Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បើ​មិនមាន​ការចាំបាច់ បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ថៃ កុំ​ធ្វើដំណើរ​មក​ស្រុកកំណើត​វិញ នា​បុណ្យចូលឆ្នាំថ្មី​

spot_img

​ភ្នំពេញ ៖ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ បានចេញ​សេចក្តីអំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ សិស្ស និស្សិត ពលករ អាជីវករ ដែល​កំពុងស្នាក់នៅ​ប្រទេស​ថៃ ដែល​បច្ចុប្បន្ននេះ​ជំងឺ​កូ​វីដ​១៩ បាននិងកំពុង​រីក​រា​ល​ដាល​ទៅកាន់​ប្រទេស និង​ដែនដី​ចំនួន​១៥២ ទូទាំង ពិភពលោក​។ ស្ថានទូត​ប្រកាសថា “​បើ​អាច​មិនមាន​ភាពចាំបាច់ កុំ​ធ្វើដំណើរ​មក​ស្រុក​នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ “​។​

​យោងតាម​សេចក្តីជូនដំណឹង របស់​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា ចេញផ្សាយ នៅ​ថ្ងៃទី​១៦ មីនា បាន​លើកឡើងថា ស្ថានទូត​មាន​កិត្តិយស​ជូនដំណឹង​ដល់​សាធារណជន ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុងស្នាក់នៅ​សិក្សា​នឹង​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ មេត្តា​ជ្រាបថា បច្ចុប្បន្ននេះ​ជំងឺ​កូ​វីដ​១៩ បាន​នឹង​កំពុង​រីក​រាលដាល​ទៅកាន់​ប្រទេស នឹង​ដែនដី​ចំនួន​១៥២​ទូទាំង​ពិភពលោក ។ គិត​ត្រឹម​ថ្ងៃទី​១៦ មីនា ឆ្នាំ​២០២០ នៅ ប្រទេស​កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន​១២​នាក់ និង​ប្រទេស​ថៃ មាន​ចំនួន​អ្នក​ឆ្លង​ចំនួន​១៤៧​នាក់​ផងដែរ ។​

​កន្លងមក ស្ថានទូត​ធ្លាប់បាន​ជម្រាប​ជូនដំណឹង ដល់​សាធារណជន អំពី​វិធានការ​ជាច្រើន​ដែល​រដ្ឋាភិបាល​ថៃ បានប្រកាស ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​នេះ ជាពិសេស​ស្ថានទូត បាន​ផ្សព្វផ្សាយ កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២០ ។​

“​ក្នុងឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ នាពេលខាងមុខ សូម​បងប្អូន​ពលករ សិស្ស និស្សិត នឹង​អាជីវករ ដែល​កំពុង​សិក្សា ធ្វើការ និង​រស់នៅក្នុង​ប្រទេស​ថៃ មេត្តា​ចូលរួម​សហការ​ជាមួយ​ប្រទេស​ម្ចាស់ផ្ទះ បើ​មិនមាន​ភាពចាំបាច់ សូមមេត្តា​ចៀសវាង ការធ្វើដំណើរ​ចេញពី​ប្រទេស​ថៃ ដើម្បី​ចូលរួមចំណែក​ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ទាំងអស់គ្នា ។ ទន្ទឹមនឹង​នេះដែរ បងប្អូន​ពលរដ្ឋ​ខ្មែរ ដែលមាន​បំណង​ចូលមក​ប្រទេស​ថៃ សូមមេត្តា​តាមដាន​ព័ត៌មាន ស្តីពី​វិធានការ​នានា របស់​ប្រទេស​ទាំងពីរ ឲ្យ​បានច្បាស់លាស់ និង​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​មុន​សម្រេចចិត្ត​ធ្វើដំណើរ​” ស្ថានទូត​កម្ពុជា​បញ្ជាក់​បន្ថែម​ដូច្នេះ​។​

​ប្រសិនបើ​បងប្អូន​ពលរដ្ឋ​ខ្មែរ នៅ​ប្រទេស​ថៃ មាន​រោគសញ្ញា​ផ្លូវដង្ហើម ដូចជា ក្អក ឈឺបំពង់ក ហៀរ​សំបោរ ដកដង្ហើម​ថប់​ណែន ហើយ​មាន​គ្រុនក្តៅ​ខ្លាំង សូមមេត្តា​ទំនាក់ទំនង​ទៅ​នាយកដ្ឋាន​ទប់ស្កាត់​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​ថៃ​៕​ដោយ​៖​កូ​ឡាប​

spot_img
×