Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​អញ្ជើញ​ចុះ​ពិនិត្យ​គម្រោង​ស្ថាបនា​អាង​ស្ដុក​ទឹក និង​ប្រព័ន្ធ​លូ ដើម្បី​រំដោះ​ទឹក​នៅក្នុង​បរិវេណ​វិទ្យាល័យ​ស្វាយរៀង ក្រុង​ស្វាយរៀង

spot_img

ខេត្តស្វាយរៀង ៖ បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត នា​ព្រឹក​ថ្ងៃ​អង្គារ ១៥​រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែមករា ឆ្នាំ​២០១៨​ដដែល​នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង រួម​និង​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត លោក​នាយករង​វិទ្យាល័យ​ស្វាយរៀង និង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បាន​អញ្ជើញ​ចុះ​ពិនិត្យ​គម្រោង​ស្ថាបនា​អាង​ស្ដុក​ទឹក និង​ប្រព័ន្ធ​លូ ដើម្បី​រំដោះ​ទឹក​នៅក្នុង​បរិវេណ​វិទ្យាល័យ​ស្វាយរៀង ក្រុង​ស្វាយរៀង ។​

​សូមបញ្ជាក់ថា នៅ​រដូវវស្សា​ជា​រៀងរាល់ឆ្នាំ បរិវេណ​មួយផ្នែក​នៃ​វិទ្យាល័យ​ស្វាយរៀង​តែងតែ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អគារសិក្សា ក៏ដូចជា​ការសិក្សា​រប​ស់សិ​ស្សានុសិស្ស ជាពិសេស​នៅពេល​ចូល​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ។ ដោយ​មើលឃើញ​ពី​ការលំបាក​នេះ ឯកឧត្ដម​អភិបាល​បានរៀបចំ​ឲ្យ​មន្ទីរជំនាញ​ធ្វើការ​សិក្សា​គម្រោង​ដើម្បី​រៀបចំ​ជា​អាង​ស្ដុក​ទឹក និង​ប្រព័ន្ធ​លូ នៅក្នុង​បរិវេណ​វិទ្យាល័យ​ស្វាយរៀង​តែម្ដង ដែល​ក្រោយពី​ស្ថាបនា​រួច នឹងមាន​លទ្ធផល​រំដោះ​ទឹក​ចេញ​បាន​ទាន់ពេលវេលា និង​អាច​បញ្ចៀស​ការ​ជន់​លិច​ពី​ជំនន់​ទឹកភ្លៀង​បាន ៕​វ៉ៃ​កូ​

spot_img
×