Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារពិភពលោក នឹង​ចេញ​ផ្សព្វផ្សាយ​របាយការណ៍​ស្តីពី​ទេស​ន្ត​ប្រវេសន៍​

spot_img

​ភ្នំពេញ​៖ បម្លាស់​ទី​ដើម្បី​ឱកាស​ការងារ គឺជា​របាយការណ៍​មួយ​ស្តីពី​ទេស​ន្ត​ប្រវេសន៍​ក្នុង​តំបន់​អាស៊ាន នឹង​ចេញ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​៩ ខែតុលា ឆ្នាំ​២០១៧ នេះ នៅ​ទីក្រុង​សឹង្ហ​បូរី​។ ស​ន្និសិទ​សារព័ត៌មាន ដែល​នឹង​ភ្ជាប់​ដោយ​វីដេអូ មក​ការិយាល័យ​ធនាគារពិភពលោក ក្នុងប្រទេស​និ​មួយៗ​នៅក្នុង​តំបន់ ធ្វើឡើង​នៅ​ថ្ងៃ​ចន្ទ ទី​៩ ខែតុលា ឆ្នាំ​២០១៧ ពី​ម៉ោង ៩ ដល់​ម៉ោង ១០​ព្រឹក នៅ​ការិយាល័យ​ក្រុម​ធនាគារពិភពលោក អគារ អិ​ច​ឆេង សឹ​ឃ្វែ ជាន់​ទី​១០ ក្បែរ​ស្ថានទូត​អាមេរិក​។​

​របាយការណ៍​ធនាគារ​ពិភពលោក នៅ​ថ្ងៃទី​៨​ខែតុលា​នេះ បាន​បង្ហាញថា ទេស​ន្ត​ប្រវេសន៍​អន្តរ​តំបន់​ក្នុងប្រទេស​អាស៊ាន​បានកើត​ឡើង​យ៉ាងខ្លាំង​រវាង​ឆ្នាំ​១៩៩៥ និង​ឆ្នាំ​២០១៥ ដែល​បានធ្វើ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី សឹង្ហ​បូរី និង​ប្រទេស​ថៃ ក្លាយជា​មជ្ឈមណ្ឌល​ដ៏​ធំ​សម្រាប់​ទេស​ន្ត​ប្រវេសន៍​ក្នុង​តំបន់​ដែលមាន​អន​ទេស​ន្ត​ប្រវេសន៍​ប្រមាណ​៦,៥​លាន​នាក់ ឬ​ប្រមាណ​ជា ៩៦​ភាគរយ​នៃ​ចំនួន​ពលករ​ទេស​ន្ត​ប្រវេសន៍​ទាំងអស់​នៅក្នុង​ប្រទេស​អាស៊ាន​។ ពលករ​ទេស​ន្ត​ប្រវេសន៍​នៃ​ប្រទេស​អាស៊ាន​ដែលមាន​ជំនាញ​ទាប និង​គ្មាន​ឯកសារ បាន​ចូល​ស្វែងរក​ឱកាស​សេដ្ឋកិច្ច​ភាគច្រើន​ក្នុង​វិស័យ​សំណង ចំការ​ធំ និង​វិស័យ​សេវាកម្ម​តាម​ផ្ទះ​។​

​របាយការណ៍​បម្លាស់​ទី​ដើម្បី​ស្វែងរក​ឱកាស ពិភាក្សា​អំពី​ការ​ប្រឈម​នានា​ដែល​ពលករ​ទេស​ន្ត​ប្រវេសន៍​ក្នុង​តំបន់​ជួ​ប្រទះ ព្រមទាំង​ការផ្តោត​លើ​របាំង​នានា​នៃ​ការ​បម្លាស់​ទី​ដែល​កំពុងមាន​។ ការងារ​ដែលមាន​ប្រាក់កម្រៃ​ខ្ពស់​គឺអាចរ​កមាន ប៉ុន្តែ​ភាគច្រើន ពលករ​មិន​ទទួលបាន​ឱកាស​នេះ​ទេ​។ របាយការណ៍​លើក​បង្ហាញថា​អ្វីដែល​បាត់បង់​នៅពេលដែល​ពួកគាត់​បាត់​ឱកាស​នេះ ក៏ដូចជា​លើក​បង្ហាញ​អំពី​គោលនយោបាយ​សំខាន់​នានា​ដែល​អាច​ទាញយក​ផលចំណេញ​ពី​ឱកាស​ដែលមាន​នេះ​។​

​របកគំហើញ​នៃ​របាយការណ៍​នេះ​នឹង​ជម្រាបជូន​ដោយ​ប្រធាន​សេដ្ឋវិទូ​របស់​ធនាគារ​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក លោក ស៊ុ​ឌៀ សេត​ទី និង ម៉ា​រ៉ូ តេ​ស្តា​វើ​ឌី អ្នកដឹកនាំ​ការតាក់តែង​របាយការណ៍​នេះ និង​ជា​សេដ្ឋវិទូ​នៃ​នាយកដ្ឋាន​សកល​សម្រាប់​ការ​គាំពារ​សង្គម​និង​ការងារ​របស់​ធនាគារ​ពិភពលោក ពី​ទីក្រុង​សឹង្ហ​បូរី​ក្នុង​កម្ម​វី​ធី​សន្និសីទ​សារព័ត៌មាន​៕​​ដោយ​៖​ជាលី​

 

spot_img
×