីដ​១៩ ហើយ​កំពុងស្ថិត​ក្នុងដំណាក់កាល​ព្យាបាល​៕​ដោយ​៖​កូ​ឡាប​

spot_img
×