Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ពិនិត្យ​របៀបវារៈ​ចំនួន​៥ ពាក់ព័ន្ធ​គម្រោង​សាងសង់ រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម

spot_img

​ភ្នំពេញ​៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែមីនា ឆ្នាំ​២០២០ ដើម្បី​ពិនិត្យ​លើ​របៀបវារៈ​ចំនួន​៥ ។​

​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​របៀប​វារៈ​ចំនួន​៥​គឺ​៖

១- ការពិនិត្យ​សំណើសុំ​កោះប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ នីតិកាល​ទី​៦ ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​៣​។​

២- ការពិនិត្យ​សំណើសុំ​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម លើ​ការធានា​ទូទាត់ របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៊ិន​វេស​ម៉ិ​ន គ្រុប ឯ​.​ក សម្រាប់​គម្រោង​វិនិយោគ សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម អានុភាព ៧០០​មេ​ហ្គា​វ៉ា​ត់ ខេត្តកោះកុង​។​

៣- ការពិនិត្យ​សំណើសុំ​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់ របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ហាន សេង ខូ​ល ម៉ាញ សម្រាប់​គម្រោង​វិនិយោគ សាងសង់​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី​តង់ស្យុង ២៣០​គីឡូវ៉ុល ត​ភ្ជាប់​ពី​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម ខេត្ត​ឧ​ត្ត​រ​មានជ័យ មក​អនុ​ស្ថានីយ​សៀមរាប​ខាងកើត​។​

៤- ការពិនិត្យ​សំណើសុំ​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់ របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ហាន សេង ខូ​ល ម៉ាញ សម្រាប់​គម្រោង​វិនិយោគ​សាងសង់ រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម អានុភាព ២៦៥​មេ​ហ្គា​វ៉ា​ត់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

៥- ការពិនិត្យ​សេចក្តីព្រាង​របាយការណ៍ ស្តីពី​សកម្មភាព​របស់​រដ្ឋសភា ចន្លោះ​សម័យប្រជុំ​លើក​ទី​៣ និង​លើក​ទី​៤ នីតិកាល​ទី​៦៕ដោយ៖កូឡាប

​ខាងក្រោម​ជា​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ថ្ងៃ​អង្គារ ទី​១៧ ខែមីនា ឆ្នាំ​២០២០​នេះ​៖​

 

spot_img
×