Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំងឺ COVID-19 ចេះតែ​កើនឡើង ក្រសួង​ជំនាញ​បន្ថែម​កន្លែង​ថែទាំ​ព្យាបាល​មួយកន្លែង​ទៀត​

spot_img

​ភ្នំពេញ​៖ រហូតមកដល់​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២០​នេះ កម្ពុជា​បាន​រកឃើញ​កូ​វីដ​១៩ ចំនួន​១២​ករណី ក្នុង​១​ករណី ព្យាបាល​ជាសះស្បើយ ប៉ុន្តែ​ក្រសួងសុខាភិបាល បាន​បន្ថែម​អគារ​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ដែលមាន​ចំណុះ​១០០​គ្រែ ចំនួន​មួយ​ទីតាំង​ទៀត ស្ថិតនៅ​អតីត​មណ្ឌល​សុខភាព​ចាក់អង្រែ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២០​នេះ បានឱ្យដឹងថា ការសម្រេច​បន្ថែម​អគារ​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​នេះ បន្ទាប់ពី​ក្រសួង​បាន​ពិនិត្យឃើញថា មានការ​កើនឡើង​នៃ​អ្នកស្នើសុំ​ពិនិត្យ​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩​នេះ​។ ក្រសួងសុខាភិបាល បានរៀបចំ​កន្លែង​ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ នៅ​ទីតាំង​ជាច្រើន​មានដូចជា​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត មន្ទីរពេទ្យ​កុមារ​ជាតិ មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧​សៀមរាប និង​នៅ​មន្ទីរពេទ្យ​ខេត្ត​ទាំង​២៤​។​

​ក្រសួងសុខាភិបាល ក៏បាន​អំពាវនាវ​ដល់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ចូលរួម​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​ផងដែរ​។ មកដល់ពេលនេះ កម្ពុជា​មិនទាន់​មានការ​រាតត្បាត​ក្នុង​សហគមន៍​នៅឡើយ​នោះទេ​។ ករណី​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា សុទ្ធតែជា​ករណី​នាំចូល​ពី​ក្រៅប្រទេស ដូចជា ប្រទេស​ចិន បារាំង ម៉ាឡេស៊ី សិង្ហ​បុរី ថៃ វៀតណាម​៕ ដោយ​៖​កូ​ឡាប​

spot_img
×