Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផល​វិភាគ​ខ្មែរឥស្លាម​ម្នាក់ ដែល​បាន​ទៅ​ចូលរួម​កម្មវិធី​អ៊ិ​ជ​ទី​ម៉ាក នៅ​ម៉ាឡេស៊ី គ្មាន​វីរុស​កូ​វីដ​-១៩

spot_img

ស្ទឹងត្រែង​៖ មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង​ប្រកាសថា ខ្មែរឥស្លាម​ដែល​បាន​ទៅ​ចូលរួម​កម្មវិធី​អ៊ិ​ជ​ទី​ម៉ាក នៅ​ម៉ាឡេស៊ី គឺ​លទ្ធផល​អវិជ្ជមាន ក្រោយពី​ពិនិត្យ​សំណាក ពោលគឺ​គ្មាន​វីរុស​កូ​វីដ​-១៩​នោះទេ ។​

​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា បងប្អូន​ខ្មែរឥស្លាម​ម្នាក់​នោះ មាន​អាយុ​៥០​ឆ្នាំ ទីលំនៅ​ភូមិ​ស្រអែម ស្រុក​ជាំ​ក្សាន ខេត្តព្រះវិហារ​។ តាមរយៈ​លទ្ធផល​វិភាគ​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​ភ្នំពេញ បាន​បញ្ជាក់ថា មិនមាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩​ទេ​។

​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង បាន​កំពុង​បន្តធ្វើ​ការណែនាំ ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ត្រូវ​ចូលរួម​ទប់ស្កាត់​ទាំងអស់គ្នា នូវ​វិធានការ​ការពារ ជំងឺ​កូ​វីដ​១៩ និង​ធ្វើការ​តាមដាន អង្កេត​ស្រាវជ្រាវ​ជាប្រចាំ គិត​មកដល់​ត្រឹម​វេលា​ល្ងាច​ថ្ងៃទី​១៦​ខែមីនា នៅក្នុង​ខេត្តស្ទឹងត្រែង គ្មាន​អ្នកណាម្នាក់ សង្ស័យ​កើត​ជំងឺ​កូ​វីដ​១៩​នោះទេ​៕​ដោយ​៖​កូ​ឡាប​

spot_img
×