Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​អាកាសធាតុ ចាប់ពី​ថ្ងៃទី​១៧ ដល់​​២៣ ខែមីនា

spot_img

​រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បានចេញ​ប្រកាស​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ ថែរក្សា​សុខភាព​ចំពោះ​ការ​កើន​កម្តៅ និង​សូម​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ពិសេស​បណ្តា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ ចាប់ពី​ថ្ងៃទី​១៨ ដល់​២១ មីនា ឆ្នាំ​២០២០ ។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អះអាង​បែបនេះ​ថា តាមរយៈ​ការតាមដាន​ស្ថានភាព​អាកាសធាតុ​ជាប់​ជា​បន្ត សង្កេតឃើញថា កម្រិត​សម្ពាធ​ទាប​នៅលើ​ផ្ទៃដី និង​សម្ពាធ​ខ្ពស់​នៅ​រយៈកម្ពស់​គ្របដណ្តប់​លើ​កម្ពុជា ចាប់ពី​ថ្ងៃទី ១៧ រហូតដល់​ថ្ងៃទី​២៣ ខែមីនា​នេះ អាកាសធាតុ​នៅក្នុង​ប្រទេស​កម្ពុជា​នឹង​ឡើង​កម្ដៅ​ដល់ ៣៩ អង្សា​សេ ហើយ​មាន​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។​

​ក្រសួង​បន្តថា ស្ថានភាព​បែបនេះ​ធ្វើ​ឲ្យ​ធាតុអាកាស​បន្ត​ក្តៅ​នៅពេល​ថ្ងៃ ៖ ១.​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល សីតុណ្ហភាព​អប្បបរមា មាន​ពី​២៦-២៨​អង្សា​សេ និង​សីតុណ្ហភាព​មាន​ពី​៣៧-៣៩​អង្សា​សេ ហើយ​អាចមាន​ភ្លៀង​ធ្លាក់​ខ្សោយ​នៅ​ផ្នែក​ខ្លះ នៅ​ខេត្ត​ភាគ​ពាយ័ព្យ ចាប់ពី​ថ្ងៃទី​១៨​ដល់ទី​២១​មីនា​។​

​ក្រសួង​បានលើកឡើង​ទៀតថា ចាប់ពី​ថ្ងៃទី​១៧-២៣​ខែមីនា នឹង​អាចមាន​ភ្លៀង​ខ្សោយ ដោយឡែក​តែ​ខេត្តកោះកុង​នឹង​អាចមាន​ភ្លៀង​នៅក្នុង​កម្រិត​តិច​ទៅ​មធ្យម ។

​ស្ថានភាព​អាកាសធាតុ​បែបនេះ ក្រសួង​ឧតុនិយម បាន​អំពាវនាវ​ថែរក្សា​សុខភាព​ចំពោះ​ការ​កើន​កម្តៅ និង​សូម​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ពិសេស​បណ្តា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ​ចាប់ពី​ថ្ងៃទី​១៨ ដល់​២១ មីនា ឆ្នាំ​២០២០ ៕​ដោយ៖កូឡា

spot_img
×