Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19៖ ត្រឹម ៤៨​ម៉ោង នៅ​អ៊ីតាលី​មាន​អ្នកស្លាប់​ជាង ៧០០​នាក់​

spot_img

​វា​គឺជា​រឿង​គួរ​ឲ្យ​រន្ធត់​បំផុត ដែល​វីរុស​កូ​រ៉ូ​ណា បាន​ផ្តាច់ជីវិត​មនុស្ស​យ៉ាង​លឿន ដោយ​ត្រឹម​រយៈពេល ២​ថ្ងៃ​ប៉ុណ្ណោះ មនុស្ស​ចំនួន​ជាង ៧០០​នាក់​បាន​ស្លាប់​នៅក្នុង​ប្រទេស​អ៊ីតាលី​។​

​អ៊ីតាលី នៅ​ថ្ងៃ​ចន្ទ​បានប្រកាសថា មាន​អ្នកស្លាប់​ដោយសារ​វីរុស COVID-19 ចំនួន ៣៤៩​នាក់ ខណៈ​មនុស្ស ៣៦៨​នាក់​ស្លាប់​កាលពី​ថ្ងៃអាទិត្យ បណ្តាល​ឲ្យ​តួលេខ​នៃ​អ្នកស្លាប់​សរុប កើន​ដល់ ២.១៥៨​នាក់ ដែលជា​ចំនួន​អ្នកស្លាប់​ច្រើន​បំផុត បន្ទាប់ពី​ចិន​។​

​ចំណែក​តួលេខ​នៃ​អ្នក​ឆ្លង​បាន​កើនឡើង​ទ្វេដង ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍​មក ហើយ​បច្ចុប្បន្ន ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់ ២៧.៩៨០​នាក់​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ អ៊ីតាលី បានប្រកាស​បិទ​ហាង​លក់ទំនិញ​ទាំងអស់​ទូទាំងប្រទេស លើកលែងតែ​ឱសថស្ថាន និង​ហាង​លក់​ម្ហូបអាហារ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​របស់​វីរុស​កូ​រ៉ូ​ណា​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia

spot_img
×