Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង មានការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា ក្រោម​១០០​ករណី ក្នុង​រយៈពេល ៣​ថ្ងៃ​ជាប់​គ្នា​

spot_img

​ប្រទេស​កូរ៉េខាងត្បូង បានប្រកាសថា មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា បន្ថែមចំនួន ៨៤​នាក់​ទៀត​នៅ​ថ្ងៃ​អង្គារ ដែល​វា​គឺជា​តួលេខ​ឆ្លង​ទាប​ជាង ១០០​ករណី ក្នុង​រយៈពេល ៣​ថ្ងៃ​ជាប់​គ្នា​។​

​បច្ចុប្បន្ន តួលេខ​នៃ​អ្នក​ឆ្លង​សរុប កើន​ដល់​ចំនួន ៨.៣២០​ករណី​។ នេះ​បើតាម​ការបញ្ជាក់​របស់​មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ​របស់​ប្រទេស​នេះ​។​

​កាលពី​ថ្ងៃទី ២៩ ខែកុម្ភៈ កូរ៉េខាងត្បូង មាន​អ្នក​ឆ្លង​ច្រើន​បំផុត​ក្នុង​រយៈពេល​មួយថ្ងៃ ដោយមាន​ចំនួន ៩០៩​ករណី​។​

​ចំណែក​ចំនួន​អ្នកស្លាប់​សរុប​កើន​ដល់ ៨១​នាក់​។​

​ក្រៅពី​អ្នកស្លាប់ និង​ឆ្លង​ថ្មី អ្នកជំងឺ​ចំនួន ២៦៤​នាក់​បានជា​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ ហើយ​រហូតមក​ដល់ពេលនេះ អ្នកជំងឺ​ជាសះស្បើយ​សរុប កើន​ដល់ ១.៤០១ នាក់​។​

​ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in ថ្លែងថា គាត់​មាន​ជំនឿ​ចិត្ត​ថា កូរ៉េខាងត្បូង​នឹង​យកឈ្នះ​លើ​វីរុស​នោះបាន ខណៈដែល​ករណី​ឆ្លង​ថ្មី​បន្ត​ធ្លាក់ចុះ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×