Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! ស្វា​ប្រាសាទ និង​ស្វា​ក្រុង ផ្ទុះ​សង្គ្រាម​ដាក់គ្នា​កក្រើក​ដងផ្លូវ ព្រោះតែ​រឿង​ឈ្លានពាន​ទឹកដី ដើម្បី​អាហារ (​វីដេអូ​)

spot_img

​ខេត្ត Lop Buri ស្ថិតនៅ​ភាគ​កណ្តាល​នៃ​ប្រទេស​ថៃ កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ បាន​ជួប​ហេតុការណ៍​ដ៏​ញាក់សាច់​មួយ ខណៈ​ហ្វូង​ដ៏​ច្រើន​មកពី «​បក្ស​» ២​ផ្សេងគ្នា​ដែលមាន​សមាជិក​រាប់ពាន់ បាន​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​កក្រើក​ដងផ្លូវ​ទីក្រុង​តែម្តង ។ ប៉ុន្តែ សំណាង​ហើយ ដែល​ភាគី​ទាំងពីរ​ពុំមាន​ការស្លាប់ និង​របួស ត្រូវបាន​រាយការណ៍ ។​

​បើតាម​ការ​ឲ្យ​ដឹង សត្វ​ស្វា​ប្រាសាទ​បាន​គ្រប់គ្រង​តំបន់​ជុំវិញ Phra Prang Sam Yod ដែលជា​ទីសក្ការៈ​ហិ​ណ្ឌុ​បុរាណ​មួយ ខណៈ​ក្រុម​ទំនើង​មួយទៀត​គ្រប់គ្រង​ដងផ្លូវ ដែល​ត្រូវបាន​បែក​ចែក​ដោយ​ផ្លូវ​រថយន្ត​ភ្លើង ។​ ក្រុមទាំងពីរ​បាន​ប្រឈមមុខ​ដាក់​គ្នា​ប្រហែល​១ម៉ោង ទើប​ត្រូវ​បាន​រំសាយ​ចែក​ជើងគ្នា​ទៅកាន់​កន្លែង​​រស់​នៅ​រៀងៗ​ខ្លួន ។

​ជាធម្មតា «​បក្ស​» ទាំងពីរ​នេះ មិនដែល​រំលោភបំពាន​លើ​ទឹកដី​របស់​អ្នកដទៃ​នោះទេ ។​

​អ្នកស្រុក​បានផ្តល់​ទ្រឹស្តី​ផ្សេងៗ​គ្នា​សម្រាប់​ការវាយលុក​របស់​ស្វា​ទាំងពីរ​ក្រុម​។ អ្នកខ្លះ​ចង្អុលបង្ហាញ​ពី​កម្តៅ​ក្តៅ​ដោយ​និយាយថា អាចធ្វើឱ្យ​ពួកវា​ក្តៅក្រហាយ ខណៈពេលដែល​អ្នកផ្សេង​ទៀត​ជឿជាក់ថា ពួកវា​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​អាហារ​។​

​អ្នកបើក​ម៉ូតូ​តាក់ស៊ី​ម្នាក់​បាន​ប្រាប់ Thai Rath តាម​អ៊ិន​ធរ​ណេ​ត​ថា គាត់​បានឃើញ​មេ​ស្វា​ប្រាសាទ​ដឹកនាំ​សមាជិក​ចូលទៅក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ទំនើង​ក្នុង​ទីក្រុង ដើម្បី​យក​អាហារ​នៅ​ផ្សារ​មួយ​។ បន្ទាប់មក មេ​ក្រុង​បាន​វាយបក បណ្តាលឱ្យ​អ្នក​ឈ្លានពាន​វិលត្រឡប់​ទៅ​ជំរុំ​របស់​ពួកគេ​វិញ​។​

​ស្ត្រី​ម្នាក់​បាន​ប្រាប់ Thai Rath តាម​អ៊ិន​ធរ​ណេ​ត​ដែរ​ថា សត្វ​ស្វា​នៅលើ​ប្រាសាទ​មិនមាន​អាហារ​គ្រប់គ្រាន់​ទេ ហើយ​បាន​សម្រេចចិត្ត​ធ្វើដំណើរ​តាម​ដងផ្លូវ ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​ពួកវា​។​

​លោក Somchai Unakong ជា​អ្នកស្រុក​ម្នាក់​បាន​និយាយថា គាត់​បានឃើញ​ហេតុការណ៍​នេះ​ជា​ប្រផ្នូល​មិនល្អ​សម្រាប់​ប្រទេស ដែល​ពុំ​ធ្លាប់​ឃើញ​ពីមុនមក​។​

“ តើ​រឿងនេះ​ទាក់ទង​នឹង​វីរុស Covid-19 ដែល​កំពុងតែ​រីក​រាលដាល​ទេ​? ខ្ញុំ​ឆ្ងល់​!” ៕

ដោយ​៖ លឹម ហុង (​ប្រភព​៖ Bangkok Post)​

spot_img
×